កំពង់ចាម៖ ខេត្តកំពង់ចាម
គឺជាខេត្តទី៤សម្រាប់ការប្រកួតវគ្គជម្រុះក្នុងតំបន់
ដើម្បីជ្រើសយកជើងខ្លាំងចំនួន 6 ក្រុមទៅធ្វើការប្រកួតផ្ដាច់ព្រ័ត្រ
នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញថ្ងៃទី ១២ មីនា នៃពានរង្វាន់ Tiger Street Football Festival 2017 ដែលប្រាក់រង្វាន់កាន់តែច្រើនអស្ចារ្យ រហូតដល់ទៅ១៥០០០ដុល្លារ។
![](https://s4.kh1.co/00/00b66a225173a280883ff8844deec041e90b2210.jpg)
សម្រាប់ការប្រកួតជម្រុះនៅមណ្ឌលកំពង់ចាមថ្ងៃទី ៤ នឹងទី៥ ខែមិនា
នៅមុខសាលាគរុកោសល្យភូមិភាគ គឺមានក្រុមសរុបចំនួន56ក្រុម
ក្នុងការដណ្តើមយកជ័យជំនះ ដែលក្រុមលេខ១នៅក្នុងតំបន់
និងទទួលបានរង្វាន់ទឹកប្រាក់ចំនួន ១៥០០ ដុល្លារ,លេខ២ ១០០០ ដុល្លារ, លេខ៣ ៥០០
ដុល្លារ និងលេខ ៤ ទទួលបាន ២០០ដុល្លារ។
នៅក្នុងព្រឹត្តិការណ៍ Tiger Street Football Festival 2017
នេះមិនត្រឹមតែបង្ហាញនូវការប្រកួតដ៏អស្ចារ្យនោះទេ
ថែមទាំងមានការសម្តែងក្បាច់រាំពីក្រុមនារីដ៏ស្រស់ស្អាត
មានការដាក់តាំងលក់សម្ភារៈកីឡា
មានកន្លែងលេងហ្គេមកំសាន្តដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ ពីស្រាបៀរថៃហ្គ័រ
ហើយមានស្តង់ដែលយើងអាចយកបដាសរសេរឈ្មោះគាំទ្រក្រុមដែលអ្នកពេញចិត្ត
ព្រមទាំងទទួលបានការភ្ជាប់អ៊ិនធើណែតដោយឥតគិតថ្លៃ (Free Wifi) នៅបញ្ជរ Digital Booth ដោយគ្រាន់តែចូលទៅកាន់ Facebook Page របស់ស្រាបៀរថៃហ្គ៍រ (Tiger Beer KH) និងចុចLike។
![](https://s5.kh1.co/a8/a886ebd1ae327757d5ffa0fca77c36bb40e26e46.jpg)
លើសពីនោះផងដែរ ក្រោយចប់ការប្រកួត Tiger Street Football Festival 2017 ក្រុមហ៊ុនស្រាបៀរTiger
ក៏បានរៀបចំការប្រគំតន្រ្តីខ្នាតយក្ស ដោយមានការរចនាឆាកតន្រ្តីប្លែក
និងឡូយអស្ចារ្យ រូបរាងដូចកុងតាន័រ រំលេចជាមួយ ភ្លើង LED យ៉ាងស្រស់ស្អាត
ហើយការប្រគុំតន្ត្រីនៅរាត្រីថ្ងៃទី ០៤ និង ០៥ ខែមិនានេះ
គឺមានការចូលរួមសម្តែងពីកំពូលតារាចម្រៀងល្បីៗ ដូចជា លោក ខេមរៈសិរីមន្ត , លោក
ឆាយ វីរៈយុទ្ធ, ក. ពេជ្រសោភា, លោក ឆន សុវណ្ណារាជ, ក. ទេព បូព្រឹក្ស
ក.សុខសីឡាលីន, ក.សួស វិហ្សា, លោក ដេវីដ, ក.វីឌីណែត, និង លោក
នាងប្រាក់សុគន្ធ ហើយនិងមានការផ្សាយបន្តផ្ទាល់ពីស្ថានីយ៍ទូរទស្សន៍
រស្មីហង្សមាសចាប់ពីម៉ោង៨ដល់ម៉ោង ១១យប់នេះតទៅ។
![](https://s4.kh1.co/f0/f0152022a7c36f0cc1231a31d6740e8e9cdb365e.jpg)
![](https://s5.kh1.co/9a/9ab64b477a3613375c4c7d0055fc7df9f3a5d8b9.jpg)
0 comments:
Post a Comment