ទំព័រសិស្សនិស្សិត

  

វិធី​រៀន​យក​និទ្ទេស A ១. រំលឹក​មេរៀន​ដែល​អាច​នឹង​ចេញ​ប្រឡង​រៀង​រាល់​យប់​មុន​គេង។ ២. អាន​មេរៀន​យ៉ាង​ហោច​ណាស់​បី​ដង​មុន​ពេល​ចូល​រៀន រួច​កត់​ចំណាំ​ខ្លឹមសារ​សំខាន់​ៗ។ ៣. ចាប់​ឲ្យ​បាន​នូវ​មូលដ្ឋាន​គ្រឹះ​មុខ​វិជ្ជា​នីមួយៗ​ ដើម្បី​ងាយ​ស្រួល​រៀន​មេរៀន​ក្រោយ​ៗ​ទៀត។ ៤. មក​រៀន​ទៀង​ទាត់។ ៥. រៀន​ធ្វើ​លំហាត់​ពី​សៀវភៅ​ផ្សេង​ៗ​ឲ្យ​បាន​ច្រើន។ ៦. ស្វ័យ​សិក្សា​មុន​ពេល​បវេសនកាល​ចូល​មក​ដល់។ ៧. ស្វែងរក​កន្លែង​ស្វ័យ​សិក្សា​ដែល​សម​ស្រប​បំផុត​សម្រាប់​ខ្លួន​ឯង។ ៨. ហាត់​សម​ធ្វើ​តេស្ត​ប្រឡង​​ឲ្យ​បាន​ច្រើន។ ៩. ធ្វើ​លំហា ...
កិច្ច​ការ​១០​យ៉ាង​ដែល​សិស្ស​និស្សិត​គួរ​ធ្វើ ១. គ្រប់​គ្រង​ពេល​វេលាសិក្សា​​ប្រកប​ដោយ​ប្រសិទ្ធភាព ២. ប្រកាន់​ខ្ជាប់​នូវ​ទម្លាប់​ល្អ៖ មើល​មេរៀន ធ្វើ​កិច្ច​ការ​សាលា​ដែល​គ្រូដាក់​ឲ្យ និង​ មក​រៀន​ជា​ទៀង​ទាត់ ៣. រៀន​ត្រូវមាន​ទិសដៅ​ជា​ស្រេច​ថា​ខ្លួន​ចង់​បាន​​ត្រឹម​ណា​ ៤. ផ្ចង់​អារម្មណ៍​សិក្សា​និង​ស្តាប់​គ្រូ​ពន្យល់បើ​មិន​យល់​ត្រង់​ណា​ត្រូវ​ ហ៊ាន​សួរ​ភ្លាម​ ៥. កត់​ត្រា​ខ្លឹម​សារ​មេរៀន​សំខាន់​ៗ ៦. ធ្វើ​កិច្ច​ការ​សាលា​ដែល​គ្រូ​ដាក់​ឲ្យ​ ចូរ​ចង​ចាំ​ថា​គ្រូ​ដាក់​លំហាត់​ឲ្យ​ធ្វើ​គឺ​សុទ្ធ​តែ​មាន​មូល​ហេតុ។ មូល​ហេតុ​នោះ​គឺ​ធ្វើ​ឲ្យ​អ្នក​ចេះដ ...
ទី​កន្លែង​ដ៏សម​ស្រប​បំផុត​សម្រាប់​អង្គុយ​រៀន កន្លែង​សិក្សា​ដែល​ផ្តល់​នូវ​ផាសុកភាព​និង​អំណោយ​ផល​ដល់​ការសិក្សា​របស់​សិស្ស​និស្សិត​ មាន​តែ​ពីរ​កន្លែង​ទេ​ដែល​សម​ស្រប​បំផុត គឺ ១. បណ្ណល័យ៖ ស្ងប់​ស្ងាត់​និង​សំបូរ​ឯកសារ​ស្រាវជ្រាវ ២. ថ្នាក់​រៀន៖ សិស្ស​និស្សិត​អាច​ណាត់​ជួប​គ្នា​សិក្សា ឬ​មក​សិក្សា​តែ​ម្នាក់​ឯង​ក៏​បាន។ កន្លែង​ទាំង​ពីរ​បង្កលក្ខណៈ​ងាយ​ស្រួល​សម្រាប់​សិស្ស​និស្សិត​សិក្សា ​ស្រូប​ទាញ​យក​បាន​នូវ​ចំណេះ​អតិបរមា។
រើស​ជំនាញ​តាម​ទេព​កោសល្យ សិស្ស​ដែល​កំពុង​សិក្សា​នៅ​ថ្នាក់​ ទី​១១​និង​ទី​១២​ គួរ​គប្បី​ស្វែង​យល់​ឲ​ច្បាស់​ពី​ចំ​ណូល​ចិត្ត​របស់​ខ្លួន​ ដើម្បី​ងាយ​ស្រួល​តម្រង់​ទិស​រក​អាជីព​មួយ​ពិត​ប្រាកដ​នា​ពេល​​អនាគត​។​ ខាង​ក្រោម​នេះ​គឺ​ជា​គន្លឹះ​ល្អ​ៗ​ជួយ​សម្រួល​ដល់​ការ​ជ្រើស​រើស​មុខ​ជំនាញ​ សិក្សា​នៅ​មហា​វិទ្យាល័យៈ ប្រសិន​បើ​អ្នក​ពូកែ​ខាង​គណិត​វិទ្យា​ អ្នក​អាច​ចាប់​យក​អាជីព​ជា​វិស្វករ​អគ្គិសនី​ វិស្វករ​សំណង់​ស៊ីវិល​ វិស្វករ​ឧស្សាហកម្ម​ វិស្វករ​មេកានិច​ វិស្វករកុំព្យូទ័រ ប្រសិនបើអ្នកចូលចិត្តអានៈ អ្នកអាចចាប់យកអាជីពជាអ្នកនិពន្ធ អ្នក ...
ជំនាញ​គណនេយ្យ (Field of Accounting) ជំនាញគណនេយ្យ​ ជា​ជំនាញ​មួយ​សិក្សា​ទាក់​ទិន​នឹង​ការ​តាម​ដាន​លើ​ចំណូល​​ចំណាយ​ ​និង​ទ្រព្យ​សម្បត្តិ​របស់​អង្គ​ភាព​។ និស្សិត​ នឹង​ត្រូវ​សិក្សា​​លើ​ជំនាញ​សំខាន់​ៗ​រូម​មាន​ដូច​ជា គណនេយ្យ​ទាំង​កម្រិត​មូល​ដ្ឋាននិង​កម្រិត​ខ្ពស់ ច្បាប់​ពាណិជ្ជកម្ម​និង​ច្បាប់​ពន្ធ​ដា ស្តង់ដា​គណនេយ្យ​ជាតិ​និង​អន្តរជាតិ ធនាគារ​និង​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​ជា​ដើម។ ក្រៅ​ពី​នេះ​និស្សិត​ត្រូវ​រៀន​កម្ម​វិធី​កុំព្យូរ​ទ័រ​មួយ​ចំនួន​ទៀត​​ សម្រាប់​ប្រើ​ប្រាស់​​គួប​ជាមួយ​ជំនាញ មាន​ដូច​ជា​ Quickbooks ជាដើម។ ការងារ​គណនេយ្យ​ ជាប់​ទាក់​ ...
 ជំនាញ​គ្រប់​គ្រង​ (Fielf of Managment) មុខជំនាញ​គ្រប់គ្រង ជា​មុខ​ជំនាញ​មួយ​បង្រៀន​អំពី​របៀបគ្រប់​គ្រង​ដឹកនាំ​អាជីវកម្ម អំពី​​មូលដ្ឋាន​គ្រឹះ​នានា​របស់​អាជីវកម្ម​ រួមមាន​ដូចជា គណនេយ្យ ការគ្រប់គ្រងធនធាន​មនុស្ស និង​ការ​រក​ទីផ្សារ​ជាដើម។ មុខ​ជំនាញ​គ្រប់​គ្រង​ ជា​មុខ​ជំនាញ​ដ៏​ទូលាយ​មួយ​ សិក្សា​លើ​ច្រើន​ផ្នែក​នៃ​ការ​ងារ​គ្រប់​គ្រង​អាជីវកម្ម រួមមាន​ដូចជា៖ ការ​គ្រប់​គ្រង​ធនធាន​មនុស្ស ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ និង​ការ​គ្រប់​គ្រង​ទី​ផ្សារ។ និស្សិត​​ នឹង​បាន​រៀន​អំពី​ជំនាញ​បច្ចេកទេស​ជាមូល​ដ្ឋាន​លើការ​​​ជ្រើស​រើស​បុគ្គលិក ការ​បណ្តុះ​បណ្តាល​ កា ...
រើស​យក​ជំនាញ​មួយ​ណា? សិស្ស​ស្ទើរ​តែ​១០០​ភាគ​រយ​ តែង​ជួប​ការ​លំបាក​មិន​ដឹង​ថា​គួរ​ជ្រើស​រើស​យក​មុខ​ជំនាញ​ណា​មួយ​មក​សិក្សា ​​សម្រាប់​ជា​អាជីព​ប្រចាំ​ជីវិត​នា​ពេល​អនាគត។ ការ​ពិត​ទៅ​ការ​រើស​យក​ជំនាញ​សិក្សា​មិន​គួរ​លំបាក​ពេក​ទេ ដរាប​ណា​គេ​បាន​ត្រៀម​ខ្លួន​និង​សិក្សា​ស្វែង​យល់​​ឲ្យ​បាន​ច្បាស់​អំពី​ ខ្លួន​ឯង​ និង​អាជីព​ដែល​ខ្លួន​ចង់​ធ្វើ។ កត្តាគួប​ផ្សំ​​មួយ​ចំនួន​ដែល​គួរ​យក​មក​ពិចារណា​រួម​មាន តើ​មុខ​ជំនាញ​នេះ​ងាយ​ស្រួល​រក​ការងារ​ធ្វើ​ទេ​ពេល​បញ្ចប់​ការ​សិក្សា? តើ​នៅ​ថ្ងៃ​អនាគត​​នឹង​មាន​តម្រូវ​ការ​ធនធាន​មនុស្ស​ដែល​មាន​សមត្ថភាព ...
ជំនាញ​ម៉ាឃេធីង (Field of Marketing) ជំនាញ​ម៉ាឃេធីង​ ជា​ជំនាញសិក្សា​អំពី​របៀប​ផ្សព្វ​ផ្សាយ​ និង​លក់​ផលិត​ផល​​​និង​សេវាកម្ម​។ និស្សិត​ នឹង​សិក្សា​អំពី​ការ​ស្រាវជ្រាវ​ទី​ផ្សារ និង​វិភាគ​មើល​និន្នាការ​​ឧស្សាហកម្ម​នីមួយ។ ជំនាញ​នេះ​ សិក្សា​ផ្តោត​ជា​សំខាន់​​ទៅ​លើ​ការ​បំពេញ​ចិត្ត​អតិថិជន​ និង​ការ​កសាង​ទំនុក​ចិត្ត​របស់​អតិថិជន​មក​លើ​ម៉ាកសញ្ញា​របស់​ក្រុម​ហ៊ុន។ និស្សិត​នឹង​បាន​យល់​ដឹង​អំពី វិធី​សាស្ត្រ​វិភាគ​លើ​តម្រូវ​ការ​អតិថិជន ការ​រៀប​ចំ​ផលិត​ផល​និង​សេវាកម្ម​ឲ្យ​ត្រូវ​ទៅ​តាម​ប្រភេទ​អិតិជន​គោល​ដៅ ការ​ជ្រើសរើស​មធ្យោបាយ​ផ្សព្វ​ផ្សាយ​ ការ​កំណ ...
មុខជំនាញ​ទេសចរណ៍ (Field of Tourism) មុខ​ជំនាញ​ទេសចរណ៍​សិក្សា​ផ្តោត​ ជាសំខាន់​លើ​​មុខវិជ្ជា​ទាំង​ឡាយ​ដែល​ បម្រើ​​ឲ្យ​កិច្ចការ​ទេសចរណ៍ រួមមាន​ការ​ធ្វើ​បដិសណ្ឋាកិច្ច​ ការ​គ្រប់​គ្រង​សណ្ឋាគារ​និង​ភោជនីយដ្ឋាន សេវាកម្ម​ម្ហូប​អាហារ ការ​ស្នាក់​នៅ ការ​ធ្វើ​ដំណើរ និង​ការគ្រប់គ្រង​រួម​លើ​ប្រតិ​បត្តិការ​ទេសចរណ៍។ និស្សិត​ដែល​សិក្សា​ជំនាញ​ទេសចរណ៍ នឹង​បាន​យល់​ដឹង​អំពី​ទេសចរណ៍​តាម​ភូមិសាស្ត្រ​ ប្រភេទ​ផ្សេងៗ​នៃ​កញ្ចប់​សេវា​កម្ម​ទេសចរណ៍ ការ​ទាក់​ទាញ​ទេសចរណ៍​ ចំណេះ​មូលដ្ឋាន​អំពី​​​កិច្ច​ការ​អាជីវកម្ម​រួមមាន​ដូចជា​ ម៉ាឃេធីង ហិរញ្ញវត្ថុ និងការ​គ្រប់​គ្ ...
មុខ​ជំនាញ​ធនាគារ​ (Field of Banking) ធនាគារ ​ ជាមុខ​ជំនាញ​ដ៏​ពេញ​និយម​​​មួយ​នៅ​កម្ពុជា​ជា​ពិសេស​ក្នុង​ចំណោម​និស្សិត​ ស្រី។ អ្នក​សិក្សា​តែង​រំពឹង​ថា​ក្រោយ​បញ្ចប់​ការសិក្សា​ ពួក​គេ​នឹង​អាច​រក​ការងារ​ធ្វើ​នៅ​តាម​ធនាគារ ឬ​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​នានា។ ការងារ​នៅ​ធនាគារ​ជា​ការងារ​មួយ​ដែល​គេ​និយម​ចូល​ចិត្ត​ព្រោះ​មាន​ពេល​ម៉ោង​ ធ្វើការ​ច្បាស់​​លាស់​​និង​​មើល​ទៅ​ថ្លៃថ្នូរ។ ការ​​សិក្សា​​មុខ​​ជំនាញ​​ធនាគារ​​ ក៏​សម​ស្រប​ផង​ដែរ​សម្រាប់​​ក្រុម​ហ៊ុន​​ធនា​រ៉ាប់​រង ក្រុម​ហ៊ុន​ផ្សារ​ភាគ​ហ៊ុន ក្រុមហ៊ុន​សវនកម្ម​ និង​ការងារ​ជា​អ្នក​វិភាគ​ហិរញ្ញវត្ថុ។ ...
មុខ​ជំនាញ​ហិរញ្ញ​វត្ថុ (Field of Finance) មុខ​ជំនាញ​ហិរញ្ញវត្ថុ​ បង្រៀន​និស្សិត​អំពី​របៀប​គ្រប់​គ្រង​​ប្រាក់​សម្រាប់​អង្គភាព​និង​បុគ្គល។ និស្សិត​សិក្សា​អំពី​របៀប​គ្រប់​គ្រង​ភាគ​ហ៊ុន ការ​រក្សា​ទុក​មូល​ប័ត្រ​ក្នុង​ដៃ ​ ការ​រៀប​ចំ​​គម្រោង​ថវិកា ការ​ខ្ចី​ប្រាក់ ការ​តាម​ដាន​ហិរញ្ញ​វត្ថុ ការ​វិភាគ​របាយ​ការ​ហិរញ្ញ​វត្ថុ វិធី​សាស្ត្រ​នានា​ក្នុង​ការ​ប្រមូល​ទុន​វិនិយោគ និង​សិក្សា​អំពី​កត្តា​នានា​ដែល​ប៉ះ​ពាល់​ដល់​ការ​វិនិយោគ​រួម​មាន​ សេដ្ឋកិច្ច​និង​ច្បាប់​ជា​ដើម។​ មុខ​វិជ្ជា​សំខាន់​ៗ​ដែល​ត្រូវ​សិក្សា​រួមមាន ហិរញ្ញវត្ថុ​សាជីវកម្ម ស្ថិតិ​អាជីវកម្ ...
មុខ​ជំនាញ​ព័ត៌មាន​វិទ្យា (Field of Information Technology) មុខ​ជំនាញ​ព័ត៌មាន​វិទ្យា​ជាមុខ​ ជំនាញ​មួយ​ដ៏​ពេញ​និយម​នៅ​កម្ពុជា​។ មុខ​ជំនាញ​នេះ​ផ្តល់​នូវ​ចំណេះ​ដឹង​ទូលាយ​អំពី​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា ​ hardware, software និង networking រាប់​បញ្ចូល​ទាំង​ប្រព័ន្ធ​ប្រតិបត្តិការ​ ការ​គ្រប់​គ្រង​ទិន្នន័យ​ ការ​បង្កើត​គេហទំព័រ និង​ការ​គ្រប់គ្រង​សុវត្ថិភាព​ព័ត៌មាន។ មុខវិជ្ជា​សំខាន់​ៗ​ដែល​និស្សិត​ត្រូវ​សិក្សា​រួម​មាន៖ C++ Programming, Algorithms & Data Structure, Data Communication, Computer Architecture, Multimedia Technology, Database Management Systems, ...
មុខ​ជំនាញ​សេដ្ឋកិច្ច (Field of Economics) ជំនាញ​សេដ្ឋកិច្ច​​សិក្សា​អំពី​ តម្រូវ​ការ​និង​ការ​ផ្គត់​ផ្គង់​ និង​និន្នាកា​សេដ្ឋកិច្ច​ជារួម។ ជំនាញ​នេះ​សិក្សា​អំពី​ផលិត​កម្ម​ និង​ការ​បែង​ចែក​ផលិតផល ហើយ​វិភាគ​លើ​ធនធាន​ទាំងឡាយ​ដែល​ចាំបាច់​សម្រាប់​ផលិត​ឲ្យ​ចេញ​ជា​ផលិត​ផល​​ ឬ​សេវាកម្ម​។ ជំនាញ​សេដ្ឋកិច្ច​សិក្សា​ទូលាយ​ទៅ​លើ​ម៉ាក្រូ​សេដ្ឋកិច្ច​របស់​ប្រទេស​ឬ​ តំបន់​ទាំង​មូល​ និង​មីក្រូសេដ្ឋកិច្ច​ទៅ​លើ​ក្រុម​ហ៊ុន​​នៅ​លើ​ទីផ្សារ ហើយ​​វិភាគ​ដោយ​ប្រើ​ប្រាស់​គណិត​វិទ្យា។ ជាទូ​ទៅ​និស្សិត​នឹង​បាន​សិក្សា​មុខ​វិជ្ជា​សំខាន់​មួយ​ចំនួន​ដូច​តទៅ៖ សេដ្ឋកិច្ច គណនេយ្យ ...
មុខ​ជំនាញ​សំណង់​វិស្វកម្ម​ស៊ីវិល​ (Field of Civil Engineering) ជំនាញ​សំណង់​ស៊ីវិល ជា​ជំនាញ​ដ៏​ទូលាយ​មួយ​សិក្សា​ទាក់​ទិន​នឹង ការ​រៀប​ចំ​ផែនការ ការ​រចនា ការ​សាង​សាង់ និង​ការ​ថែ​រក្សា​ជួស​ជុល ផ្លូវ​ អគារ​ ស្ពាន ទំនប់​ទឹក ។ល។ និស្សិត​ដែល​សិក្សា​ជំនាញ​សំណង់​ស៊ីវិល នឹង​ទទួល​បាន​ចំណេះ​បច្ចេក​ទេស សេដ្ឋកិច្ច ច្បាប់ និងចំណេះ​ដឹង​អំពី​​សម្ភារៈ​។ ជំនាញ​សំណង់​ស៊ីវិល ជា​ជំនាញ​មួយ​ដ៏​សម​ស្រប​ក្នុង​បរិបទ​​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែល​ទាម​ទារ​ នូ​វ​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនា​សម្ព័ន្ធ​និង​អគារ​លំនៅ​ដ្ឋាន។ មុខ​វិជ្ជា​សំខាន់​ៗ​​ដែល​ត្រូវ​សិក្សា​រួម​មាន៖ គំនូស​វិស្វកម្ម​និង​ធរណីមាត ...

មុខ​ជំនាញ​សង្គម​វិជ្ជា (Field of Sociology) មុខជំនាញ​សង្គម​វិជ្ជា​ សិក្សា​អំពី​មនុស្ស​និង​សង្គម​មនុស្ស អំពី​កម្លាំង​វប្បធម៌​និង​កម្លាំ​ងសង្គម​មក​លើ​ចិត្ត​គំនិត​និង​ទង្វើ​របស់​ មនុស្ស។ សង្គម​វិជ្ជា​ ព្យាយាម​ស្វែង​យល់​អំពី​កត្តា​ដែល​ធ្វើ​ឲ្យ​សង្គម​និង​ពិភព​លោក​ប្រែ​ប្រួល​ ហើយ​ក៏​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ​អំពី​វិសមភាព​សង្គម។ និស្សិត​ដែល​ជ្រើស​រើស​យក​ជំនាញ​សង្គម​វិជ្ជា​ នឹង​សិក្សា​​ផ្តោត​ជា​សំខាន់​ទៅ​លើ​ការ​ស្រាវ​ជ្រាវ​សង្គម​ អំពី​បុព្វហេតុ​នានា​ដែល​ធ្វើ​ឲ្យ​ចរិត​​និង​ទង្វើ​របស់​មនុស្ស​ប្រែ​ប្រួល។ មុខ​វិជ្ជា​ដែល​ត្រូវ​សិក្សា​រួម​មាន ទ្រឹស្តី​ស ...
មុខ​ជំនាញ​ចិត្ត​វិទ្យា (Field of Psychology) មុខជំនាញ​ចិត្ត​វិទ្យា​ជា​មុខ​ជំនាញ ​ដ៏​ពេញ​និយម​មួយ​នៅ​បណ្តា​ប្រទេស​ អភិវឌ្ឍន៍​និង​ប្រទេស​មហា​អំណាច​រួម​មាន​សហរដ្ឋ​អាមេរិច​ជា​ដើម។ នៅ​​កម្ពុជា​ គេ​ហាក់​មិនទាន់​ចាប់​អារម្មណ៍​ច្រើននៅ​ឡើយ​។ ចិត្ត​វិទ្យា​ជា​វិទ្យាសាស្ត្រ​មួយ​សិក្សា​អំពី​ចិត្ត​និង​ទង្វើ​របស់​ មនុស្ស​។ ដើម្បី​ចូល​រៀន​មុខ​ជំនាញ​នេះ​បាន​សិស្សានុស្សិស​ត្រូវ​​​ត្រៀម​លក្ខណៈ​ ចំណេះ​ដឹង​មូល​ដ្ឋាន​​លើ​មុខ​វិជ្ជា ​គណិត​វិទ្យា​និង​​​ជីវិវិទ្យា។ និស្សិត​ដែល​សិក្សា​ជំនាញ​ចិត្ត​វិទ្យា​ នឹង​បាន​យល់​ដឹង​អំពី​ដំណើរ​អភិវឌ្ឍន៍​របស់ចិត្ត​​ របៀប​ជំរុញ​លើ ...
មុខ​ជំនាញ​ច្បាប់ (Field of Law) ពេលនិយាយ​ដល់​ជំនាញច្បាប់​ ម្នាក់​ៗ​មុខ​តែ​នឹង​ឃើញ​ដល់​ការងារ​ជា​មេ​ធាវី។ ជំនាញ​ច្បាប់​សិក្សា​យ៉ាង​ទូលាយ​អំពី​ទ្រឹស្តី​និង​ដំណើរ​ការ​ប្រព័ន្ធ​ ច្បាប់។ និស្សិត​នឹង​សិក្សា​អំពី​ច្បាប់​រដ្ឋប្បវេណី​ និង​ព្រហ្មទណ្ឌ។ ដោយសារ​តែ​ពិភព​លោក​មាន​ការ​ប្រែ​ប្រួល​ឆាប់​រហ័ស​ ហេតុ​នេះ​​ក៏​ត្រូវ​មាន​ច្បាប់​ថ្មី​ៗ​ដើម្បី​គ្រប់​គ្រង​លើ​បម្រែ​បម្រួល​ ទាំងនោះ​ដែរ។ និស្សិត​ច្បាប់​នៅ​ទូទាំង​ពិភព​លោក​នឹង​សិក្សា​ផ្តោត​សំខាន់​លើ​ផ្នែក​ឯកទេស ​ណា​មួយ​អាស្រ័យ​ទៅ​តាម​តម្រូវ​ជាក់​ស្តែង​ក្នុង​ប្រទេស​នីមួយ​ៗ​ ឧទាហរណ៍​​ប្រទេស​ក្នុ ...
ការ​ត្រៀម​ខ្លួន​ប្រលង​ដើម្បី​ជោគជ័យ​ ដើម្បី​ទទួល​បាន​ជោគ​ជ័យ​​គ្រប់​​សមរ​ភូមិ​​ប្រលង​​អ្នក​ត្រូវ​ត្រៀម​ ខ្លួន​​ឲ្យ​បាន​​ពេញ​​លេញ​បំផុត​។ អ្នក​ត្រូវ​ត្រៀម​ខ្លួន​ចាប់​តាំង​ពី​ពេល​ចូល​រៀន​មុខ​វិជ្ជា​នីមួយៗ​រហូត​ មក​។ អ្នក​ត្រូវ​កត់​ចំណាំ​និង​សង្ខេប​ខ្លឹម​សារ​សំខាន់ៗ​​ រួច​ចំណាយ​​​ពេល​​​រំ​លឹក​មេ​រៀន​ជា​ប្រ​ចាំ​ដោយ​ចំណាយ​ពេល​ត្រឹម​៥​ឬ​១០​ នាទី​។​​ អ្នក​គួរ​កត់​ចំណាំ​លើ​សៀវភៅ​អាន​​ផង​ដែរ​ដើម្បី​ងាយ​ស្រួល​រំលឹក​ ម្តង​ម្កាល​។​ វិធី​សាស្ត្រ​នេះ​អាច​ជួយ​ឲ​អ្នក​រៀប​ចំ​ឯកសារ​មាន​សណ្តប់​ធ្នាប់​ល្អ ​និង​អាច​រក្សា​ការ​ចង​ចាំ​បាន​ប្រមាណ​៨០​%​។ ​ ...
រៀន​យ៉ាង​ម៉េច​ទើប​ទទួល​បាន​ចំណេះ​ដឹងអតិបរមា? ច្រក​​ផ្លូវសំខាន់​​ដែល​អាច​ផ្តល់​ចំណេះ​ដឹង​​ដល់​អ្នក​សិក្សា​រៀន​សូត្រ​​ រួម​មានៈ ១. ការ​អាន ២. ការ​សរសេរ ៣.​ ការ​សន្ទនា ៤. ការ​សង្កេត ការអាន គួរ​ជ្រើស​រើស​យក​សៀវភៅ​ណា​ដែល​ផ្តល់​ចំណេះ​ដឹង។ គួរ​ជៀស​វាង​សៀវភៅ​ ដែល​អាច​ប្រែ​ក្លាយ​ជា​ថ្នាំ​ពិល ឬ​សៀវភៅ​ណា​ដែល​អាន​ហើយ​ស្រង់​យក​ប្រយោជន៍​គ្មាន​ ខាត​ពេល​ឥតប្រយោជន៍។ ដើម្បីនឹង​បាន​ប្រយោជន៍​អតិបរមា​ពី​សៀវភៅ​ គេគួរ​ប្រតិបត្តិ​តាម​គោលការណ៍​ដូច​តទៅៈ - ខិត​ខំ​អានសៀវភៅ​មួយ​ក្បាល​ ឲ​យល់​សេចក្តីជាក់​ច្បាស់ ចាំ​ខ​សំខាន់​ៗ ប្រសើរ​ជាង​អាន​សៀវភៅដប ...
របៀប​រៀន​ភាសា​អង់​គ្លេស​ប្រកប​ដោយ​ប្រសិទ្ធភាព​ ការ​រៀន​ភាសា​ត្រូវ​គិត​ពី​កត្តា​សំខាន់​ពីរ គឺ​ ប្រភព​ចំណេះ​ដឹង និង​របៀប​សិក្សា​។ ១. ប្រភព​ចំណេះ​ដឹង​ ចំណេះ​ដឹង​ដែល​ទទួល​បាន​ កើត​ចេញ​មក​ពី​បី​ប្រភព គឺៈ - គ្រូ​បង្រៀន​ អាច​ផ្តល់​ចំណេះ​ដឹង​បាន​ ៤០% - សៀវភៅ អាច​ផ្តល់​ចំណេះ​ដឹង​បាន ៣០% - ប្រភព​ផ្សេង​ៗ​ (គ្រួសារ​ មិត្ត​ភក្តិ...) អាច​ផ្តល់​ចំណេះ​ដឹង​បាន​ ៣០% អ្នក​សិក្សា​គួរ​ដឹង​ថា​ចំណេះ​ដឹង​ភាសា​កើត​មក​ពី​ប្រភព​ចំបងៗ​ទាំង​ បីខាង​លើ​ ហើយ​គួរ​គប្បី​ប្រមូល​ចំណេះ​ពី​ប្រភព​ទាំង​បី​ឲ្យ​បាន​ច្រើន​បំផុត។ អ្នក​សិក្សា​ភាគ​ច្រើន ច្រើន​ផ្តោត​ល ...
គោល​ការណ៍​១០​យ៉ាង​នាំ​ឲ្យ​ចងចាំ​មេរៀន​បាន​ល្អ ១. ត្រូវ​មាន​ទឹក​ចិត្ត​ស្រឡាញ់​ចំណេះ​ដឹងៈ លុះ​ត្រាណា​តែ​ពេញ​ចិត្ត​នឹង​រៀន ​ទើបរៀន​ទៅ​​ចង​ចាំ​មេរៀនបាន​ល្អ បើ​មិន​មាន​ចិត្ត​រៀន​ហើយ​ពិបាក​ចង​ចាំ​ណាស់។ ២. ជ្រើស​រើស​យក​គោល​សំខាន់​នៃ​មេរៀន​យក​មក​រៀន​ រួច​ស្វែង​យល់​លំអិត​លើ​ចំនុច​ធំៗ​នីមួយៗ​។ ចំនុច​គោល​ធំៗ​ប្រៀប​ដូច​ជា​មេដែក ចំណែក​ឯ​ចំនុច​លំអិត​ប្រៀប​បាន​ដូច​ជា​កំទេច​ដែក កាល​ណា​យើង​ចាប់​បាន​មេដែក​ហើយ នោះ​យើង​អាច​ស្រូប​ទាញ​យក​កំទេច​ដែក​បាន​ដោយ​ងាយ។ វិធី​នេះ​ជួយ​​មិន​ឲ្យ​ខួរ​ក្បាល​នឿយ​ហត់​ខ្លាំង​ពេក ពោល​គឺ​ចាប់​យក​តែ​ចំនុច​ធំៗ​មក​ពិចារណា។ ៣. រៀ​ ...

របៀប​ផ្ចង់​អារម្មណ៍​សិក្សា​

របៀប​ផ្ចង់​អារម្មណ៍​សិក្សា​ ការ​ផ្ចង់​អារម្មណ៍​​សិក្សា​មុខ​ វិជ្ជា​នីមួយៗ​ជា​ប្រការ​ចាំបាច់​បំផុតដែល​ជួយ ​ឲ្យ​សិស្ស​និស្សិត​​ចាប់​បាន​ខ្លឹម​សារ​មេរៀន​ច្បាស់ និង​ទទួល​បាន​ជោគ​ជ័យ​ពេល​ប្រឡង។ ជា​ការ​ពិត​រឿង​រំខាន​អារម្មណ៍​អាច​កើត​មាន​ឡើង​ដោយ​សារ​កត្តា​ខាង​​ក្រៅ​ និង​កត្តា​ខាង​ក្នុងខ្លួន។ តែ​ទោះ​ជា​យ៉ា​ង​ណា​ក៏​ដោយ​គេ​អាច​កាត់​បន្ថយ​គ្រឿង​រំខាន​ទាំង​នោះ​បាន​ដោយ ​អនុវត្ត​នូវ​វិធី​សាស្ត្រ​មួយ​ចំនួន​ខាង​ក្រោម៖ ១. ពេល​សិក្សា​ម្តងៗ​ចូរធ្វើ​ខ្លួន​ឲ្យ​ទំនេរ​ ចូរ​​ដក​​ ទូរស័ព្ទ កុំ​ព្យូទ័រ​ និង​គ្រឿង​រំខាន​ផ្សេង​ទៀត​យក​ទៅទុក​មួយ​ឡែក​ ...
វិធីសាស្ត្រ​រៀន​សម្រាប់​អ្នក​មមា​ញឹក​ក្នុង​ការងារ អ្នកដែល​មាន​ការងារ​ធ្វើ​ពុំ​សូវ​ មាន​ពេល​វេលា​គ្រប់​គ្រាន់​សម្រាប់​សិក្សា​ ទេ។ ដូច្នេះ​គេ​គួរ​គប្បី​ប្រើ​ប្រាស់​ពេលរ​វេលា​ខ្លី​ៗ​ឲ្យមាន​ប្រសិទ្ធភាព​ បំផុត។ ១. ចូរ​រៀប​ចំបញ្ជី​កិច្ច​ការងារ​​​ដាក់​តាម​ខ្លួន​ជានិច្ច​ ដូចជា​ថ្ងៃ​នេះ​ត្រូវ​ធ្វើ​លំហាត់​គណិតវិទ្យា​៣​លំហាត់ គណនេយ្យ​១​មេរៀន ទិញ​សម្លៀក​បំពាក់​២​សម្រាប់ ជួប​ប្រជុំ​ជាមួយ​ភ្ញៀវ​ម៉ោង​១០​ព្រឹក ។ល។ ២. ចូរ​រៀប​ចំ​សម្ភារៈ​សិក្សា​ឲ្យ​មាន​គ្រប់​គ្រាន់​រួច​ជា​ស្រេច​ ដូច​ជា​កត់​ចំនុច​សំខាន់​នៃ​ខ្លឹមសារ​មេរៀន​ដាក់​លើ​ក្រដាស​តូច​ៗ​ដែល​អាច​ ដាក់​តា ...
ដើម្បី​ក្លាយ​ជា​អ្នក​សរសេរ​ភាសា​អង់គ្លេស​ដ៏​ចំណាន ១. សិក្សា​វេយ្យាករណ៍​ឲ្យ​បាន​ច្រើន ២. រៀន​ជាមួយ​គ្រូ​ល្អ ៣. ចង​ចាំ​ប្រយោគ​ និង​សំនួន​​វោហារ​សំខាន់​​ៗ​បាន​ច្រើន ៤. អាន​ឲ្យ​បាន​ច្រើន ៥. ឧស្សាហ៍​រៀន​សរសេរ ៦. ចង​ចាំង​ពាក្យ​បាន​ច្រើន ​រៀបរៀងដោយ គេហទំព័រ​សាលារៀន salarean.com ...
អាជីព​ជា​មន្ត្រី​ឥណទាន វីដេអូ​កម្មវិធី​ អាជីព​និង​ក្តី​ស្រឡាញ់ career pass របស់​ស្ថានីទូរទស្សន៍ CTN អាជីព​ជា​មន្ត្រី​ឥណទាន​ វាគ្មិន ៖ លោក នូ សុធារ៉ា នាយក​ប្រតិបត្តិ​រង​ឥណទាន​ធនាគារ​អេស៊ីលេដា មុខ​ងា​រ​របស់​នាយក​ដ្ឋាន​ឥណទាន​គឺ​ធានា​ឲ្យ​បាន​នូវ​ឥណទាន​ដែល​មាន​គុណភាព​ ពោល​គឺ​ឥណទាន​ដែល​ផ្តល់​ឲ្យ​អតិថជន​ទៅ​ហើយ​ អតិថិជន​សង​ត្រឡប់​មក​វិញ​។ ឥណទាន​ប្រកប​ដោយ​គុណ​ភាព​ មាន​ប្រយោជន៍​សម្រាប់​ទាំង​ធនាគារ​និង​អតិថិជន។ ប្រសិន​បើ​ឥណទាន​មាន​បញ្ហា​ធនាគារ​​ត្រូវ​ប្រឈម​ជាមួយ​ធនាគា​រ​ជាតិ។ ការ​ទទួល​ខុស​ត្រូវ​មួយ​ទៀត​របស់​នាយកដ្ឋាន​ឥណទាន​ ...

មុខ​ជំនាញ​ឱសថ​សាស្ត្រ

មុខ​ជំនាញ​ឱសថ​សាស្ត្រ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​ កម្មវិធី​ អាជីព និង​ក្កី​ស្រឡាញ់​ របស់​ទូរទស្សន៍ CNC ប្រធាន​បទ៖ ឱសថ​សាស្ត្រ​ វាគ្មិន ៖ បណ្ឌិត យ៉ង ដារ៉ាវុធ និង​បណ្ឌិត ទី វុទ្ធី ...​ឱសថ​សាស្ត្រ​ គឺ​ជា​វិទ្យាសាស្ត្រ​ និង​បច្ចេកទេស ផលិត​ និង​ចែក​ចាយ​ឱសថ​​ ។ ឱសថ​សាស្ត្រ​ជា​វិជ្ជា​ជីវៈ​មួយ​ដែល​ផ្សារ​ភ្ជាប់​​វិទ្យាសាស្ត្រ​សុខាភិបាល ​ និង​វិទ្យាសាស្ត្រ​គីមី។ អ្នក​សិក្សា​លើ​ជំនាញ​ឱសថ​សាស្ត្រ​នឹ​ង​ក្លាយ​ទៅ​ជា​ឱស​ថការី។ .​.​.​​ សិស្សានុសិស្ស​ដែល​មាន​បំណង​ចង់​សិក្សា​មុខ​ជំនាញ​ឱសថ​សាស្ត្រ​ ត្រូវ​ត្រៀម​លក្ខណៈ​លើ​មុខ​វិជ្ជា​ គណ ...

0 comments:

Post a Comment

Search This Blog

Popular Posts

Recent Posts

Text Widget

Pages

Copyright © សាលារៀន​ KS | Powered by Blogger
Design by Viva Themes | Blogger Theme by NewBloggerThemes.com