មុខជំនាញហិរញ្ញវត្ថុ
បង្រៀននិស្សិតអំពីរបៀបគ្រប់គ្រងប្រាក់សម្រាប់អង្គភាពនិងបុគ្គល។
និស្សិតសិក្សាអំពីរបៀបគ្រប់គ្រងភាគហ៊ុន
ការរក្សាទុកមូលប័ត្រក្នុងដៃ ការរៀបចំគម្រោងថវិកា
ការខ្ចីប្រាក់ ការតាមដានហិរញ្ញវត្ថុ ការវិភាគរបាយការហិរញ្ញវត្ថុ
វិធីសាស្ត្រនានាក្នុងការប្រមូលទុនវិនិយោគ
និងសិក្សាអំពីកត្តានានាដែលប៉ះពាល់ដល់ការវិនិយោគរួមមាន
សេដ្ឋកិច្ចនិងច្បាប់ជាដើម។
មុខវិជ្ជាសំខាន់ៗដែលត្រូវសិក្សារួមមាន ហិរញ្ញវត្ថុសាជីវកម្ម ស្ថិតិអាជីវកម្ម សហគ្រិនភាព ការគ្រប់គ្រងហិរញ្ញវត្ថុ ហិរញ្ញវត្ថុអន្តរជាតិ គណនេយ្យថ្លៃដើម ទីផ្សារមូលធន ការគ្រប់គ្រងហានិភ័យ ការវិនិយោគ ។ល។
ក្រោយពីបញ្ចប់ការសិក្សា និស្សិតនឹងទទួលបានចំណេះដឹងគ្រឹះអំពីរបៀបប្រើប្រាស់ហិរញ្ញវត្ថុ និងការប្រមូលទុនបន្ថែម។ ការងារដែលសមស្របសម្រាប់មុខជំនាញហិរញ្ញវត្ថុរួមមាន៖
ការងារនៅតាមធនាគានិងគ្រឹះស្ថានហិរញ្ញវត្ថុ
អ្នកត្រួតពិនិត្យហិរញ្ញវត្ថុ
គណនេយ្យករ ឬសវនករ
បេឡាករ
ហេរញ្ញិក
អ្នកប្រមូលប្រាក់
អ្នកលក់មូលប័ត្រ
អ្នកវិភាគគម្រោងថវិកា
អ្នកវិភាគឥណទាន
អ្នកផ្តល់ប្រឹក្សាយោបល់ហិរញ្ញវត្ថុ
មន្ត្រីឥណទាន
អ្នកពិនិត្យពន្ធ
អ្នករៀបចំជម្រះបញ្ជីពន្ធ
អ្នកគ្រប់គ្រងផ្នែកទិញ
អ្នកគ្រប់គ្រងហិរញ្ញវត្ថុ ។ល។
មុខជំនាញហិរញ្ញវត្ថុ អាចយកទៅបម្រើការគ្រប់ស្ថាប័នរដ្ឋ ឯកជន និងអង្គការ។ និស្សិតដែលបញ្ចប់ការសិក្សាអាចទទួលមានមុខតំណែងទាបឬខ្ពស់ គឺអាស្រ័យលើចំណេះដឹង ជំនាញ បទពិសោធន៍ ភាពឆ្លាតវៃ និងកាលៈទេសៈ រៀងៗខ្លួន។

0 comments:
Post a Comment