ជំនាញគណនេយ្យ
ជាជំនាញមួយសិក្សាទាក់ទិននឹងការតាមដានលើចំណូលចំណាយ
និងទ្រព្យសម្បត្តិរបស់អង្គភាព។ និស្សិត
នឹងត្រូវសិក្សាលើជំនាញសំខាន់ៗរូមមានដូចជា
គណនេយ្យទាំងកម្រិតមូលដ្ឋាននិងកម្រិតខ្ពស់
ច្បាប់ពាណិជ្ជកម្មនិងច្បាប់ពន្ធដា ស្តង់ដាគណនេយ្យជាតិនិងអន្តរជាតិ
ធនាគារនិងហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាដើម។
ក្រៅពីនេះនិស្សិតត្រូវរៀនកម្មវិធីកុំព្យូរទ័រមួយចំនួនទៀត
សម្រាប់ប្រើប្រាស់គួបជាមួយជំនាញ មានដូចជា Quickbooks ជាដើម។
ការងារគណនេយ្យ ជាប់ទាក់ទិនយ៉ាងស្អិតរមួតនឹងតួលេខ
ហើយអ្នកកាន់ការនេះត្រូវចេះប្រើប្រាស់តួលេខទាំងនេះដើម្បី
ស្វែងរកដំណោះស្រាយបញ្ហារបស់អាជីវកម្ម។
អ្នកកាន់ការគណនេយ្យត្រូវចេះវិភាគលំហូរសាច់ប្រាក់
ទ្រព្យសម្បត្តិក្រុមហ៊ុន និងរាយការណ៍ទៅថ្នាក់លើ។
![](https://www.salarean.com/uploading/ckfinder_files/images/Student%20Page/accounting.png)
ពេលបញ្ចប់ការសិក្សានិស្សិត នឹងអាចមានលទ្ធភាពធ្វើការងារ៖ គណនេយ្យករ បេឡាករ ហេរញ្ញិក
អ្នកត្រួតពិនិត្យហិរញ្ញវត្ថុ អ្នកកាន់សន្និធិ
អ្នករៀបចំជម្រះបញ្ជីពន្ធដា អ្នកវិភាគហិរញ្ញវត្ថុ
មន្ត្រីទទួលបន្ទុកកិច្ចការប្រាក់ខែ មន្ត្រីហិរញ្ញវត្ថុ
អ្នកគ្រប់គ្រងគណនេយ្យ អ្នកគ្រប់គ្រងហិរញ្ញវត្ថុ និង
ការងារនៅតាមបណ្តាស្ថាប័នរដ្ឋ ស្ថាប័នឯកជន
និងអង្គការមិនមែនរដ្ឋាភិបាល។ ស្ថាប័នទាំងអស់
សុទ្ធតែត្រូវការគណនេយ្យជាចាំបាច់។
0 comments:
Post a Comment