![](https://www.salarean.com/uploading/ckfinder_files/images/Student%20Page/banking.jpg)
មុខជំនាញធនាគារសិក្សាផ្តោតជាសំខាន់លើ ហិរញ្ញវត្ថុ រូបិយវត្ថុ គោលនយោបាយរូបិយវត្ថុ ធនាគារ ទីផ្សារមូលធន ការវិភាគអាជីវកម្ម គណនេយ្យ ការគ្រប់គ្រងហិរញ្ញវត្ថុ សេដ្ឋកិច្ច។ល។
សិស្សនិស្សិតដែលប្រាថ្នាចង់ធ្វើការនៅធនាគារ គប្បីពង្រីក ចំណេះដឹងឲ្យបានទូលាយអំពីស្ថានភាពទូទៅរបស់របររកស៊ីនីមួយៗ ត្បិត អីការងារនៅ ធានាគារត្រូវប្រាស័យទាក់ទងជាមួយអ្នករកស៊ី។ អ្នកត្រូវចេះ ទំនាក់ទំនងនិងជួយពួកគេឲ្យទទួលបានប្រាក់កំចីនិងជួយផ្តល់ យោបល់ឲ្យពួកគេវិនិយោគត្រូវតាមឆន្ទៈរបស់ខ្លួន។ ជំនាញអន្តរ បុគ្គលជាជំនាញសំខាន់និងចំាបាច់មិនអាចខ្វះបានសម្រាប់មុខតំណែង ភាគច្រើននៅធនាគារ។ ជំនាញសំខាន់ៗដែលសិស្សនិស្សិតត្រូវយកចិត្តទុក ដាក់កសាងឲ្យប៉ិនប្រសប់ឡើង គឺជំនាញទំនាក់ទំនងមនុស្ស ជំនាញបញ្ចុះបញ្ចូលលក់ផលិតផល និងជំនាញប្រាស្រ័យទាក់ទងទូទៅ។ ក្រៅពីនេះ ត្រូវមានភាពស្មោះត្រង់ និងយកចិត្តទុកដាក់លើការស្លៀកពាក់តុបតែង និងអនាម័យខ្លួនប្រាណ។
0 comments:
Post a Comment