![](https://www.salarean.com/uploading/ckfinder_files/images/Student%20Page/field%20of%20eco.jpg)
ជំនាញ
សេដ្ឋកិច្ចសិក្សាអំពីតម្រូវការនិងការផ្គត់ផ្គង់
និងនិន្នាកាសេដ្ឋកិច្ចជារួម។ ជំនាញនេះសិក្សាអំពីផលិតកម្ម
និងការបែងចែកផលិតផល
ហើយវិភាគលើធនធានទាំងឡាយដែលចាំបាច់សម្រាប់ផលិតឲ្យចេញជាផលិតផល
ឬសេវាកម្ម។
ជំនាញសេដ្ឋកិច្ចសិក្សាទូលាយទៅលើម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសឬ
តំបន់ទាំងមូល និងមីក្រូសេដ្ឋកិច្ចទៅលើក្រុមហ៊ុននៅលើទីផ្សារ
ហើយវិភាគដោយប្រើប្រាស់គណិតវិទ្យា។
ជាទូទៅនិស្សិតនឹងបានសិក្សាមុខវិជ្ជាសំខាន់មួយចំនួនដូចតទៅ៖
សេដ្ឋកិច្ច គណនេយ្យ ហិរញ្ញវត្ថុ រូបិយបណ្ណនិងធនាគារ ស្ថិតិ
ការអភិវឌ្ឍន៍សេដ្ឋកិច្ច ។ល។
ក្រោយពីបញ្ចប់ការសិក្សានិស្សិតអាចមានសមត្ថភាពធ្វើការនៅតាម
បណ្តាស្ថាប័ននានា ទាក់ទងនឹងផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងវិនិយោគ
រួមមានដូចជា អ្នកវិភាគគម្រោងថវិកា អ្នកសេដ្ឋកិច្ច
អ្នកវិភាគហិរញ្ញវត្ថុ អ្នកវិភាគស្រាវជ្រាវទីផ្សារ
ភ្នាក់ងារលក់មូលបត្រ អ្នកស្ថិតិ អ្នកវិភាគឥណទាន
គ្រូបង្រៀនតាមមហាវិទ្យាល័យ ។ល។
0 comments:
Post a Comment