![](https://www.salarean.com/uploading/ckfinder_files/images/Student%20Page/writing.jpg)
ច្រកផ្លូវសំខាន់ដែលអាចផ្តល់ចំណេះដឹងដល់អ្នកសិក្សារៀនសូត្ររួមមានៈ
១. ការអាន
២. ការសរសេរ
៣. ការសន្ទនា
៤. ការសង្កេត
គួរជ្រើសរើសយកសៀវភៅណាដែលផ្តល់ចំណេះដឹង។ គួរជៀសវាងសៀវភៅ
ដែលអាចប្រែក្លាយជាថ្នាំពិល
ឬសៀវភៅណាដែលអានហើយស្រង់យកប្រយោជន៍គ្មាន ខាតពេលឥតប្រយោជន៍។
ដើម្បីនឹងបានប្រយោជន៍អតិបរមាពីសៀវភៅ
គេគួរប្រតិបត្តិតាមគោលការណ៍ដូចតទៅៈ
- ខិតខំអានសៀវភៅមួយក្បាល ឲយល់សេចក្តីជាក់ច្បាស់ ចាំខសំខាន់ៗ ប្រសើរជាងអានសៀវភៅដប់ក្បាលតែចាប់យកគោលសំខាន់មិនបាន។
- ទោះបីអានសៀវភៅក្តី ស្តាប់សន្ទរកថាក្តី
ចូរកុំស្តាប់ឬអានត្រឹមតែសេចក្តីដែលបានឮ ឬឃើញ។
ចូរពិចារណាឲចូលដល់ជម្រៅអាថ៌កំបាំងពីខាងក្រោយអត្ថបទរបស់អ្នក
និពន្ធ។
-
ពេលអានសៀវភៅត្រូវខិតខំវិនិច្ឆ័យថាអ្នកនិពន្ធមានវិធីនិពន្ធយ៉ាង
ម៉េច? ចូលចិត្តនិពន្ធរឿងអ្វីច្រើនជាងគេ?
ហើយគួរប្រៀបធៀបជាមួយស្នាដៃរបស់អ្នកនិពន្ធផ្សេងទៀត
តើមួយណាល្អជាង?
- ប្រការសំខាន់បំផុត គឺរាល់ពេលអានចប់
ត្រូវខិតខំនឹកថាយើងទទួលបានសេចក្តីអ្វីខ្លះ
ហើយយើងបានប្រយោជន៍អ្វីខ្លះពីការអានសៀវភៅនេះ។
ចំណេះដឹងដែលទទួលបានមកហើយ ជួនកាលនៅស្រពិចស្រពិល
ប៉ុន្តែលុះបានចាប់ប៊ិចសរសេរចេញមកហើយ
ក៏ស្រាប់តែច្បាស់លាស់ឡើងភ្លាមមួយរំពេច។
ការសរសេរមិនត្រឹមតែជួយកត់ត្រាកុំឲភ្លេចប៉ុណ្ណោះទេ
ថែមទាំងជួយនាំផ្លូវឲកើតគំនិតថ្មីៗទៀតផង។
សូមធ្វើតាមការណែនាំខាងក្រោមដើម្បីឲខួរក្បាលកាន់តែរួសរវើកៈ
- ហ្វឹកហាត់សរសេរជារៀងរាល់ថ្ងៃ នោះលោកអ្នកនឹងឃើញថាគំនិតរត់មកលោកអ្នកច្រើនជាងពេលដែលលោកអ្នកគិតឬនិយាយ ជាអនេក។
- ប្រសិនបើមានគំនិតអ្វីថ្មីលេចឡើង ត្រូវសរសេរទុកភ្លាម។
-
ត្រូវហាត់កត់ត្រាកិច្ចការដែលលោកអ្នកនឹងត្រូវធ្វើនៅថ្ងៃស្អែក។
ស្អែកឡើងត្រូវពិនិត្យមើល កិច្ចការទាំងនោះ តើបានធ្វើអ្វីខ្លះ
មិនបានធ្វើអ្វីខ្លះ។ ប្រសិនបើលោកអ្នកធ្វើបានដូច្នេះ រាល់ថ្ងៃ
ត្រឹមតែមួយខែប៉ុណ្ណោះ លោកអ្នកនឹងឃើញថាខ្លួនឯងប្រែប្រួល។
ការសន្ទនា
ការសន្ទនាគឺជាផ្លូវដ៏ប្រសើរមួយដែលជួយឲយើងទទួលបានចំណេះ
និងគំនិតជាច្រើន ទោះជាការសន្ទនានោះជាមួយមនុស្សប្រភេទណាក៏ដោយ។
- ពេលសន្ទនាជាមួយនរណាម្នាក់
យើងគួរដឹកនាំការសន្ទនាចូលដល់រឿងដែលដៃគូសន្ទនាស្ទាត់ជំនាញ
បំផុត។ នេះជាផ្លូវនាំឲយើងទទួលបានចំណេះថ្មីៗ។
- គួរព្យាយាមស្តាប់ឲបានច្រើន និងនិយាយតិចតួចបានហើយ ព្រោះអ្នកនិយាយច្រើន ច្រើនតែគេធុញទ្រាន់។
ចំណេះដែលមានប្រយោជន៍ក្រៃលែងដល់យើង បានមកពីការសង្កេត។
ការសង្កេតធ្វើឲយើងទទួលបានចំណេះថ្មីៗ
និងស្រូបទាញយកចំណេះដឹងបានពីគ្រប់ទីកន្លែង។
- ត្រូវខិតខំហាត់សង្កេត មើលវត្ថុផ្សេងៗដោយល្អិតល្អន់ កុំមើលត្រឹមតែសំបកក្រៅ។
- ព្យាយាមសង្កេត
ដោយធ្វើហាក់ដូចជានឹងត្រូវនរណាសួរយើងអំពីវត្ថុនោះ
ហើយយើងប្រុងប្រៀបនឹងឆ្លើយប្រាប់ពេញលេញគ្រប់ជ្រុងជ្រោយ។
កាលបើបានប្រតិបត្តិតាម គោលទាំង២ខាងលើជាប្រចាំហើយ
យើងនឹងទទួលបានប្រយោជន៍ជាទីបំផុត ព្រោះពីមួយថ្ងៃទៅមួយថ្ងៃ
មានរបស់ច្រើនណាស់ដែលឆ្លងកាត់ភ្នែកត្រចៀកយើង។
របស់ទាំងនោះអាចនឹងមានប្រយោជន៍ដល់យើង កាលបើមិនចេះសង្កេត
ក៏ទុកដូចជាការបណ្តោយឲ "កំណប់ទ្រព្យដើររំលងទៅជារៀងរាល់ថ្ងៃ"។
(ស្រង់ចេញពី សៀវភៅនយោបាយអំរំខួរក្បាលដែលនិពន្ធដោយ ម៉ៅ សុវណ្ណា បោះពុម្ពលើទី១ឆ្នាំ ១៩៧១)
0 comments:
Post a Comment