មុខជំនាញ
សង្គមវិជ្ជា សិក្សាអំពីមនុស្សនិងសង្គមមនុស្ស
អំពីកម្លាំងវប្បធម៌និងកម្លាំងសង្គមមកលើចិត្តគំនិតនិងទង្វើរបស់
មនុស្ស។ សង្គមវិជ្ជា
ព្យាយាមស្វែងយល់អំពីកត្តាដែលធ្វើឲ្យសង្គមនិងពិភពលោកប្រែប្រួល
ហើយក៏យកចិត្តទុកដាក់ផងដែរអំពីវិសមភាពសង្គម។
និស្សិតដែលជ្រើសរើសយកជំនាញសង្គមវិជ្ជា
នឹងសិក្សាផ្តោតជាសំខាន់ទៅលើការស្រាវជ្រាវសង្គម
អំពីបុព្វហេតុនានាដែលធ្វើឲ្យចរិតនិងទង្វើរបស់មនុស្សប្រែប្រួល។
មុខវិជ្ជាដែលត្រូវសិក្សារួមមាន ទ្រឹស្តីសង្គមវិជ្ជា
វិធីសាស្ត្រស្រាវជ្រាវ ស្ថិតិ ចិត្តសាស្ត្រសង្គម
និងវិទ្យាសាស្ត្រនយោបាយជាដើម។
ក្រោយពីបញ្ចប់ការសិក្សា
និស្សិតនឹងធ្វើការទាក់ទងនឹងកិច្ចការសហគមន៍
អង្គការក្រៅរដ្ឋាភិបាល ការសម្របសម្រួលនិងដោះស្រាយវិវាទ
ការស្រាវជ្រាវសង្គម ការស្រាវជ្រាវទីផ្សារ ការប្រឹក្សាយោបល់
គ្រូបង្រៀន ។ល។
0 comments:
Post a Comment