សិស្សស្ទើរតែ១០០ភាគរយ
តែងជួបការលំបាកមិនដឹងថាគួរជ្រើសរើសយកមុខជំនាញណាមួយមកសិក្សា
សម្រាប់ជាអាជីពប្រចាំជីវិតនាពេលអនាគត។
ការពិតទៅការរើសយកជំនាញសិក្សាមិនគួរលំបាកពេកទេ
ដរាបណាគេបានត្រៀមខ្លួននិងសិក្សាស្វែងយល់ឲ្យបានច្បាស់អំពី
ខ្លួនឯង និងអាជីពដែលខ្លួនចង់ធ្វើ។
កត្តាគួបផ្សំមួយចំនួនដែលគួរយកមកពិចារណារួមមាន
តើមុខជំនាញនេះងាយស្រួលរកការងារធ្វើទេពេលបញ្ចប់ការសិក្សា?
តើនៅថ្ងៃអនាគតនឹងមានតម្រូវការធនធានមនុស្សដែលមានសមត្ថភាពជំនាញ
បែបនេះដែរឬទេ? ក្រៅពីធ្វើការតាមបណ្តាក្រុមហ៊ុន ឬអង្គការ
តើមុខជំនាញនេះអាចយកទៅប្រកបរបររកស៊ីបានដោយខ្លួនឯងដែរឬទេ?
![](https://www.salarean.com/uploading/ckfinder_files/images/Student%20Page/choose%20field%20of%20study.jpg)
ក្រៅពីកត្តាដែលបានរៀបរាប់ខាងលើ កត្តាដែលសំខាន់បំផុតគឺ
ជាប់ទាក់ទងនឹងខ្លួនអ្នកផ្ទាល់
ចូរសួរខ្លួនឯងនូវសំណួរដូចខាងក្រោមៈ
១. តើអ្នកចូលចិត្តអ្វីៈ
ចូរជ្រើសរើសមុខជំនាញណាដែលអ្នកចូលចិត្ត
មិនមែនមុខជំនាញដែលបងប្អូន ឬមិត្តភក្តិរបស់អ្នកចូលចិត្ត
ហើយជំរុញឲ្យអ្នករៀនទេ។ សង្គមគ្រួសារទូទៅ
មិនថានៅស្រុកខ្មែរឬនៅស្រុកគេទេ ច្រើនចូលចិត្តឲ្យកូនរៀនពេទ្យ
ព្រោះពេលរៀនចប់អាចរកប្រាក់បានច្រើន។
ប៉ុន្តែប្រសិនបើអ្នកគ្មានចំណូលចិត្តសោះ អ្នកខ្លាចឈាម
អ្នកមិនចូលចិត្តទន្ទេញមេរៀន
តើអ្នកអាចទ្រាំរៀនបានរាប់ឆ្នាំដែរឬទេ?
អ្នកប្រហែលជាបោះបង់ចោលកណ្តាលទី ឬបើបញ្ចប់ហើយ
ពេលធ្វើការអ្នកអាចនឹងដូរការងារទៅធ្វើអ្វីផ្សេងដដែល។
២. តើអ្នកពូកែខាងអ្វីៈ អ្នកគួរជ្រើសរើសជំនាញទៅតាមទេពកោសល្យរបស់អ្នក។
៣. អ្នកចង់ក្លាយខ្លួនជាអ្វីៈ
តើអ្នកតែងតែស្រមៃចង់ក្លាយជាវិស្វករមែនទេ?
តើអ្នកតែងតែស្រមៃចង់ក្លាយជាមេធាវីមែនទេ?
ចូរភ្ជាប់ក្តីស្រមៃទាំងនេះទៅនឹងមុខជំនាញណាដែលអាចប្រែក្លាយ
ក្តីស្រមៃនេះឲ្យក្លាយជាការពិត។
សួររៀមច្បង! មែនហើយពាក្យចាស់ពោលថា "មាត់ជាផ្លូវ"
ចង់ដឹងរឿងអ្វីមួយ ចូរសួរគេ
នោះគេនឹងប្រាប់ផ្លូវថាទៅតាមណា។
ការណែនាំរបស់រាមច្បងគឺជាត្រីវិស័យដ៏សំខាន់សម្រាប់អ្នកក្នុង
ការជ្រើសរើសមុខជំនាញឲ្យបានត្រឹមត្រូវតាមចំណូលចិត្ត
និងត្រូវតាមកាលៈទេសៈបច្ចុប្បន្ន។
ចូរសាកសួរអ្នកដែលធ្លាប់រៀនមុខវិជ្ជាដែលអ្នកចង់រៀន
តើជំនាញនេះគេរៀនអ្វីខ្លះ ពេលចប់ទៅចេះបានអ្វីខ្លះ។
រួចហើយចូរប្រៀបធៀបជាមួយអ្វីដែលអ្នកគិតតើវាត្រូវតាមការរំពឹង
គិតរបស់អ្នកទេ
ព្រោះជួនកាលអ្នកគិតថាជំនាញនេះនឹងផ្តល់ចំណេះប្រភេទនេះដល់អ្នក
លុះស្តាប់ការណែនាំទៅទើបដឹងថា
ជំនាញមួយផ្សេងទៀតទេដែលត្រូវតាមបំណងដែលអ្នកចង់បាន។
មនុស្សមួយប្រភេទទៀតដែលអ្នកគួរសួរគឺអ្នកធ្វើការក្នុងអាជីពដែល
អ្នកស្រមៃចង់ធ្វើ។ ឧទាហរណ៍បើអ្នកចង់ធ្វើការនៅធនាគារ
ចូរសួរអ្នកធ្វើការនៅធនាគារតើគេរៀនមុខជំនាញអ្វីទើបអាចចូលធ្វើ
ការនៅកន្លែងនេះបាន
ហើយថាតើត្រូវមានសមត្ថភាពផ្ទាល់ខ្លួនអ្វីខ្លះទៀតដែលត្រូវតែមាន
។
0 comments:
Post a Comment