មុខ​ជំនាញ​ឱសថ​សាស្ត្រ

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​កម្មវិធី​ អាជីព និង​ក្កី​ស្រឡាញ់​ របស់​ទូរទស្សន៍ CNC
ប្រធាន​បទ៖ ឱសថ​សាស្ត្រ​
វាគ្មិន ៖ បណ្ឌិត យ៉ង ដារ៉ាវុធ និង​បណ្ឌិត ទី វុទ្ធី
...​ឱសថ​សាស្ត្រ​ គឺ​ជា​វិទ្យាសាស្ត្រ​ និង​បច្ចេកទេស ផលិត​ និង​ចែក​ចាយ​ឱសថ​​ ។ ឱសថ​សាស្ត្រ​ជា​វិជ្ជា​ជីវៈ​មួយ​ដែល​ផ្សារ​ភ្ជាប់​​វិទ្យាសាស្ត្រ​សុខាភិបាល ​ និង​វិទ្យាសាស្ត្រ​គីមី។ អ្នក​សិក្សា​លើ​ជំនាញ​ឱសថ​សាស្ត្រ​នឹ​ង​ក្លាយ​ទៅ​ជា​ឱស​ថការី។
.​.​.​​ សិស្សានុសិស្ស​ដែល​មាន​បំណង​ចង់​សិក្សា​មុខ​ជំនាញ​ឱសថ​សាស្ត្រ​ ត្រូវ​ត្រៀម​លក្ខណៈ​លើ​មុខ​វិជ្ជា​ គណិត​វិទ្យា គីមីវិទ្យា​ ជីវវិទ្យា​ ​ភាសា​បរទេស​ (បារាំង ឬ​អង់​គ្លេស​)  និង​ ពូកែ​អាន អំណត់​ក្នុងការ​អាន។
.​.​.​ ការ​សិក្សា​មុខ​ជំនាញ​ឱសថ​សាស្ត្រ​ ទាម​ទារ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ព្រោះ​ត្រូវ​រៀន​ទាំង​ទ្រឹស្តី និង​ អនុវត្ត​។
.​.​.​​រយៈ​ពេល​សិក្សា មុខ​ជំនាញ​ឱសថ​សាស្ត្រ​ គឺ​ ៥​ ឆ្នាំ។
...​ក្រោយ​ពេល​បញ្ចប់​ការងារ​សិក្សា​ និស្សិត​មានសិទ្ធិ​​​​បើក​ឱសថ​ស្ថាន​ដោយ​ខ្លួន​ឯង​​ មាន​សិទ្ធិ​ឈរ​ឈ្មោះ​ឲ្យ​ជា​ក្នុង​នាម​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ឱសថ​ ស្ថាន​ មាន​សិទ្ធិ​ធ្វើ​ការ​នៅ​រោង​ចក្រ​ផលិត​ឱសថ​ .​.​.​

0 comments:

Post a Comment

Search This Blog

Popular Posts

Recent Posts

Text Widget

Pages

Copyright © សាលារៀន​ KS | Powered by Blogger
Design by Viva Themes | Blogger Theme by NewBloggerThemes.com