![](https://www.salarean.com/uploading/ckfinder_files/images/Student%20Page/Credit-Officer.jpg)
អាជីពជាមន្ត្រីឥណទាន
វាគ្មិន ៖ លោក នូ សុធារ៉ា នាយកប្រតិបត្តិរងឥណទានធនាគារអេស៊ីលេដា
មុខងាររបស់នាយកដ្ឋានឥណទានគឺធានាឲ្យបាននូវឥណទានដែលមានគុណភាព
ពោលគឺឥណទានដែលផ្តល់ឲ្យអតិថជនទៅហើយ អតិថិជនសងត្រឡប់មកវិញ។
ឥណទានប្រកបដោយគុណភាព មានប្រយោជន៍សម្រាប់ទាំងធនាគារនិងអតិថិជន។
ប្រសិនបើឥណទានមានបញ្ហាធនាគារត្រូវប្រឈមជាមួយធនាគារជាតិ។
ការទទួលខុសត្រូវមួយទៀតរបស់នាយកដ្ឋានឥណទានគឺអភិវឌ្ឍន៍ផលិតផល
ឥណទានឲ្យត្រូវតាមទីផ្សារ។ ...
ទទួលខុសត្រូវក្នុងការបញ្ចេញឥណទានទៅតាមប្រភេទទីផ្សារ នៅរាជធានី
ឬនៅតាមបណ្តារខេត្ត លៃយ៉ាងណាឲ្យសាខាអាចយកទៅអនុវត្តបាន។
ការដោះស្រាយបញ្ហាបំណុលមិនសង៖ .. .ភ្នាក់ងារដោះស្រាយបំណុលចុះជួបផ្ទាល់ជាមួយអតិថិជន សិក្សាលទ្ធភាពសង...
បច្ចេកទេសផ្តល់ឥណទានគឺផ្អែកលើ ៥ C ទី១ គឺ (Characteristic)
ឥរិយាបថក្នុងសង្គមតើអតិថិជនជាមនុស្សប្រភេទណា
សមនឹងទទួលបានឥណទានដែរឬទេ ទីពីរ(Capital)
មូលធនផ្តល់សម្រាប់ពង្រីកអាជិវកម្ម
មានន័យថាអតិថិជនមានអាជីវកម្មកំពុងដំណើរការតែខ្វះទុនដើម្បី
ពង្រីកអាជីវកម្ម ទីបី (Collateral) វត្ថុបញ្ចាំ
មានន័យថាគ្រប់ឥណទានត្រូវតែមានវត្ថុបញ្ចាំ
មូលហេតុគឺដោយសារតែប្រទេសយើងជាប្រទេសកំពុងអភិវឌ្ឍន៍មិនទាន់មាន
ទិន្នន័យគ្រប់គ្រាន់អំពីអតិថិជនទើបត្រូវការវត្ថុបញ្ចាំ
មួយវិញទៀតវត្ថុបញ្ចាំក៏ជាគ្រឿងដាស់ស្មារតីឲ្យអតិថិជនទទួលខុស
ត្រូវលើបំណុលរបស់ខ្លួន ទីបួន (Cashflow or Capacity)
លំហូរសាច់ប្រាក់ ឬលទ្ធភាពសង និងទីប្រាំគឺ (Condition)
បរិស្ថានជុំវិញការរបស់នៅរបស់អតិថិជន។
0 comments:
Post a Comment