![](https://www.salarean.com/uploading/ckfinder_files/images/Student%20Page/exam-prep.jpg)
ដើម្បីទទួលបានជោគជ័យគ្រប់សមរភូមិប្រលងអ្នកត្រូវត្រៀម
ខ្លួនឲ្យបានពេញលេញបំផុត។
អ្នកត្រូវត្រៀមខ្លួនចាប់តាំងពីពេលចូលរៀនមុខវិជ្ជានីមួយៗរហូត
មក។ អ្នកត្រូវកត់ចំណាំនិងសង្ខេបខ្លឹមសារសំខាន់ៗ
រួចចំណាយពេលរំលឹកមេរៀនជាប្រចាំដោយចំណាយពេលត្រឹម៥ឬ១០
នាទី។ អ្នកគួរកត់ចំណាំលើសៀវភៅអានផងដែរដើម្បីងាយស្រួលរំលឹក
ម្តងម្កាល។
វិធីសាស្ត្រនេះអាចជួយឲអ្នករៀបចំឯកសារមានសណ្តប់ធ្នាប់ល្អ
និងអាចរក្សាការចងចាំបានប្រមាណ៨០%។
ធ្វើបែបនេះអ្នកមិនសូវនឿយហត់សំរុករៀនពេលកៀកប្រលង។
តើត្រូវត្រៀមខ្លួនយ៉ាងដូចម្តេចមុនពេលប្រលងបញ្ចប់វគ្គសិក្សា?
ចាប់ផ្តើមរៀនពីចំនុចណាមក? រៀបចំឯកសារយ៉ាងណា? រៀបចំកាលវិភាគសិក្សាយ៉ាងណា?
![](https://www.salarean.com/uploading/ckfinder_files/images/Student%20Page/notes%20org.jpg)
![](https://www.salarean.com/uploading/ckfinder_files/images/Student%20Page/calendar.png)
នៅសប្តាហ៍ចុងក្រោយមុនពេលប្រលង
ចូររៀបចំកាលវិភាគដោយឡែកមួយដែលមានម៉ោងប្រលង ម៉ោងបរិភោគ
និងពេលសំរាក។
អ្នកត្រូវដឹងថាអ្នកត្រូវមានសុខភាពល្អនិងប្រាជ្ញាឆ្លាតវៃ
ក្នុងពេលប្រលង ដូចនេះអ្នកមិនគួរគប្បីយកពេលបរិភោគឬពេលដេក
មករៀនបន្ថែមទេ។
សប្តាហ៍នៃការប្រលងមកដល់ អ្នកគួររំលឹកមេរៀនទាំងឡាយឲបានស្ទាត់ល្អ ដោយប្រើប្រាស់នូវឯកសារដែលបានរៀបចំរួចខាងដើម។
![](https://www.salarean.com/uploading/ckfinder_files/images/Student%20Page/prep%20exam.jpg)
ពេលទន្ទេញមេរៀនម្តងៗ
ចូរសាកល្បងស្មានថាសំណួរប្រភេទណាអាចនឹងចេញពេលប្រលង។
ប្រសិនបើអ្នកមានពេល
ចូរសាកល្បងឆ្លើយសំណួរទាំងនោះយ៉ាងពេញលេញឲដូចជាពេលប្រលងជាក់
ស្តែង។
គិតក្នុងផ្លូវវិជ្ជមាន៖
ដោយសារតែយើងបានត្រៀមខ្លួនយ៉ាងពេញលេញសម្រាប់ការប្រលងដូចនេះយើង
ត្រូវមានគំនិតសុទិដ្ឋិនិយមថា"ការប្រលងរបស់ខ្ញុំនឹងប្រព្រឹត្តិទៅ
ប្រកបដោយជោគជ័យ"។
តែបើអ្នកមិនបានត្រៀមខ្លួនពេញលេញគ្រប់គ្រាន់ទេ
អ្នកគ្រាន់តែដាស់តឿនខ្លួនឯងថា"ដោយពឹងលើ សុខភាពល្អ
ប្រាជ្ញាវៀងវៃ និងចិត្ត ស្រស់ថ្លា របស់ខ្លួន
ខ្ញុំប្រាកដជាំអាចជួយខ្លួនឯងបាន
ចំពោះអ្វីដែលខ្ញុំមិនបានត្រៀម"។
កុំព្យាយាមធ្វើឲ្យអារម្មណ៍ស្រស់ថ្លាដោយការដើរលេងឬមើលកុនពេលយប់
មុនប្រលងឲ្យសោះ។ ទង្វើបែបនេះ
ជាការរំខានដល់ការចងចាំរបស់អ្នកទៅវិញទេ។ ចូរអានមេរៀនជំនួសវិញ
រួចហើយចូលគេងយ៉ាងស្កប់ស្កល់។
ព្រឹកឡើងញ៉ាំអាហារពេលព្រឹកយ៉ាងឈ្ងុយឆ្ងាញ់
ហើយបន្តដំណើរកំសាន្តចុងក្រោយជាមួយមេរៀន
រួចចូលប្រលងយ៉ាងរីករាយ។
![](https://www.salarean.com/uploading/ckfinder_files/images/Student%20Page/school%20test.jpg)
ជៀសវាងការជជែកជាមួយមិត្តភក្តិ(បើមានត្រូវឲ្យខ្លី)
ព្រោះវាអាចប៉ះពាល់ដល់ការចងចាំឬការតាំងចិត្តរបស់អ្នកពេលប្រលង។
ក្នុងពេលប្រលងចូរអានសំណួរនីមួយៗដោយប្រុងប្រយ័ត្ន
និងស្តាប់ការណែនាំ
របស់គ្រូឬអនុរក្សមុខវិជ្ជានីមួយៗក្នុងពេលប្រលង
(បើយើងមិនស្តាប់ការណែនាំទេ
ជួនកាលយើងបង្ខាតពេលវេលាធ្វើសំណួរដែលគេកាត់ចោលពីការប្រលងដោយសារតែ
វាខុសឬពិបាកពេក)។ បើមានចំងល់ត្រូវតែសួរឲ្យច្បាស់
កុំធ្វើទាំងងឿងឆ្ងល់។
ប្រសិនបើមិត្តរបស់អ្នកធ្វើហើយមុនរួចចេញទៅក្រៅបន្ទប់
ចូរកុំខ្វល់នឹងគេអី(ចង់ចេញដូចគេ)។
ចូរធ្វើកិច្ចការរបស់អ្នកដោយស្ងៀមស្ងាត់។
ពេលធ្វើចប់នឹងផ្ទៀងផ្ទាត់រូចហើយ សឹមចេញទៅ។
មុននឹងឆ្លើយសំណួរនីមួយៗ ចូរអានវាឲ្យបានច្បាស់សិន។
ដើម្បីសន្សំពេលវេលា អ្នកគួរតែអានសំណួរទាំងអស់ឲ្យចប់សិន
ដើម្បើឲ្យច្បាស់ថាលំបាកឬស្រួលប៉ុណ្ណា។ បន្ទាប់មកចូរប៉ាន់ស្មាន
ពេលវេលាដែលនឹងចំណាយសម្រាប់សំណួរនីមួយៗ។ ជាចុងក្រោយ
ចូរចាប់ផ្តើមឆ្លើយនឹងសំណួរដោយយកចិត្តទុកដាក់
(បើមានសំណួរបែបបកស្រាយ ចូរធ្វើវាមុន)។
មធ្យោបាយដែលល្អបំផុតគឺ ឆ្លើយសំណួរណាដែលចេះធ្វើមុន
ហើយសល់ពេលសិមឆ្លើយសំណួរដែលមិនចេះ ឬរំលង
និងមើលផ្ទៀងផ្ទាត់ឡើងវិញ ក្រែងមានភ្លេចភ្លាំង
ឬភ័ន្តច្រឡំកន្លែងណាមួយ។
ពេលប្រលងចប់ភ្លាមៗ ការចងចាំរបស់អ្នកនៅច្បាស់លាស់អ្នកនៅឡើយ
នេះជាពេលដ៏ប្រសើរដែលអ្នកត្រូវពិភាក្សាជាមួយមិត្តភក្តិរបស់អ្នក
អំពីការប្រលងដែលទើបនឹងបញ្ចប់ នោះអ្នកនឹងដឹងអំពីៈ
របៀបឆ្លើយរបស់ពួកគេ កន្លែងណាដែលអ្នកធ្វើខុស ហេតុអ្វី
ហើយកន្លែងណាដែលអ្នកធ្វើត្រូវ។
អ្នកត្រូវដឹងថាការប្រលងមិនមែនដើម្បីតែពិន្ទុទេ
គឺដើម្បីស្ទង់សមត្ថភាពនិងបង្កើនចំណេះដឹង។
0 comments:
Post a Comment