ជំនាញ
ម៉ាឃេធីង ជាជំនាញសិក្សាអំពីរបៀបផ្សព្វផ្សាយ
និងលក់ផលិតផលនិងសេវាកម្ម។ និស្សិត
នឹងសិក្សាអំពីការស្រាវជ្រាវទីផ្សារ
និងវិភាគមើលនិន្នាការឧស្សាហកម្មនីមួយ។ ជំនាញនេះ
សិក្សាផ្តោតជាសំខាន់ទៅលើការបំពេញចិត្តអតិថិជន
និងការកសាងទំនុកចិត្តរបស់អតិថិជនមកលើម៉ាកសញ្ញារបស់ក្រុមហ៊ុន។
និស្សិតនឹងបានយល់ដឹងអំពី វិធីសាស្ត្រវិភាគលើតម្រូវការអតិថិជន
ការរៀបចំផលិតផលនិងសេវាកម្មឲ្យត្រូវទៅតាមប្រភេទអិតិជនគោលដៅ
ការជ្រើសរើសមធ្យោបាយផ្សព្វផ្សាយ ការកំណត់ថ្លៃលក់
ការគ្រប់គ្រងលើការលក់ចេញទិញចូល
ការវិភាគនិងរៀបចំយុទ្ធសាស្ត្រប្រកួតប្រជែង ។ល។
ក្រោយពេលបញ្ចប់ការសិក្សាជំនាញម៉ាឃេធីង
និស្សិតអាចនឹងមានសមត្ថភាពធ្វើការងារ៖ បុគ្គលិកផ្នែកលក់និងទីផ្សារ
បុគ្គលិកផ្នែកអភិវឌ្ឍន៍អាជីវកម្ម បុគ្គលិកផ្នែកម៉ាកសញ្ញាពាណិជ្ជកម្ម
អ្នកចែកចាយផលិតផល អ្នកសម្របសម្រួលម៉ាឃេធីង មន្ត្រីម៉ាឃេធីង
អ្នកគ្រប់គ្រងផ្នែកទិញចូល អ្នកគ្រប់គ្រងម៉ាឃេធីង
អ្នកគ្រប់គ្រងការផ្សាយពាណិជ្ជកម្ម អ្នកគ្រប់គ្រងទំនាក់ទំនងសាធារណៈ
អ្នកគ្រប់គ្រងភោជនីយដ្ឋាន ភ្នាក់ងារទេសចរណ៍ ភ្នាក់ងារដឹកជញ្ជូន ។ល។
ម៉ាឃេធីង
ជាកិច្ចការមួយដែលត្រូវធ្វើជាចាំបាច់សម្រាប់គ្រប់អង្គភាព
ពាណិជ្ជកម្ម។ ទីផ្សារកាន់តែប្រកួតប្រជែង កាន់តែត្រូវការម៉ាឃេធីង៕
0 comments:
Post a Comment