![](https://www.salarean.com/uploading/ckfinder_files/images/Student%20Page/psy.png)
មុខជំនាញ
ចិត្តវិទ្យាជាមុខជំនាញដ៏ពេញនិយមមួយនៅបណ្តាប្រទេស
អភិវឌ្ឍន៍និងប្រទេសមហាអំណាចរួមមានសហរដ្ឋអាមេរិចជាដើម។
នៅកម្ពុជា គេហាក់មិនទាន់ចាប់អារម្មណ៍ច្រើននៅឡើយ។
ចិត្តវិទ្យាជាវិទ្យាសាស្ត្រមួយសិក្សាអំពីចិត្តនិងទង្វើរបស់
មនុស្ស។
ដើម្បីចូលរៀនមុខជំនាញនេះបានសិស្សានុស្សិសត្រូវត្រៀមលក្ខណៈ
ចំណេះដឹងមូលដ្ឋានលើមុខវិជ្ជា គណិតវិទ្យានិងជីវិវិទ្យា។
និស្សិតដែលសិក្សាជំនាញចិត្តវិទ្យា
នឹងបានយល់ដឹងអំពីដំណើរអភិវឌ្ឍន៍របស់ចិត្ត
របៀបជំរុញលើកទឹកចិត្តរបៀបប្រើប្រាស់ស្ថិតិ
និងវិធីធ្វើតេស្តសាកល្បងបែបវិទ្យាសាស្ត្រលើទង្វើ
ឬចរិតរបស់មនុស្ស ឬក្រុមមនុស្ស។
ចិត្តវិទ្យាសិក្សាអំពីទំនាក់ទំនងរវាងមនុស្សនិងមនុស្ស
មនុស្សនិងឧបករណ៍នៅកន្លែងដើម្បីបង្កើនប្រសិទ្ធភាពការងារ។
ការងារដែលសមស្របបំផុតសម្រាប់និស្សិតចិត្តវិទ្យា គឺការងារសហគមន៍
អង្គការ សមាគមដែលជាប់ទាក់ទងនឹងការស្រាវជ្រាវសង្គម
ឬទឹកចិត្តឬទង្វើរបស់ក្រុមមនុស្ស ឬសង្គមមនុស្ស
និងអាចធ្វើជាគ្រូបង្រៀននៅតាមមហាវិទ្យាល័យ។ ក្រៅពីនេះ
ជំនាញចិត្តវិទ្យាអាចយកទៅបម្រើការសម្រាប់ស្រាវជ្រាវទីផ្សារអំពី
ទឹកចិត្តអតិថិជនមកលើផលិតផលក្រុមហ៊ុន
ឬប្រើក្នុងវិស័យអភិវឌ្ឍន៍ធនធានមនុស្ស
និងការរៀបចំប្រព័ន្ធលើកទឹកចិត្តនិងទូរទាត់សំណងក្នុងក្រុមហ៊ុន។
សម្រាប់អ្នកដែលមានធនធានហិរញ្ញវត្ថុនិងធនធានមនុស្សគ្រប់គ្រាន់
អាចចងក្រងគ្នាជាក្រុមបើកជាក្រុមហ៊ុនប្រឹក្សាយោបល់ផ្លូវចិត្ត
បាន។
0 comments:
Post a Comment