អេស្ប៉ញ៖ បើកុំតែមិត្តរូមក្រុម កីឡាករ Ivan Rakitic
ជាអ្នកបង្ហើបប្រាប់ នោះអ្នកគាំទ្រមួយចំនួនច្បាស់ជាពុំបានដឹងទេថា
ខ្សែប្រយុទ្ធកំពូលពិភពលោក Lionel Messi បានទិញផ្ទះរបស់អ្នកជិតខាងរបស់ខ្លួន
ដោយសារតែពួកគេពូកែខាងឡូឡាពេក។
តាមប្រភពបានឲ្យដឹងថា
ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន វ័យ២៩ឆ្នាំរូបនេះ រស់នៅក្នុងផ្ទះ
ជាមួយក្រុមគ្រួសារដ៏កក់ក្តៅមួយ នៅក្នុងតំបន់ Castelldefels ទីក្រុង
Barcelona តែក្រោយមក Messi
និងគ្រួសារក៏បានពង្រីកលំនៅឋានរបស់ខ្លួនធំជាងមុនទៀត
ដោយបានទិញផ្ទះពីអ្នកជិតខាង ដោយសារពួកគេពូកែរំខាន និងឡូឡាពេក ទើបធ្វើឲ្យ
Messi យកវិធីនេះជាដំណោះស្រាយ។

គួរបញ្ជាក់ដែរថា រឿងរ៉ាវនេះបានកើតឡើងតាំងពីរយៈពេល៤ឆ្នាំមុនមកម្ល៉េះ
ប៉ុន្តែទើបតែបានលាតត្រដាងឡើងពីមូលហេតុថ្មីៗនេះទេ
ដោយមានការបង្ហើបប្រាប់ពីមិត្តរួមក្រុមរបស់ Messi កីឡាករ Ivan Rakitic ។
ខ្សែបំរើរបស់ក្លិប Barcelona កីឡាករ Ivan Rakitic បានប្រាប់ទៀតថា «នៅពេលដែល Messi សម្រេចចិត្តធ្វើបែបនេះ នោះគ្រួសាររបស់គេនឹងរស់នៅបានក្តីសុខជាងមុន ដោយឯកឯងគ្មានអ្នករំខាន» ។
Rakitic បន្ថែមទៀតថា «កាលពីមានអ្នកជិតខាងរស់នៅក្បែរនោះ
គឺពួកគេតែងតែបង្កើតការកម្សាន្តច្រើន មានការចាក់ភ្លេងចម្រៀងលឺៗ
មិនតែប៉ុណ្ណោះថែមទាំងមានអាកប្បកិរិយាយមិនល្អទៀតផង»។
បើទោះបីជាយ៉ាងណាក៏ដោយ
បច្ចុប្បន្ននេះ យើងសង្កេតឃើញថា ក្រុមគ្រួសាររបស់ Messi
ហាក់ដូចជាមានក្តីសុខ និងសុភមង្គលណាស់ ជាមួយនឹងភរិយា
និងកូនប្រុសតូចៗដ៏សា្អត២នាក់ទៀត ៕


0 comments:
Post a Comment