កូរ៉េខាងត្បូង៖ អ្នកគ្រូបង្វឹកកាយសម្បទា Jung Da Yeon ត្រូវបានគេដាក់នាមឲ្យថា«momjjang ajumma»
ដែលអ្នកស្រី បានបំផុសគំនិត និងលើកទឹកចិត្តដល់ស្ត្រីមេផ្ទះអាស៊ីគ្រប់រូប
ដែលអស់សង្ឃឹមជាមួយនឹងរាងរបស់ខ្លួន
ឲ្យងាកមកបរិភោគអាហារដែលជួយឲ្យមានរាងស្អាតជាថ្មីម្តងទៀត។
នាម «momjjang ajumma»
នេះមានន័យថា «អ្នកមីងដែលមានរាងស្អាតគួរឲ្យទាក់ទាញ» ដែលនាមនេះ
គឺសាកសមបំផុតជាមួយនឹងអ្នកស្រី Jung Da Yeon
ដែលអ្នកស្រីមានវ័យរហូតទៅដល់៥០ឆ្នាំទៅហើយ
ប៉ុន្តែបើនិយាយពីរាងវិញគឺថាយុវវ័យសុំចាញ់តែម្តង។ ដោយអ្នកស្រី
មានទម្ងន់៥០គីឡូក្រាម ដែលមើលទៅស្រស់ស្អាតគួរឲ្យច្រណែនខ្លាំងមែនទែន។
![](https://s5.kh1.co/a1/a13aecc65025bf347f41e980074afb1eb0f6b402.jpg)
យ៉ាងណាមិញ អ្នកម្តាយកូន២រូបនេះ បានសម្រេចចិត្តថែរក្សារាងឡើងវិញ
កាលពីក្នុងអំឡុងឆ្នាំ២០០៣ ដោយកាលនោះ អ្នកនាងបានក្រោកពីគេងនៅពេលព្រឹក
ដោយមើលទៅកាន់រាងរបស់ខ្លួន គឺពិតជាតឹងទ្រូងខ្លាំងណាស់ បន្ទាប់មក
នាងក៏បានតាំងចិត្ត រៀបចំផែនការដាក់វិន័យខ្លួនឯងក្នុងការតមអាហារ
និងការហាត់ប្រាណជាដើម លទ្ធផលដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺអ្នកស្រី
បានស្រកទម្ងន់រហូតទៅដល់ ២០ គីឡូ ក្នុងរយៈពេលត្រឹមតែ៣ខែតែប៉ុណ្ណោះ។
![](https://s4.kh1.co/27/27dcfbeb7c15c08b69950bdecdd8ebc230a8198b.jpg)
ក្រោយសម្រកទម្ងន់ទទួលបានជោគជ័យ អ្នកស្រី Jung Da Yeon
ក៏ចាប់ផ្តើមមានកេរ្តិ៍ឈ្មោះល្បីរន្ទឺ ដោយសារអ្នកស្រីបានបោះពុម្ភលក់នូវសៀវភៅ
វិធីសាស្ត្រក្នុងការតមអាហារ និងសម្រកទម្ងន់ ក៏ដូចជាតាមរយៈវីដេអូហាត់ប្រាណ
របស់អ្នកស្រីជាច្រើន ជាមួយនឹងរូបថតមុន
និងក្រោយសម្រកទម្ងន់របស់អ្នកស្រីផងដែរ។
លទ្ធផលរបស់អ្នកស្រី
បានបំផុតគំនិតស្ត្រីមេផ្ទះកូរ៉េជាច្រើន ឲ្យចាប់ផ្តើមទៅកន្លែងហាត់ប្រាណ
ដើម្បីសម្រេចនូវ «momjjang» អ្នកម្តាយស្រស់ស្អាត
និងផ្លាស់ប្តូររាងរបស់ខ្លួនឲ្យកាន់តែអស្ចារ្យបន្ថែមទៀត។
ចូលមកដល់ឆ្នាំ២០១៤
អ្នកស្រី Jung Da Yeon
បានបង្ហាញខ្លួននៅក្នុងកម្មវិធីទូរទស្សន៍មួយរបស់ជប៉ុន NHK-TV
ដោយអ្នកស្រីបានទាក់ទាញប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជប៉ុនផងដែរ។
លើសពីនេះអ្នកស្រីក៏បានចេញផ្សាយនូវសៀវភៅសម្រកទម្ងន់ និង DVD ហាត់ប្រាណ
នៅទីនោះទៀតផង។ អ្វីដែលមិននឹកស្មានដល់នោះ គឺគ្រាន់តែដាក់លក់
រយៈពេលត្រឹមតែ២សប្តាហ៍តែប៉ុណ្ណោះ សៀវភៅរបស់អ្នកស្រីត្រូវបានលក់អស់ជាង
២០មឺុនក្បាលឯណោះ។
គួរឲ្យដឹងថា នៅក្នុងសៀវភៅរបស់អ្នកស្រី Jung Da Yeon
បានលើកយកនូវវិធីសាស្ត្រល្អៗជាច្រើន ចែករំលែកទៅកាន់ប្រិយមិត្ត ក៏ដូចជា
អ្នកនាងបានផ្សព្វផ្សាយនូវ “Figurerobics” ការហាត់ប្រាណ
តាមចង្វាក់ភ្លេងប្រចាំថ្ងៃ ដែលជួយដល់រាងកាយស្រ្តីមានភាពស្រស់ស្អាត នៅក្នុង
DVDរបស់អ្នកស្រីផងដែរ៕
![](https://s4.kh1.co/46/46b7b2ad5d5b1add52ebbcc2bcc89a706bb5b8a3.jpg)
![](https://s4.kh1.co/d6/d6902b6657d0d29c43a3ca91111ac41889147538.jpg)
![](https://s5.kh1.co/3a/3af53fca758178803f7cd2a45f8941e94e125635.jpg)
![](https://s4.kh1.co/ba/bae711823953a705774ead9608677d39b6006f9e.jpg)
![](https://s5.kh1.co/90/90af2df4dcb103ae8339e9231eac0ba9264c6c08.jpg)
![](https://s5.kh1.co/14/14c72bfc716904c0749e2a7e29932bbd0f3eefec.jpg)
![](https://s4.kh1.co/07/07278ef0963b7abc847842077a5364373bc08ee2.jpg)
![](https://s4.kh1.co/bf/bfd85c5f993f01bb8a187de59095dfef5d1444d1.jpg)
![](https://s4.kh1.co/db/dbedaa173320d4a0341b36f86750cc2c13101c50.jpg)
![](https://s5.kh1.co/77/77159611fa5e32a9e3a81f47dc907e2219a14f62.jpg)
0 comments:
Post a Comment