ប្រេស៊ីល៖ ជាដំណឹងមួយដ៏ល្អមួយ
ក្រោយពីសម្រាកព្យាបាលអស់រយៈពេលជាច្រើនសប្តាហ៍
ទីបំផុតកីឡាករម្នាក់ដែលរួចជីវិត ក្នុងឧប្បទ្ទវហេតុធ្លាក់យន្តហោះ
អាចដើរបានជាលើកដំបូងវិញហើយ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា កីឡាករ
Helio Neto ជាខ្សែការពារមួយរូបរបស់ក្លិបប្រេស៊ីល Chapecoense
ពេលនេះអាចដើរបានវិញជាលើកដំបូងហើយ ដោយមិនចាំបាច់កាន់ឈើច្រត់
ខណៈរូបគេសង្ឃឹមថា នឹងអាចចូលលេងបាល់បានវិញ នៅថ្ងៃណាមួយខាងមុខ។
បើតាមរយៈឃ្លីបវីដេអូវិញ
បានបង្ហាញឲ្យឃើញថា Neto បានបោះជំហានដើរមួយៗ បន្តិចៗ
ដោយមានជំនួយពីគ្រូពេទ្យផ្នែករូបសាស្ត្រ កាន់ដៃកីឡាកររូបនេះ
ដើម្បីកុំឲ្យដូល។
ចំពោះ Neto ផ្ទាល់ នៅពេលដែលខ្លួនអាចបោះជំហានជើងដើរបានវិញនោះ បានបញ្ជាក់ប្រាប់សារព័ត៌មានទាំងទឹកមុខញញឹមថា «ខ្ញុំគិតថា ខ្ញុំអាចលេងបាល់ម្តងទៀតឆាប់ៗនេះ។ ដោយមានព្រះជាជំនួយ ខ្ញុំនឹងអាចពាក់អាវក្លិប Chepecoense នៅលើទីលានម្តងទៀត» ។


គួររំលឹកផងដែរថា Neto គឺជាជនរងគ្រោះមួយរូប ក្នុងចំនោម៦នាក់
ដែលមានសំណាងរសរានមានជីវិតក្នុងឧប្បទ្ទវហេតុធ្លាក់យន្តហោះ នៅប្រទេសកូឡុំប៊ី
កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅ ។
មួយវិញទៀត
ក្រោយពីទទួលព្យាបាលវះកាត់រួចហើយនោះ កីឡាកររូបនេះ ក៏បានដឹងខ្លួនឡើងវិញ
ក្រោយពីសន្លប់ អស់រយៈពេលជាច្រើនសប្តាហ៍ ។ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍
នឹកស្មានមិនដល់នោះ នៅពេលដែល Neto ដឹងខ្លួនជាលើកដំបូង កីឡាកររូបនេះ
ក៏បានសួរទៅកាន់គ្រូពេទ្យថា «តើក្រុមណាជាជើងឯកបាល់ទាត់ទ្វីបអាមេរិក»
ដោយកាលនោះ រូបគេបានស្រពិចស្រពិលបាត់បង់ការចងចាំអស់មួយរយៈ៕


0 comments:
Post a Comment