កូរ៉េខាងត្បូង៖ ទើបតែអាយុ២២ឆ្នាំសោះ អត្តពលិកវ័យក្មេង
ស្រស់ស្អាត Son Yeon Jae សញ្ជាតិកូរ៉េខាងត្បូង
បានសម្រេចចិត្តចូលនិវត្តន៍ពីអាជីពកាយសម្ព័ន្ធ កាលពីថ្ងៃទី១៨ ខែកុម្ភៈ
ឆ្នាំ២០១៧កន្លងទៅនេះ។
ភ្នាក់ងាររបស់កីឡាការិនីរូបនេះបានបញ្ជាក់ថា
Yeon Jae បានសម្រេចចិត្តចូលនិវត្តន៍ហើយ
នឹងមិនចូលរួមជាបេក្ខភាពជ្រើសរើសដើម្បីទៅប្រកួតឲ្យក្រុមជម្រើសជាតិអត្តពលិករបស់កូរ៉េខាងត្បូងទៀតនោះទេ។
![](https://s5.kh1.co/c1/c1dce6f295b05f051fd4c279946522d6faa5ed6b.jpg)
បើយោងតាមរបាយការណ៍ស្តីពីការចូលនិវត្តន៍របស់ Yeon Jae បានរៀបរាប់ឲ្យដឹងថា «កីឡាការិនីកាយសម្ព័ន្ធ
Song Yeon Jae
នឹងមិនបានចូលរួមជ្រើសរើសជាបេក្ខភាពដើម្បីទៅប្រកួតក្នុងក្រុមជម្រើសជាតិទៀតទេ
ហើយស្របពេលជាមួយគ្នានេះដែរ
នាងបានសម្រេចចិត្តចូលនិវត្តន៍ពីអាជីពមួយនេះតែម្តង» ។
របាយការណ៍ដដែលបានបន្ថែមទៀតថា
« Son Yeon Jae មិនមានការអន់ចិត្ត និងសោកស្តាយអ្វីទេ មិនតែប៉ុណ្ណោះ
នាងបានអរគុណទៅអ្នកគ្រប់គ្នាដែលតែងតែគាំទ្រនិងស្រលាញ់នាងប៉ុន្មានឆ្នាំចុងក្រោយនេះទៀតផង»
។
Son Yeon Jae អត្តពលិកវ័យក្មេង
នឹងសម្រេចចិត្តដើរលើវិថីថ្មីមួយទៀតនៅក្នុងជីវិតរបស់នាង
បើទោះបីជានាងបានលាចេញពីអាជីពជាកីឡាការិនីកាយសម្ព័ន្ធក៏ដោយ។
គួរបញ្ជាក់ថា
Son Yeon Jae ត្រូវបានគេស្គាល់ ជាកីឡាការិនីកាយសម្ព័ន្ធ
សញ្ជាតិកូរ៉េខាងត្បូងមួយរូប ដែលមានសម្រេស់ស្រស់ស្អាត វ័យក្មេង
មិនតែប៉ុណ្ណោះ នាងថែមទាំងមានសមត្ថភាព និងទេព្យកោសល្យខ្ពស់ទៀតផង
ដោយកាលពីឆ្នាំ២០១៦កន្លងទៅ នាងបានជាប់ចំណាត់ថ្នាក់លេខ៤
នៅក្នុងព្រឹត្តការណ៍អូឡាំពិកនៅក្នុងទីក្រុង Rio ប្រទេសប្រេស៊ីលទៀតផង ៕
![](https://s5.kh1.co/af/afc09e08af6f037236dd68ecc3e6907a41af137a.jpg)
![](https://s4.kh1.co/b2/b202e1740ffd12a9f6fb5df4714b927d032e9554.jpg)
![](https://s5.kh1.co/3e/3eeaa82d3887976fde9f297f5481e656c01ca485.jpg)
![](https://s4.kh1.co/49/493973fe3e15cd4b78761725e2feb20111687afd.jpg)
![](https://s5.kh1.co/1c/1c6357ebb638edae1b0895a615133db424008cd1.jpg)
![](https://s5.kh1.co/7b/7b7455efe13d82c71c21d6b96b152e1b3e508b7f.png)
ប្រភព ៖
Koreaboo
ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ធារី ចន្ថាប៊ីន និងសង្សារ Sweet ខ្លាំង ហើយឆ្លៀតបង្រៀននាង ឲ្យចេះនិយាយខ្មែរ និងថៃទៀត
ថៃ៖
ការផ្លាស់ពីក្លិបភ្នំពេញក្រោន ទៅលេងក្នុងលីកប្រទេសថៃ ហាក់បីដូចជាកាប់កប
និងជោគជ័យសមគួរក្នុងជំហានដំបូង សម្រាប់ខ្សែបំរើកូនកាត់ខ្មែរ-បារាំង កីឡាករ
ធារី ចន្ថាប៊ីន ដែលបច្ចុប្បន្នលេងឲ្យក្លិប Krabi FC។
កាលពីប៉ុន្មានថ្ងៃមុន
ធារី ត្រូវបានគេលើកជាកីឡាករល្អក្នុងការប្រកួត បន្ទាប់ពីរូបគេ
បានជួយឲ្យក្លិប Krabi FC យកឈ្នះក្នុងការប្រកួត ទទួលបាន៣ពិន្ទុក្នុងលីក
កន្លងទៅនេះ។
ដោយឡែក ក្រឡេកមកចាប់អារម្មណ៍នឹងជីវិតស្នេហារបស់ ធារី
វិញម្តង យើងឃើញថាទំនាក់ទំនងរបស់ធារី និងសង្សារ
ក៏មិនខុសគ្នាកាលពីពេលដែលពួកគេរស់នៅកម្ពុជាប៉ុន្មានដែរ ដោយជាក់ស្តែងថ្មីៗនេះ
ធារី បាននាំសង្សាររបស់ខ្លួនដើរកម្សាន្តនៅឆ្នេរសមុទ្រ
ហើយថែមទាំងបង្រៀននាងនិយាយភាសារខ្មែរ និងថៃទៀតផង។ នេះបើយោងតាមវីដេអូរបស់ធារី
បានបង្ហោះនៅក្នុងគណនីហ្វេសប៊ុក។
វីដេអូនេះ
ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រនៅក្នុងបណ្តាញសង្គម
ហើយថែមទាំងទទួលបានការកោតសរសើរទៀតផង
អំពីទំនាក់ទំនងស្នេហាដ៏ផ្អែមល្ហែមរបស់ពួកគេ៕ ចុចមើលវីដេអូ៖
![](https://s5.kh1.co/a2/a24cd0143d4328a8b6347b99c8befa91224ab0d9.jpg)
0 comments:
Post a Comment