ក្រុមហ៊ុន Airbus គ្រោងនឹងបង្កើតយន្តហោះដំបូងបំផុត ដែលមានបំពាក់ឧបករណ៍ហាត់ប្រាណ ស្ប៉ា និងកន្លែងក្មេងលេង

បរទេស៖ ក្រុមហ៊ុនផលិតយន្តហោះ Airbus បានបង្ហាញគំរោងផលិតយន្តហោះដ៏អស្ចារ្យដែលមានបំពាក់ទៅដោយឧបករណ៍ហាត់ប្រាណ ហាងកាហ្វេ ស្ប៉ា និងកន្លែងក្មេងលេង នៅក្នុងយន្តហោះតែម្តង។
គំនិតច្នៃប្រឌិតថ្មីមួយនេះត្រូវបានគេឲ្យឈ្មោះថា “Transpose” ដែលអាចឲ្យក្រុមហ៊ុនអាការចរណ៍ទាំងអស់រៀបចំជើងហោះហើររបស់ខ្លួនបាន ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយដ៏អស្ចារ្យ  មានន័យថាសម្រាប់ជើងហោះរយៈពេលវែង  គេអាចដាក់គ្រែគេង ឬ ឧបករណ៍ហាត់ប្រាណ ដើម្បីឲ្យអ្នកដំណើរ ធ្វើលំហាត់ប្រាណបានដូចសព្វដង និងសម្រាប់ជើងហោះរយៈពេលខ្លី  ពួកគេអាចរៀបចំឲ្យមានជាកន្លែងអង្គុយញ៉ាំកាហ្វេ ឬបារជាដើម។
ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់អាចរៀបចំផ្លាស់ប្តូរផ្នែកខាងក្នុងនៃយន្តហោះបានក្នុងរយៈពេលខ្លីបំផុត ដោយគ្រាន់តែផ្ញើសារទៅកាន់ភ្នាក់ងាររបស់Airbus ដែលត្រូវបានគេហៅថា A3។
លោក Jason Chua ដែលជាអ្នកប្រតិបត្តិគម្រោងA3នេះ បានប្រាប់ទៅកាន់ Daily Post ថា “ឧបករណ៍ហាត់ប្រាណដែលយើងអាចបំពាក់បាន គឺម៉ាស៊ីនធាក់កង់ ដែលវាអាចឲ្យអ្នកដំណើរធ្វើសកម្មភាពហាត់ប្រាណបាន  សម្រាប់កាហ្វេវិញគឺឆុងដោយដៃ និងតម្រូវឲ្យមានកន្លែងទំនេរខ្លះ ដើម្បីឲ្យពួកគេធ្វើការរបស់ពួកគេ” ។
“ក្រុមហ៊ុនអាកាសចរណ៍ក៏គួរតែច្នៃប្រឌិត ឲ្យមានកន្លែងក្មេងលេងដ៏មានសុវត្ថិភាពមួយដែរ ដែលអាចឲ្យគ្រូសារមួយ ចំណាយពេលវេលាដ៏មានន័យជាមួយគ្នា” ។
“រោងចក្រផលិតកៅអ៊ីយន្តហោះក៏គួរតែសាកល្បង ធ្វើនូវគ្រែគេងប្រភេទថ្មីផងដែរ មុនពេលចែកចាយផលិតផលរបស់ពួកគេ” ។
លោក Chua ក៏បានលំអិតបន្ថែមអំពីចក្ខុវិស័យ នៃការបង្កើតឲ្យមានការផ្លាស់ប្តូរបន្តិចម្តងៗនៃយន្តហោះ A330 ផងដែរថា ធ្វើបែបនេះ គឺវាប្រសើរជាងការចំណាយពេលនិងលុយដើម្បីបង្កើតយន្តហោះប្រភេទថ្មីមួយទាំងមូល ដោយគ្រាន់តែដើម្បីឲ្យមានកន្លែងគេងដែលអាចរំកិល រួចយកទៅចាក់សោរទុកបាន។
គុណវិបត្តិមួយនៃការធ្វើយន្តហោះប្រភេទនេះឡើង គឺវាមានបង្អួចតិចតួចណាស់សម្រាប់អ្នកដំណើរ។ ទោះជាយ៉ាងណាក៏ដោយ ក៏Airbus មានដំណោះស្រាយសម្រាប់បញ្ហាមួយនេះដែរ ដោយពួកគេនឹងបំពាក់ឧបករណ៍ចាក់បញ្ចាំងវីដេអូ ដើម្បីឲ្យអ្នកដំណើរអាចមើលឃើញពិភពលោកខាងក្រៅបាន។
Airbus នៅពេលនេះកំពុងតែធ្វើគម្រោងយន្តហោះគំរូមួយ ដែលមានប្រវែងប្រហែល៤៥ម៉ែត្រ ដើម្បីបំពាក់ឧបករណ៍មួយចំនួន និងដើម្បីឲ្យឃើញកាន់តែច្បាស់ពីគំរោងមួយនេះ ហើយយន្តហោះមួយនេះ នឹងត្រូវបានគេដាក់ឲ្យហោះហើរសាកល្បងនៅបីឆ្នាំខាងមុខទៀត៕ 

0 comments:

Post a Comment

Search This Blog

Popular Posts

Recent Posts

Text Widget

Pages

Copyright © សាលារៀន​ KS | Powered by Blogger
Design by Viva Themes | Blogger Theme by NewBloggerThemes.com