ចំពោះមនុស្សស្រី ការមករដូវទៀងទាត់ជារឿងមួយដ៏ល្អ
ប៉ុន្តែក្នុងអំឡុងពេលមករដូវនេះដែរ មានអាហារមួយចំនួន ដែលអ្នកគួរតែចៀសវាង
ក្នុងការទទួលទានសិន ព្រោះវាអាចបណ្តាលឲ្យសុខភាពរបស់អ្នកមានបញ្ហាបាន។
១) អាហារកែច្នៃ៖ អាហារកែច្នៃ
គឺជាអាហារធ្វើឡើងដោយរហ័សទាន់ចិត្ត និងងាយស្រួលក្នុងការជ្រើសរើស
តែអាហារទាំងអស់នោះ អាចធ្វើឲ្យអ្នកមានអារម្មណ៍អាក្រក់ឡើងៗទៅវិញ។
ឧទាហរណ៍ដូចជា អាហារកំប៉ុង
និងដំឡូងបារាំងបំពងជាដើមដែលសុទ្ធតែផ្ទុកទៅដោយបរិមាណជាតិសូដ្យូមច្រើនហួសកម្រិត
ដែលវាជាហេតុធ្វើឲ្យ អ្នកមិនស្រណុកខ្លូន និងហើមសាច់ជាដើម។
ដូច្នេះអ្នកអាចជ្រើសរើសនូវអាហារ ឬក៏នំចំណីញ៉ាំលេងឲ្យល្អបន្តិច
ដូចជាអាហារដែលធ្វើពីដៃផ្ទាល់ ជាមួយនឹងដំណាប់ដែលគ្មានបន្ថែមជាតិប្រៃ។
![](https://s4.kh1.co/b8/b825fc8bd75992f6b29b8686da2c8b9c654ca2d3.jpg)
២) សាច់ដែលមានជាតិខ្លាញ់៖ សាច់បានផ្ទុកនូវខ្លាញ់ខ្ពស់
ដែលធ្វើឲ្យហើមសាច់ និងឈឺចុកចាប់។ បន្ថែមពីនេះទៅទៀត
ប្រសិនបើកំពុងតែទទួលរងនូវបញ្ហារមួលក្រពើ ពេលអំឡុងពេលមករដូវនោះ
គឺសាច់ខ្លាញ់ទាំងនោះហើយ នឹងធ្វើឲ្យអ្នកឈឺចាប់កាន់តែខ្លាំងឡើងៗ។
នេះជាហេតុផលមួយ ដែលហេតុអ្វីបានជាអ្នកមិនគួរទទួលទានសាច់ខ្លាញ់
អំឡុងពេលអ្នកមករដូវនោះទេ។ ប៉ុន្តែទោះជាយ៉ាងណា ប្រសិនបើអ្នកមិនអាចអត់សាច់បាន
អ្នកគួរតែព្យាយាមសាកជាមួយនឹងសាច់ ដែលមានជាតិខ្លាញ់ទាប និងសាច់ត្រីក៏បាន។
![](https://s4.kh1.co/0b/0b35d971bb5acc6ff79ac52e176659129d2ca2e5.jpg)
៣) នំដុត៖ ជាការពិត ទំនិញដែលជាលក្ខណៈចំនីអាហារបែបដុត
គឺវាពិតជាឆ្ងាញ់ តែសំណាងអាក្រក់ វាផ្ទុកជាតិខ្លាញ់ច្រើន
និងធ្វើឲ្យកម្រិតអ័រម៉ូន Estrogen ឡើងខ្ពស់
ដែលវានឹងធ្វើឲ្យឈឺចាប់ត្រង់ស្បូន នៅពេលអ្នកមករដូវ។
ដូច្នេះអ្នកគួរតែទទួលទាននំប៉័ងណា ដែលសម្បូរទៅដោយជាតិសរសៃជំនួសវិញ។
![](https://s4.kh1.co/b1/b116953c0bdbec9e228f32ea79188d6d5f3bf7b6.jpg)
៤) អាហារមានជាតិស្ករខ្ពស់៖ នំខេក ចំនីអាហារ ស្ករគ្រាប់
ឬក៏អាហារមានសារធាតុផ្អែមខ្លាំង គឺសុទ្ធតែអាហារមិនល្អចំពោះសុខភាព
ហើយអ្នកក៏មិនគួរទទួលទាននូវអាហារទាំងនេះដែរ។ អំឡុងពេលអ្នកមករដូវ
អាហារដែលមានជាតិស្ករ បានធ្វើឲ្យអ្នករមួលក្រពើ
និងថែមទាំងធ្វើឲ្យអារម្មណ៍មិនសូវល្អទៀតផង។
ប៉ុន្តែប្រសិនបើអ្នកឃ្លានជាតិស្ករ ដែលថាអត់មិនបាននោះ
អ្នកអាចត្រឡប់មកជាទទួលទានជាផ្លែឈើដែលមានជាតិផ្អែមវិញ ដូចជា ផ្លែត្រសក់ស្រូវ
រឺផ្លែស្វាយទុំ ជាដើម។
![](https://s5.kh1.co/97/97b37aba3119d9e3e9dbce565c0fa1187c8305d4.jpg)
៥) ការ៉េម ឈីស និងក្រែម៖ ចំពោះការ៉េម ឈីស និងក្រែម
គឺផ្ទុកទៅដោយជាតិខ្លាញ់ និងអាចជះផលអាក្រក់ ដូចជាសាច់ខ្លាញ់ដែរ។
ជាមួយគ្នានោះ អ្នកគួរតែជៀសឲ្យឆ្ងាយ នូវការ៉េម ក្រែម និងឈីស
អំឡុងពេលអ្នកមករដូវសិន។ ប៉ុន្តែប្រសិនបើអ្នកញៀនការ៉េម
អ្នកអាចជ្រើសរើសនូវការ៉េម Gelato គ្មានជាតិទឹកដោះគោ និងមិនបន្ថែមជាតិស្ករ។
![](https://s5.kh1.co/cd/cdae6e51f4a5cce139fc85b1c18437f9c00e49f4.jpg)
៦) សារធាតុកាហ្វេអ៊ីន៖ ជាតិកាហ្វេអ៊ីន អាចធ្វើឲ្យរមួលក្រពើ
និងថែមទាំងធ្វើឲ្យរដូវរបស់អ្នកមកមិនទៀង។ បន្ថែមពីនេះទៅទៀត
វានឹងធ្វើឲ្យអារម្មណ៍របស់អ្នកមិនល្អ ធីងធោង និងពិបាកគេងផងដែរ។ ដូច្នេះហើយ
អ្នកគួរតែចៀសវាងនូវការទទួលទានកាហ្វេ អំឡុងពេលមករដូវ
តែអ្នកអាចទទួលទានតែជំនួសវិញ ទោះបីវាមានផ្ទុកនូវជាតិកាហ្វេអ៊ីនក៏ដោយ
ក៏សារធាតុកាហ្វេអ៊ីននៅក្នុងតែ មានតិចតួចជាងកាហ្វេដែរ។
![](https://s4.kh1.co/8f/8f18f531a6ce8becff0343a108f8fdee2c7210cf.jpg)
៧) គ្រឿងស្រវឹង៖ ការទទួលទានគ្រឿងស្រវឹង
នឹងបង្កឲ្យមានបញ្ហារមួលក្រពើ ឆាប់ផ្លាស់ប្តូរអារម្មណ៍
និងកើតជម្ងឺធ្លាក់ទឹកចិត្តជាដើម។ អ្វីដែលសំខាន់ ជាតិអាកុល
បានដើរតួនាទីធ្វើឲ្យឈាមកាន់តែរាវ បង្កើននៃលំហូរ
ហើយវានឹងធ្វើឲ្យអ្នកមិនសូវស្រួលខ្លួនទៀតផង។ ដូចនេះ
អ្នកគួរតែរីករាយជាមួយនឹងការទទួលទានតែមួយពែងប្រសើរជាង ហើយគួរតែចៀសឲ្យឆ្ងាយ
ពីគ្រឿងស្រវឹង និងកាហ្វេអំឡុងពេលមករដូវ។
![](https://s5.kh1.co/3e/3e17f2d2e28cc943329269ce1e1af97746c866d6.jpg)
៨) អាហារបំពង ចៀន៖ ចំពោះអាហារជាលក្ខណៈបំពង ចៀន
មានផ្ទុកនូវកម្រិតជាតិខ្លាញ់ និងប្រេងខ្ពស់ ដែលបង្កើនកម្រិតអ័រម៉ូន
Estrogen ព្រោះថាវាមិនមែន ជាប្រេងសត្វ ឬក៏ប្រេងបន្លែនោះទេ។
អាហារលក្ខណៈបំពងអ្នកគួរតែចៀសវាង ដើម្បីរក្សានូវកម្រិតនូវអ័រម៉ូន Estrogen
ឲ្យមានស្ថេរភាព ដើម្បីឲ្យស្បូនមានស្ថានភាពល្អ អាចកាត់បន្ថយបញ្ហារមួលក្រពើ
និងឈឺចាប់ចុកចាប់ផងដែរ។
![](https://s5.kh1.co/c7/c73c6178d1b775854238f877222b9e684cea70c4.jpg)
៩) ផលិតផលជាលក្ខណៈទឹកដោះគោ៖ ផលិតផលអាហារ
ដែលជាលក្ខណៈជាតិដោះគោ គឺទទួលខុសត្រូវទាំងស្រុង លើបញ្ហាហើមសាច់ រមួលក្រពើ
ឈឺចុកចាប់។ ពពួកអាហារទាំងនោះ មានដូចជា ទឹកដោះគោ ឈីស និងការ៉េម ជាដើម
ដែលសុទ្ធតែផ្ទុកទៅដោយ អាស៊ីតម្យ៉ាងមានឈ្មោះថា Arachaidonic
ដែលវាជាអ្នកធ្វើឲ្យហើមសាច់ និងរមួលក្រពើ។
![](https://s4.kh1.co/86/86b0afee6d5b279025d2718452beec8f435ceccc.jpg)
ទាំងនេះជាអាហារ និងភេសជ្ជៈ ដែលស្រ្តីភាគច្រើន
តែងជួបបទពិសោធន៍ថាមិនសូវស្រួលខ្លួន ខណៈពេលមករដូវ។ ប្រសិនបើអ្នក
ស្ថិតក្នុងចំណោមដូចពួកគេ ដែលមានអាការៈមិនសូវល្អដែរ
គួរតែចៀសនូវការទទួលទានអាហារ និងភេសជ្ជៈទាំងអស់នេះទៀត ព្រោះថា
វាជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់អ្នក៕
![](https://s5.kh1.co/ed/edf4a502ecb3433c2cc8348eabe2acaabb0e9137.jpg)
0 comments:
Post a Comment