មិនសរសើរមិនបាន! គ្រាប់បាល់របស់កីឡាករ Man Utd យប់មិញ ខណៈ Chelsea នៅតែខ្លាំង ឈ្នះ១២ប្រកួតជាប់ៗគ្នា (មានវីដេអូ)

អង់គ្លេស៖ ការប្រកួតបាល់ទាត់លីកក្នុងក្របខ័ណ្ឌរបស់អង់គ្លេស បានឈានមកដល់ថ្ងៃ Boxing Day ហើយ ដែលជាទូទៅរាល់ការប្រកួតជើងទី១ពាក់កណ្តាលរដូវកាល តែងតែប្រកួតបង្ហើយទាំងអស់រៀងរាល់ចុងឆ្នាំម្តងៗ។
ជាក់ស្តែងការប្រកួតពីយប់មិញនេះ ក្រុមខ្លាំងៗក្នុងលីក សុទ្ធតែឈ្នះទាំងអស់ ក្នុងនោះមានដូចជា ក្លិបបិសាចក្រហម Manchester United ឈ្នះ Sunderland ៣-១ ចំនែកឯតោខៀវ Chelsea បន្តកំណត់ត្រាមិនទាន់ចាញ់១២ប្រកួតជាប់គ្នា ក្រោយបំបាក់ Bournemouth ក្នុងលទ្ធផល ៣-០ ។
ទាក់ទងនឹងការប្រកួតរបស់ក្លិបបិសាចក្រហមយប់មិញ អ្នកគាំទ្រជាច្រើន បានភ្ញាក់ផ្អើលជាមួយនឹងគ្រាប់បាល់របស់កីឡាករ Mkhitaryan ដែលបានយកជើងខាងក្រោយ ស៊ុតបកបញ្ចូលទីដ៏អស្ចារ្យ ជួយឲ្យក្លិប Manchester United ឈ្នះ Sunderland ៣-១ ដោយ ២គ្រាប់ទៀត ធ្វើឡើងដោយកីឡាករ Blind និង Ibrahimovic ។
គួរបញ្ជាក់ផងដែរថា គ្រាប់បាល់មួយគ្រាប់នេះ ត្រូវបានគេដាក់ឈ្មោះថា «Scorpion Kick» ដែលជាធម្មតា គ្រាប់បាល់ប្រភេទនេះកម្របានឃើញណាស់ ក្នុងការប្រកួតនីមួយៗ។
ដោយឡែកការប្រកួតរបស់ក្រុមខ្លាំងមួយគូទៀត តោខៀវ Chelsea ឈ្នះ១២ប្រកួតជាប់ៗគ្នា បន្តឈរលើកំពូលតារាងដដែល ក្រោយបំបាក់ Bournemouth ក្នុងលទ្ធផល ៣-០ កាលពីយប់មិញ។
៣គ្រាប់នេះ ធ្វើឡើងដោយកីឡាករ Pedro ២គ្រាប់ម្នាក់ឯង និងមួយគ្រាប់ទៀតដោយខ្សែបម្រើឆ្នើម Eden Hazard ដែលជាការស៊ុតបាល់ពិន័យប៉េណាល់ទី។
បន្ទាប់ពីឈ្នះ១២ប្រកួតជាប់ៗគ្នា Chelsea កាន់តែកៀកទៅនឹងកំណត់ត្រារបស់ Arsenal ដែលធ្លាប់ឈ្នះ១៣ប្រកួតជាប់គ្នាហើយ ពោលគឺនៅសល់តែមួយប្រកួតទៀតប៉ុណ្ណោះ៕ ដូច្នេះ ចាំមើលៗ ថាតើ Chelsea អាចតាមស្មើកំណត់ត្រារបស់ Arsenal បានដែរឬទេ?

0 comments:

Post a Comment

Search This Blog

Popular Posts

Recent Posts

Text Widget

Pages

Copyright © សាលារៀន​ KS | Powered by Blogger
Design by Viva Themes | Blogger Theme by NewBloggerThemes.com