អ្នកប្រហែលជាបានដឹងរួចមកហើយ អំពីអត្ថប្រយោជន៍នៃការទទួលទានទឹកក្តៅ
ហើយមួយចំនួនទៀតក៏ឆ្ងល់ថា គ្រាន់តែទឹកក្តៅ ៣កែវ (រួមជាមួយនឹងការធ្វើ
លំហាត់ប្រាណបន្តិចបន្ដួចបន្ថែមទៀត) សោះ តើអាចនឹងមានលទ្ធផលក្នុងការ
សម្រកទម្ងន់ដែលនាំឱ្យមានរាងស្វែល បានដែរឬយ៉ាងណា?
ចម្លើយនេះបើយោងតាមគោលការណ៍វិទ្យាសាស្រ្ត និងឆ្លងកាត់តាមការស្រាវជ្រាវមក
អាចទុកចិត្តបានថា អ្នកក៏អាចមាន រាងស្រស់ស្អាតបានដោយអនុវត្តន៍តាមវិធីនេះ៖
១. ក្រោកពីគេងនៅពេលព្រឹកទទួលទានទឹកក្តៅ ដែលមានសីតុណ្ហភាពប្រហែល ៤៥-៥០ អង្សាសេ ចំនួន១កែវ។
២.
មុនទទួលទានទឹកក្តៅ ដំបូងកុំភ្លេចទៅដុសធ្មេញសម្អាតមាត់ឱ្យបានស្អាត
ជាមុនសិនផង ព្រោះវានឹងជួយជម្រុញឱ្យប្រព័ន្ធភាពស៊ាំនៅក្នុងមាត់មាន
ដំណើរការល្អ និងមិនបង្កឱ្យមេរោគចូលទៅក្នុងក្រពះ។
៣.
គួរទទួលទានដោយក្រេបម្តងបន្តិចៗ កុំប្រញាប់ជាដាច់ខាត
ដើម្បីធ្វើឱ្យសរីរាង្គខាងក្នុងធ្វើការបានល្អ។ យកល្អគួរតែទទួលទានទឹកក្តៅ
១កែវ ក្នុងរយៈពេលប្រមាណជា១០នាទី ជាជម្រើសដ៏សមស្របបំផុត។
ប្រសិនបើអ្នកមានទម្លាប់ទទួលទឹកក្តៅជារៀងរាល់ព្រឹក
ដូច្នេះជាការល្អណាស់ ឬប្រសិនបើអ្នក ប្រញាប់ទៅធ្វើការ
គួរតែផ្តល់ឱ្យដោយខ្លួនឯង បានទទួលទានទឹកក្តៅ ពី៤-៥កែវក្នុងមួយថ្ងៃ
នោះអ្នកក៏អាចទទួល បានលទ្ធផលល្អដែរ នៅក្នុងការ សម្រកទម្ងន់ធ្វើឱ្យរាងស្អាត។
អ្នកជំនាញនិយាយថា៖
ប្រសិនបើអ្នកចង់ដុតបំផ្លាញជាតិខ្លាញ់ ឱ្យមានប្រសិទ្ធិភាព សំខាន់បំផុតគឺ
ត្រូវធ្វើឱ្យល្បឿននៃការរំលាយអាហារ ក្នុងរាងកាយមានការកើនឡើង
ហើយនៅពេលដែលអ្នកទទួលទានទឹកក្តៅ វានឹងធ្វើឱ្យសមស្របជាមួយនឹង
សីតុណ្ហភាពក្នុងរាងកាយ។ ដូចនេះខណៈពេលដែលធ្វើលំហាត់ប្រាណ វាអាចជួយ
ដុតបំផ្លាញជាតិខ្លាញ់ និងកាត់បន្ថយទម្ងន់បានយ៉ាងល្អ។ លើសពីនេះទៀតទឹកក្តៅ
នឹងជួយធ្វើឱ្យភ្នាស នៅក្នុងមាត់បង្កើនល្បឿនលំហូរឈាម ទៅក្នុងក្រពះ
បញ្ជូនសញ្ញា ទៅខួរក្បាល ដើម្បីឱ្យមានដំណើរការកាន់តែលឿន ធ្វើឱ្យអាចកាត់បន្ថយ
ទម្ងន់បានល្អមួយផ្នែកដែរ។
![](https://s5.kh1.co/16/1619998a8a71d5a1362e531a9b7a1be28e455ae6.jpg)
ផ្ទុយមកវិញ តើធ្វើដូចម្តេចទើបអាចដឹងថា ខ្លួនអ្នកលើសទំងន់?
បុរសមិនគួរមានទំហំចង្កេះធំជាង ៩0សង់ទីម៉ែត្រទេ និងស្ត្រីមិនគួរមានទំហំចង្កេះលើស៨០ សង់ទីម៉ែត្រ ហើយនៅក្នុងខ្លួនមាន៖
- សម្ពាធឈាមខ្ពស់លើសពី ១៣០/៨០មីលីម៉ែត្របារត ឬខ្ពស់ជាងនេះ (ការមានសម្ពាធឈាមឡើងខ្ពស់ ត្រូវបានចាត់ទុកថាជារឿងខុសប្រក្រតី) ។
- ជាតិស្ករក្នុងឈាមលើសពី ១០០មីលីក្រាមក្នុងមួយដេស៊ីលីត្រ ឬខ្ពស់ជាងនេះ។
- មានជាតិខ្លាញ់ខ្ពស់ជាង ១៥០មីលីក្រាមក្នុងមួយដេស៊ីលីត្រ ឬខ្ពស់ជាងនេះ។
-
កូឡេស្តេរ៉ុលប្រភេទល្អ (cholesterol HDL) មានទាបជាង ៤០មីលីក្រាម
ក្នុងមួយដេស៊ីលីត្រសម្រាប់បុរស ឬទាបជាង ៥០មីលីក្រាមក្នុងមួយដេស៊ីលីត្រ
សម្រាប់ស្ត្រី៕
0 comments:
Post a Comment