រថយន្ត Rolls-Royce Ghost ម៉ូដែល Elegance ប្រើថ្នាំបង្កើតចេញពីគ្រាប់ពេជ្រ ១០០០ គ្រាប់!

រថយន្តម៉ូដែល Elegance (ស្រស់ឆើតឆាយ)
អ្នកជំនាញវត្ថុប្រណីតម្នាក់បានសម្រេចចិត្ត ចែករំលែកពីទស្សនៈរបស់ខ្លួនជុំវិញភាពស្រស់ឆើតឆាយដល់អ្នក ដែលចូលរួមក្នុងពិព័រណ៍រថយន្តក្រុងហ្សឺណែវ នាឆ្នាំនេះ ហើយនោះគឺរថយន្ត Rolls-Royce Ghost ម៉ូដែល Elegance ជារថយន្តប្រណីតដំបូងគេដែលប្រើថ្នាំបង្កើតចេញពី គ្រាប់ពេជ្រ ។
តាមរយៈសិប្បករជំនាញបម្រើការលើផ្នែកថ្នាំ មានតែរថយន្ត Rolls-Royce ប៉ុណ្ណោះដែលអាចបង្កើតថ្នាំចេញពីបំណែកគ្រាប់ពេជ្រ ១០០០ គ្រាប់ ។ ផ្ទៃថ្នាំខាងក្រៅនេះត្រូវបានគេដាក់ឈ្មោះថា "ហ្វូងតារាពេជ្រ” ដែលនេះជាផ្ទៃថ្នាំខាងក្រៅ ដែលប្រណីត និងចែងចាំងបំផុតដែលគេធ្លាប់បានឃើញ ក្នុងចំណោមរថយន្តនានា ហើយក៏ជាថ្នាំដែលថ្លៃបំផុត ដែលធ្លាប់បានប្រើប្រាស់លើរថយន្ត Rolls-Royce ។ រថយន្តនេះត្រូវបានច្នៃកុម្ម៉ង់សម្រាប់អ្នកប្រមូលវត្ថុមួយរូប ហើយរថយន្តតែមួយគ្រឿងនេះ បានជួយលើកកម្ពស់សមត្ថភាពច្នៃបែប Bespoke ឲ្យកើនឡើងមួយកម្រិតទៀត ។ ថ្នាំពិសេសនេះ ត្រូវបានបង្កើតឡើងដោយវិចិត្រករនៅឯរោងចក្ររថយន្ត Rolls-Royce នៅឯ Goodwood តាមរយៈការប្រើប្រាស់ គ្រាប់ពេជ្រសម្រាំងចំនួន ១០០០ គ្រាប់ ឲ្យឆ្លងកាត់នូវដំណើរការពិសេសមួយ ។
ម៉ូតសម្លៀកបំពាក់ជួបជាមួយនឹងរថយន្ត Rolls-Royce
នាយកផ្នែករចនាម៉ូត គឺលោក Giles Taylor និងក្រុមអ្នករចនាម៉ូតប្រកប ដោយទេព្យកោសល្យ នៅឯរោងចក្ររថយន្ត Rolls-Royce នៅខេត្ត West Sussex ដែលត្រូវទទួលរ៉ាប់រងសម្រាប់ការងារប៉ាក់ឌិន និងវាយនភ័ណ្ឌស្មុគស្មាញបំផុត សម្រាប់ម៉ាកយីហោរថយន្តនេះ បានជ្រើសរើសយ៉ាងប្រុងប្រយ័ត្នយក ពណ៌សគុជខ្យង ដែលជាពណ៌បរិសុទ្ធចេញពីសំណុំពណ៌ផ្សេងៗ ដែលប្រើប្រាស់ដោយរថយន្ត Rolls-Royce ដើម្បីយកទៅធ្វើជាពណ៌ទ្រនាប់ ដំបូងសម្រាប់រថយន្តនេះ ដែលត្រូវរំលេចចេញជាបីពណ៌ស្រស់ស្អាត គឺក្រហម ខៀវ និងទឹកក្រូច ។ ពិព័រណ៍រថយន្តក្រុងហ្សឺណែវឆ្នាំ ២០១៧ គឺជាលើកដំបូងហើយដែលរថយន្ត ដែលមានបីជម្រើសនេះ ត្រូវបានយកមកបង្ហាញរួមគ្នា។
រថយន្ត Black Badge Wraith
ការរចនាបែប Bespoke មិនមែនគ្រាន់តែជាលំហាត់ផ្នែកគ្រឿងសម្អាងឡើយ សម្រាប់រថយន្ត Rolls-Royce ដូចដែលរថយន្តនេះ ដែលជាម៉ាកយីហោទំនិញប្រណីតឈានមុខគេលើលោក ធ្លាប់បានបង្ហាញឲ្យឃើញស្រាប់ហើយ ក្នុងកម្មវិធីពិព័រណ៍រថយន្តក្រុងហ្សឺណែវឆ្នាំ ២០១៦ ដែលពេលដែលខ្លួនបានបង្ហាញដំបូងនូវរថយន្ត Black Badge ដែលជាលក្ខណៈមួយបែបទៀតនៃរថយន្ត Rolls-Royce ។
ក្រុមហ៊ុនរថយន្ត Rolls-Royce Motor Cars ជានិច្ចកាលត្រៀមខ្លួន រួចជាស្រេចក្នុងការច្នៃរថយន្តបែប Bespoke ទៅតាមការចង់បានរបស់អតិថិជន ។ ដូច្នេះជាថ្មីម្តងទៀត ក្រុមហ៊ុនបានបង្ហាញ តឹកតាំងក្នុងនាមជាក្រុមហ៊ុនផលិតរថយន្តប្រណីតឈានមុខគេពិតៗក្នុងលោក ។ ក្រុមហ៊ុនRolls-Royce បានកែច្នៃឡើងវិញនូវនិមិត្តរូបនានាដែលតំណាងឲ្យម៉ាកយីហោរបស់ខ្លួន ដើម្បីបំពេញតាមសេចក្តីត្រូវការឲ្យបានស័ក្តិសមសម្រាប់អ្នកជោគជ័យប្រភេទនោះ ។ លទ្ធផលគឺរថយន្តស៊េរី Black Badge ។ ម៉ូដែល Wraith គឺជារថយន្ត Rolls-Royce ដែលមានកម្លាំងខ្លាំងបំផុត គឺ 623hp (465kw) ។ ក្រុមវិស្វកររបស់រថយន្ត Rolls-Royce បានធ្វើការយ៉ាងផ្ចិតផ្ចង់ ធ្វើយ៉ាងណាឲ្យរថយន្តប្រភេទទ្វារពីរដំបូលជ្រាលថយក្រោយ (Fastback Coupé) កាន់តែមានភាពទំនើបទាន់សម័យប្លែកគេបន្ថែមទៀត ។ ដោយបញ្ចូលនូវកម្លាំងរង្វិលជុំបន្ថែម (+70Nm) ទៅលើកម្លាំងដែលខ្លាំងស្រាប់ ប្រព័ន្ធបូមខ្យល់ដែលរចនាថ្មីទាំងស្រុង កាឡេប្រភេទថ្មី និងប្រអប់លេខដែលមាន ៨ លេខ។
ដើម្បីបានឃើញសំណុំរថយន្តបែប Bespoke ពិតៗទាំងអស់នេះ ក៏ដូចជាស្នាដៃសិល្បៈផងដែរ ក្រុមហ៊ុនរថយន្ត Rolls-Royce សូមអញ្ជើញលោកអ្នកចូលរួមពិសារស្រាសាំប៉ាញនៅវេលាម៉ោង ១៦:៣០ នាថ្ងៃអង្គារ ទី ០៧ ខែមីនា ឆ្នាំ ២០១៧ នៅស្តង់រថយន្ត Rolls-Royce (៦០៤១ សាលទី ៦) ដែលក្នុងនោះ អគ្គនាយកប្រតិបត្តិក្រុមហ៊ុនរថយន្ត Rolls-Royce នឹងថ្លែងសុន្ទរកថាខ្លី ដែលបញ្ជាក់ថា រថយន្តបែប Bespoke គឺពិតជារថយន្ត Rolls-Royce។
សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទទួលបាននូវសេចក្តីប្រកាសព័ត៌មាន និងឯកសារសារព័ត៌មាន ក៏ដូចជារូបភាព និងវីដេអូដែលមានគុណភាពច្បាស់ នៅលើគេហទំព័រព័ត៌មានរបស់ក្រុមហ៊ុនគឺ PressClub។ លោកអ្នកក៏អាចទាក់ទងមកក្រុមការងារទំនាក់ទំនងរបស់ក្រុមហ៊ុន Rolls-Royce Motor Cars នៅលើទំព័រ Twitter និង Instagram ។  

0 comments:

Post a Comment

Search This Blog

Popular Posts

Recent Posts

Text Widget

Pages

Copyright © សាលារៀន​ KS | Powered by Blogger
Design by Viva Themes | Blogger Theme by NewBloggerThemes.com