![](https://www.salarean.com/uploading/ckfinder_files/images/Knowledge/Japan.jpg)
តាមប្រពៃណីជប៉ុន ការស្នងមរតកគ្រួសារ ឬជំនួញ ត្រូវប្រគល់ឲ្យកូនប្រុសច្បង ប៉ុន្តែប្រសិនបើក្នុងគ្រួសារណាដែលមានតែកូនស្រី មរតកត្រូវបានទៅកូនប្រសារប្រុស។ ដោយសារប្រពៃណីនេះ ជប៉ុនមានទម្លាប់ទទួលកូនចិញ្ចឹម(ប្រុស) ដែលជាទូទៅមានអាយុពី ២០ ទៅ ៣០ ឆ្នាំ ។ កូនចិញ្ចឹមនេះ មានសិទ្ធិទទួលយកមរតក និងស្នងមុខជំនួញគ្រួសារ ។ ដូច្នេះសម្រាប់គ្រួសារដែលមានតែកូនស្រី កូនប្រសារប្រុសគឺជាអ្នកទទួលទ្រព្យសម្បត្តិវង្សត្រកូល(ក្រោយពេលឪពុកម្តាយខាងស្រីធ្វើមរណកាល) តែត្រូវប្តូរត្រកូលមកប្រើត្រកូលខាងស្រីវិញ មានន័យថាគាត់ក្លាយជាកូនចិញ្ចឹម និងជាកូនប្រសារ និងមានសិទ្ធិគ្រប់គ្រងមរតកគ្រួសារ និងមុខជំនួញទាំងអស់។
ប្រពៃណីនេះ បន្តអនុវត្តរាប់រយឆ្នាំមកហើយនៅជប៉ុន ហើយប្រហែលជាបន្តអនុវត្តទៅមុខទៀត។ ម្ចាស់ក្រុមហ៊ុនសម្លឹងមើលបុគ្គលិកឆ្នើម បន្ទាប់មកទទួលធ្វើជាកូនចិញ្ចឹម និងប្រគល់ជំនួញឲ្យគ្រប់គ្រងបន្ត។
0 comments:
Post a Comment