ភ្នំពេញ៖ ថ្ងៃដំបូងសម្រាប់ការប្រកួតវគ្គជម្រុះក្នុងមណ្ឌលរាជធានីភ្នំពេញនៃពានរង្វាន់ Tiger Street Football Festival 2017 នៅមុខមជ្ឈមណ្ឌលកោះពេជ្រ បានបញ្ចប់ថ្ងៃទីមួយដោយធ្វើការប្រកួតអស់ជាង៣០ប្រកួត ហើយនឹងធ្វើការប្រកួតចំនួន ៣ ថ្ងៃដោយគិតចាប់ពីថ្ងៃទី៩ ដល់ ១១ ខែមីនា ឆ្នាំ២០១៧ ដើម្បីស្វែងរកចំនួន ១២ ក្រុមទៅធ្វើការប្រកួតដំណាក់កាលផ្ដាច់ព្រ័ត្រថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ ដើម្បីស្វែងរកអ្នកឈ្នះទឹកប្រាក់ ១៥០០០ដុល្លា។
មណ្ឌលភ្នំពេញដែលជាមណ្ឌលចុងក្រោយនេះ គឺពិតជាស្វិតស្វាញជាងមណ្ឌលផ្សេងៗទៀត ព្រោះចំនួនក្រុមបាល់ទាត់ដែលដាក់ពាក្យចូលរួមមានចំនួនច្រើនរហូតដល់ទៅ ១២០ ក្រុម។ ដូចនេះ ធ្វើឲ្យកីឡាករទាំងអស់ខិតខំប្រើបច្ចេកទេសយកឈ្នះលើដៃគូ ដោយមិនបន្លាយពេលវេលាឡើយ។
![](https://s5.kh1.co/9e/9e1a32063a3e622324714509416ef3ecb59afff8.jpg)
![](https://s5.kh1.co/39/395114f9b7ff5ec314599af5ca4db7c431b59148.jpg)
![](https://s5.kh1.co/9a/9ae3e8c4d0648e38868d966d2a080250de2075a9.jpg)
![](https://s4.kh1.co/89/89a283e5271e8c26186345fca8bb872023bd863c.jpg)
0 comments:
Post a Comment