ភ្នំពេញ៖ ពេលវេលាដែលទន្ទឹងរង់ចាំបានមកដល់ហើយ
ទីបំផុតខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិកម្ពុជា កីឡាករ ប្រាក់ មុន្នីឧត្តម
ដឹកដៃភរិយា អ្នកនាង ប្រាក់ ស្រីរ័ត្ន ចូលរោងការថ្ងៃនេះហើយ ។
សម្រាប់ពិធីមង្គលការអ្នកទាំងពីរ
ត្រូវបានរៀបចំឡើងនៅក្នុងអគារកោះពេជ្រ ព្រឹកនេះ
ដោយមានភ្ញៀវកិត្តិយសជាច្រើនចូលរួម
ក្នុងនោះគេក៏សង្កេតឃើញវត្តមានដ៏ខ្ពង់ខ្ពស់របស់លោក ជំទាវ ហ៊ុន ម៉ាណា
និងម្ចាស់មេដាយមាសកីឡាជាតិ កីឡាការិនី ហែមថុន វិទីនី ផងដែរ ។
ទន្ទឹមនឹងថ្ងៃពិសេសនេះដែរ អ្នកទាំងពីរក៏ទទួលបានសារជូនពរ និងអបសារទរពីសំណាក់អ្នកគាំទ្រជាច្រើននាក់ទៀតផង៕
តោះទស្សនារូបភាពមួយចំនួន ក្នុងពិធីមង្គលការរបស់កីឡាករ ប្រាក់ មុន្នីឧត្តម ព្រឹកនេះ៖
![](https://s4.kh1.co/f8/f8bfdec1566889ae3d259bef2308cb5b0d020565.jpg)
![](https://s4.kh1.co/8a/8a779e10602ccbb2b197186bf9324a334cb61e5a.jpg)
![](https://s4.kh1.co/d2/d2703e07d7a276da470a85efe83853600ec39c79.jpg)
![](https://s4.kh1.co/de/de419ca72aa9ffd1dba3989411f7e35b07785c81.jpg)
![](https://s4.kh1.co/fa/fa50e3d5c0a60a00c8b933cbbc963c90985548d2.jpg)
![](https://s4.kh1.co/b4/b4be38a1898937d6da2b3989bc8c89180b1ef72c.jpg)
![](https://s5.kh1.co/9b/9b55f18b4ad6b8c077ec1f7deca72ef4d9f1cbdb.jpg)
ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា៖ ប្រាក់ មុន្នីឧត្តម និងអនាគតភរិយា ជិតដល់ថ្ងៃរៀបការ បង្ហោះរូបថតសុទ្ធតែស្វីតៗតែម្តង
ចំណងស្នេហ៍របស់កីឡាករបាល់ទាត់ប្រចាំក្រុមជម្រើសជាតិកម្ពុជា
ខ្សែប្រយុទ្ធ ប្រាក់ មុន្នីឧត្តម និងកញ្ញា ប្រាក់ ស្រីរ័ត្ន ដែលជាគូដណ្តឹង
បានឆ្លងកាត់មួយដំណាក់កាលទៀតហើយ គឺពិធីរៀបអាពិពាហ៍ពិពាហ៍
ដែលនឹងត្រូវប្រារព្ធឡើងនៅថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០១៧
អ្នកទាំងពីរ
កាន់តែផ្អែមល្ហែមជាមួយគ្នាថែមទៀត ដោយតែងតែបង្ហោះរូបថតស្វីតៗជាមួយគ្នា
ធ្វើឲ្យអ្នកគាំទ្រគ្រប់ៗរូបនាំគ្នាសរសើរមិនដាច់ពីមាត់
ហើយថែមទាំងទទួលបានសារជូនពរជាច្រើនទៀតផង។
ទាក់ទងនឹងរូបថត ស្អាតៗ
និងផ្អែមល្ហែមទាំងនេះ គួររំលឹកផងដែរថា ឧត្តម និងគូដណ្តឹង
ក៏ធ្លាប់ទទួលបានការគាំទ្រ និងស្ញើចសរសើរពីមហាជនមួយលើកហើយដែរ
ដែលកាលនោះអ្នកទាំងពីរបានគ្រងឈុតប្រពៃណីខ្មែរ ថត Pre Wedding
នៅសម្អាងការមួយកន្លែង ដើម្បីត្រៀមសម្រាប់ពិធីមង្គលការ។
យ៉ាងណាមិញ
ចំពោះពិធីមង្គលការនេះ បានធ្វើឲ្យ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិរូបនេះ
ខកខានមិនបានចូលរួមឲ្យក្រុមជម្រើសជាតិ ប្រកួតមិត្តភាពអន្តរជាតិជាមួយ
ក្រុមអារ៉ាបីសាអូឌីត នោះទេ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រាក់ មុន្នីឧត្តម
ក៏បានចេញសារសោកស្តាយ និងសុំទោសទៅកាន់អ្នកគាំទ្រផងដែរ
សម្រាប់អវត្តមានរបស់ខ្លួនក្នុងក្រុមជម្រើសជាតិ៕
![](https://s5.kh1.co/e1/e1d00c57f31a7ad116ab8e19a21f6555c3df4efe.jpg)
0 comments:
Post a Comment