សាមសុងជាទូរស័ព្ទដំបូងគេបំផុត ដែលគាំទ្របច្ចេកវិទ្យា VoLTE នៅក្នុងប្រទេសកម្ពុជា

សាខាក្រុមហ៊ុនថៃ សាមសុង អេឡិកត្រូនិក ថ្មីៗនេះបានធ្វើការអះអាងថាទូរស័ព្ទម៉ូដែលទំនើបសាមសុង មាន Galaxy S7 និង Galaxy S7 edge បច្ចុប្បន្ននេះគាំទ្រសេវា VoLTE (Voice over Long Term Evolution) របស់ប្រតិបត្តិការទូរស័ព្ទចល័ត ដ៏ធំជាងគេបំផុតក្នុងប្រទេសកម្ពុជា គឺក្រុមហ៊ុន Smart Axiata។ កត្តានេះហើយនឹងធ្វើអោយសាមសុងក្លាយជាក្រុមហ៊ុន ទូរស័ព្ទដំបូងគេបំផុតក្នុងប្រទេសកម្ពុជា ដែលគាំទ្របច្ចេកវិទ្យាដែលអាចប្រើប្រាស់បាននូវ VoLTE
បច្ចេកវិទ្យា VoLTE ផ្តល់ជូននូវការហៅចេញ ជាមួយគុណភាពសម្លេងច្បាស់ និងបទពិសោធន៍គុណភាពខ្ពស់ ដូចពេលសន្ទនាគ្នាផ្ទាល់។ សំរាប់អ្នកប្រើប្រាស់ ភាពខុសប្លែកគ្នានៃគុណភាពប្រៀបបានដូចជា ពេលយប់និងពេលថ្ងៃ ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ ធ្វើការហៅចេញនិងទទួលកាហៅចូល ដោយគ្មានសំលេងរអាក់អួលឡើយ។
អ្នកប្រើប្រាស់ទូរស័ព្ទសាមសុង Galaxy S7 និង Galaxy S7 edge នាពេលបច្ចុប្បន្ននេះអាចប្រើប្រាស់សេវាកម្ម VoLTE របស់ក្រុមហ៊ុន Smart Axiata បានហើយ។
VoLTE មិនត្រឹមតែអាចប្រើប្រាស់បាន ជាមួយកំពូលទូរស័ព្ទទំនើបសាមសុងប៉ុណ្ណោះទេ តែវាអាចប្រើប្រាស់បានជាមួយទូរស័ព្ទស៊េរីខ្ពស់ និងមធ្យមបានផងដែរ។ ទូរស័ព្ទសាមសុង Galaxy A ស៊េរី 2017 Galaxy បង 7 Galaxy បង 5 រួមទាំងម៉ូឌែលផ្សេងៗទៀត ក៏ស្ថិតនៅក្នុងតំណាក់កាលនៃការ ធ្វើតេស្តសាកល្បងជាមួយ VoLTE ហើយនឹងត្រៀមរួចជាស្រេច សំរាប់អ្នកប្រើប្រាស់ទូរស័ព្ទសាមសុងក្នុងឆ្នាំ 2017 ផងដែរ។ ក្រុមហ៊ុនសាមសុង កំពុងតែបន្តទសន្សនៈវិស័យ ‍‍«សាមសុងនឹងប្តេជ្ញាប្រើប្រាស់ធនធានមនុស្ស និងបច្ចេកវិទ្យាទំនើបថ្មីៗដែលបានស្រាវជ្រាវរកឃើញ ដើម្បីផលិតផលិតផលនិង សេវាកម្មប្រកបដោយគុណភាពខ្ពស់ ជាបុព្វហេតុចូលរួមជាមួយសង្គមសកលដ៏ល្អប្រសើរ»។ 


0 comments:

Post a Comment

Search This Blog

Popular Posts

Recent Posts

Text Widget

Pages

Copyright © សាលារៀន​ KS | Powered by Blogger
Design by Viva Themes | Blogger Theme by NewBloggerThemes.com