ចង់ដឹងទេថាតើ ប្អូនស្រីវ៉ាន់ណា មានវិធីសាស្រ្តអ្វីក្នុងការព្យាបាលស្នាមមុន លើមុខបានឆាប់រហ័ស?

ខាងក្រោមនេះ ជាការចែករំលែកបទពិសោធន៍ដ៏ជោគជ័យ របស់ប្អូនស្រីវ៉ាន់ណាក្នុងការព្យាបាលស្នាមមុននៅលើផ្ទៃមុខ៖
ជំរាបសួរបងប្អូនទាំងអស់គ្នា នាងខ្ញុំ វ៉ាន់ណា ជានិស្សិតឆ្នាំទី២ នៃសកលវិទ្យាល័យមួយក្នុងទីក្រុងភ្នំពេញ ថ្ងៃនេះខ្ញុំមានកិត្តិយសណាស់ ហើយសូមចូលរួមចែករំលែកនូវបទពិសោធន៍មួយ ទាក់ទងនិងវិធីសាស្ត្រក្នុងការកំចាត់ស្នាមមុននៅលើមុខ។ ជាការពិតណាស់ សម្រស់គឺជាកត្តាចាំបាច់មួយ របស់មនុស្សគ្រប់គ្នា ជាពិសេសគឺសុភាពនារីតែម្តង ប្រាថ្នាចង់បានសម្រស់ស្រស់ស្អាត ហើយសម្រស់ស្បែកមុខជាចំនុចសំខាន់មួយ បើស្បែកមុខពេញទៅដោយស្នាមមុនពិតជាមិនល្អទេ។
បច្ចុប្បន្ននេះបញ្ហាស្បែកមុខ មានស្នាមមុនកំពុងតែវាយលុកខ្លាំង ចំពោះមនុស្សពេញវ័យ ហើយក៏ជាវ័យដែលចង់ មានសម្រស់ស្រស់ស្អាតទៀត ដូច្នេះហើយសុភាពបុរស និងសុភាពនារីតែងតែមានការព្រួយបារម្ភ ចំពោះបញ្ហានេះគ្រប់គ្នា។ ដោយសារខ្ញុំក៏ស្ថិតនៅក្នុងវ័យនឹងដែរ ដូច្នេះហើយខ្ញុំយល់ច្បាស់នៅ ស្ថានភាពនឹងម្យ៉ាងវិញទៀតក៏បានឆ្លងកាត់មុខមានស្នាមមុន រូចមកហើយនិងព្យាបាលបានជោគជ័យទៀតផង។ ខ្ញុំនិងលើកយកបទពិសោធន៍របស់ខ្ញុំ ទាំងជោគជ័យ និងបរាជ័យរហូតដល់ខ្ញុំបានជួបនិងផលិតផលដ៏មានប្រសិទ្ធភាពមួយ ដែលធ្វើអោយមុខរបស់ខ្ញុំស្អាតដូចពេលឥឡូវនេះ។ នាងខ្ញុំជាកូនកសិករស្រែចំការ អញ្ចឹងហើយខ្ញុំត្រូវចំណាយពេលច្រើន ជាមួយស្រែចំការ ក្រោយពីខ្ញុំសម្រាកពីការសិក្សាខ្ញុំតែងតែ ទៅជួយធ្វើការឪពុកម្តាយរបស់ខ្ញុំនៅផ្ទះដោយសារតែការត្រូវកំដៅថ្ងៃផង ការត្រូវធូរលីដីផង ទើបបណ្តាលអោយមុខរបស់ខ្ញុំកើតមានមុន។
កាលនឹងខ្ញុំនៅរៀនថ្នាក់វិទ្យាល័យ ខ្ញុំមិនសូវចាប់អារម្មណ៍និងការថែរក្សាសម្រស់ប៉ុន្មានទេ ពេលមុខខ្ញុំមានមុន ខ្ញុំតែងតែញ៉ិចចេញយូរៗ បណ្តាលទៅជាស្នាមខ្មៅៗលើមុខ។ ខ្ញុំបានប្រើវិធីបែបធម្មជាតិ ដំបូងខ្ញុំចិតត្រសក់យកមកបិតលើផ្ទៃមុខ បន្ទាប់មកទៀតខ្ញុំយកពងមាន់មកលាបម្តង តែអត់បានផលខ្ញុំប្តូរយកល្មៀតមកបុកអោយម៉ត់ហើយលាបលើផ្ទៃមុខ វិធីនេះក៏មិនបានផលទៀត។ ក្រោយប្រើវិធីសាស្ត្របែបធម្មជាតិមិនទទួលបានលទ្ធផលល្អ ខ្ញុំទៅទិញម្សៅយកមកលាបម្តង តែពេលលាបម្សៅនោះទៅបណ្តាលអោយមានប្រតិកម្ម រមាស់ពេញផ្ទៃមុខ ខ្ញុំក៏ឈប់ប្រើផលិតផលអ្វីទាំងអស់តាំងពីពេលនោះមក។ ក្រោយបញ្ចប់ថ្នាក់វិទ្យាល័យនាងខ្ញុំបានមកបន្តការសិក្សានៅសកលវិទ្យាល័យ នៅទីក្រុងភ្នំពេញ ពេលមករៀននៅសកលវិទ្យាល័យខ្ញុំស្គាល់មិត្តភក្តិច្រើន ថ្វីត្បិតតែមុខរបស់ខ្ញុំមិនសូវស្អាត ព្រោះតែសំបូរស្នាមមុនខ្មៅៗនៅលើផ្ទៃមុខក៏ដោយ តែខ្ញុំសំបូរអ្នកចូលចិត្តរាប់អានខ្លាំងណាស់។
ថ្ងៃមួយមានបងស្រីម្នាក់ គាត់ស្នាក់នៅបន្ទប់ជួលក្បែរខ្ញុំ គាត់ឃើញមុខរបស់ខ្ញុំមានស្នាមមុនច្រើនគាត់បានណែនាំខ្ញុំ អោយប្រើប្រាស់ផលិតផលឡេលាបបំបាត់ស្នាមមុននៅផ្ទៃមុខ Kami Skin តែខ្ញុំបានប្រាប់គាត់ថាមិនហ៊ានប្រើទេ ខ្លាចមានប្រតិកម្មស្បែកដូចមុនទៀត ប៉ុន្តែគាត់ប្រាប់វិញថាគាត់បានប្រើរួចមកហើយ វាមិនមានប្រតិកម្មអីនោះទេ។ ដោយឃើញបងស្រីនោះ គាត់ប្រើរួចណាមួយ មើលទៅផ្ទៃមុខរបស់គាត់ពិតជាស្អាតមែន ទើបខ្ញុំសម្រេចចិត្តសាកទិញឡេលាបបំបាត់ស្នាមមុន Kami Skin ប្រើមួយក្លងដើម្បីចង់ដឹងថាល្អដូចពាក្យគាត់និយាយមែនអត់។
បងស្រីម្នាក់នោះ គាត់មិនបានកុហកខ្ញុំឡើយ ឡេលាបបំបាត់ស្នាមមុន Kami Skin ពិតជាល្អមែន ខ្ញុំប្រើបានប្រហែលជា២សប្តាហ៍ មុខរបស់ខ្ញុំប្រែជាប្លែកបាត់ស្នាមមុនជាបណ្តើរៗ ហើយសជាងមុនខ្ញុំបន្តប្រើអស់មួយក្លង មុខរបស់ខ្ញុំបាត់ស្នាមមុនអស់រលីងហើយសម៉ដ្ឋរលោងថែមទៀតផង។ ខ្ញុំពិតជាសប្បាយចិត្តណាស់ពេល ដែលទទួលបានស្បែកមុខសស្អាតម៉ដ្ឋរលោងបែបនេះ អគុណណាស់បងស្រីដែលបានជួយណែនាំខ្ញុំ ហើយជាពិសេសឡេលាបបំបាត់ស្នាមមុន Kami Skin ដែលជួយព្យាបាលមុខរបស់ខ្ញុំ បានឆាប់រហ័សយ៉ាងនេះ។

0 comments:

Post a Comment

Search This Blog

Popular Posts

Recent Posts

Text Widget

Pages

Copyright © សាលារៀន​ KS | Powered by Blogger
Design by Viva Themes | Blogger Theme by NewBloggerThemes.com