ស្វីស៖ ព្រឹត្តការណ៍ FIFA Football Award
ជាព្រឹត្តការណ៍ពានរង្វាន់បាល់ទាត់ទើបតែបង្កើតឡើងក្នុងឆ្នាំនេះ
ដែលរៀបចំដោយសហព័ន្ធបាល់ទាត់ FIFA
បានរកឃើញម្ចាស់ពានកីឡាករឆ្នើមជាងគេលើពិភពលោកហើយ គឺខ្សែប្រយុទ្ធរបស់ក្លិប
Real Madrid កីឡាករ Cristiano Ronaldo ។
គួរបញ្ជាក់ដែរថា Ronaldo
គឺជាកីឡាដំបូងគេបង្អស់ ដែលឈ្នះពានរង្វាន់នេះ
តាមរយៈសម្លេងបោះឆ្នោតខ្ពស់ជាងគេ លើកីឡាករ Lionel Messi និង Griezmann
ខណៈយប់មិញនេះ Messi មិនចូលរួមក្នុងព្រឹត្តការណ៍នេះទេ។


ក្នុងការទទួលបានពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ FIFA កីឡាករវ័យ៣១ឆ្នាំរូបនេះ បានថ្លែងរៀបរាប់ពីអារម្មណ៍របស់ខ្លួនផងដែរថា «វាពិតជាអស្ចារ្យណាស់! នេះមិនមែនជាលើកទីមួយទេក្នុងការឈ្នះពានកីឡាករល្អ ប៉ុន្តែពានរង្វាន់មួយនេះ គឺជាពានទីមួយដែលខ្ញុំឈ្នះ» ។
Ronaldo បានបន្តថា «ខ្ញុំចង់អរគុណទៅមិត្តរួមក្រុមរបស់ខ្ញុំ គ្រូបង្វឹក ហើយខ្ញុំអរគុណគ្រប់យ៉ាងទៅកាន់គ្រួសាររបស់ខ្ញុំ និងបុគ្គលិកទាំងអស់ផងដែរ» ។
លើសពីនេះទៀត Ronaldo បានបន្ថែមថា «ខ្ញុំក៏មានការសោកស្តាយផងដែរ ដែលកីឡាករមួយចំនួនរបស់ Barcelona មិនមែនវត្តមាននៅទីនេះ ប៉ុន្តែខ្ញុំយល់នូវអារម្មណ៍នេះ» ។
គួរបញ្ជាក់បន្ថែមទៀតថា
សរុបពានរង្វាន់ទាំងអស់កាលពីយប់មិញ Ronaldo ឈ្នះពានកីឡាករឆ្នើមជាងគេ
ហើយក៏បានស្ថិតក្នុងចំនោមជម្រើសកីឡាករល្អ១១នាក់ អមជាមួយនឹង Suarez និង Messi
ផងដែរ។
ស្របពេលជាមួយគ្នានេះ គ្រូបង្វឹករបស់ក្លិបកញ្ជ្រោងខៀវ
Leicester លោក Claudio Ranieri
ត្រូវបានប្រសិទ្ធនាមជាគ្រូបង្វឹកឆ្នើមប្រចាំឆ្នាំ
ខណៈគ្រាប់បាល់ស៊ុតបញ្ចូលទីល្អជាងគេ បានទៅលើ កីឡាករមកទ្វីបអាស៊ី Mohz Faiz
Subri សញ្ជាតិម៉ាឡេស៊ី៕






0 comments:
Post a Comment