មនុស្សម្នាក់ៗមានចំណូលចិត្តផ្សេងៗគ្នា
អ្នកខ្លះចូលចិត្តពណ៌ប្រភេទនេះ
អ្នកខ្លះទៀតចូលចិត្តពណ៌ប្រភេទនោះ។
ចំពោះលេខវិញក៏មិនខុសគ្នាប៉ុន្មានដែរ
មនុស្សម្នាក់ៗមានចំណូលចិត្តខុសៗគ្នា។
តើលេខប៉ុន្មានដែលពេញនិយមជាងគេនៅទូទាំងពិភពលោក?
![សៀវភៅស្រាវជ្រាវរបស់អាឡិច](https://www.salarean.com/uploading/ckfinder_files/images/Knowledge/alex%20though.jpg)
យោងទៅតាមការសិក្សាមួយរបស់ អាឡិច បេឡូ ដែលបានចុះផ្សាយក្នុងសារព័ត៌មាន ហ្កាឌៀន-Gardian បានឲ្យដឹងថា លេខដែលពេញនិយមបំផុតក្នុងពិភពលោក គឺលេខ 7 ។ អាឡិច បានបកស្រាយថារបកគំឃើញនេះ មិនមែនជាការចៃដន្យទាំងស្រុងទេ។ មានមូលហេតុមួយចំនួនដែលនាំឲ្យមនុស្សលោកចូលចិត្តលេខ 7 ។ បើផ្អែកតាមសិលាចារឹកនៅ បាប៊ីឡន ស្ទើរតែគ្រប់សិលាសុទ្ធតែបង្កប់ដោយលេខ 7 ដូចជាពាក្យថា បាបកម្ម7យ៉ាង សមុទ្រទាំង7 បងប្អូនស្រី7នាក់ ជាដើម។ មតិមួយទៀតដែលធ្វើឲ្យលេខ 7 ពិសេសជាងគេ គឺថានៅលើមេឃមានភព 7 ដែលអាចមើលឃើញដោយភ្នែកទទេបាន។ លក្ខណៈពិសេសមួយទៀត គឺ ក្នុងចំណោមលេខពី 1 ដល់ 10 មានតែលេខ 7 មួយគត់ដែលមិនចែកដាច់នឹងលេខណាទាំងអស់ក្នុងក្រុម។

0 comments:
Post a Comment