យល់ដឹង៖ អ្នកគ្រប់គ្នាប្រហែលជា មានទម្លាប់មួយពេលញ៉ាំផ្លែឪឡឹក
តែងខ្ជាក់គ្រាប់របស់វាចោលជាមិនខាន។ ប៉ុន្តែឈប់សិន...!
អ្នកនឹងភ្លឺភ្នែកជាពុំខាន បន្ទាប់ពីអ្នកបានដឹងការពិតថា
គ្រាប់របស់វាគឺពិតជាផ្តល់មកនូវ សារៈប្រយោជន៍ជាច្រើនដល់សុខភាព
ដែលធ្វើឲ្យអ្នកសឹងតែមិននឹកស្មានដល់។
គ្រាប់ឪឡឹកមានកម្រិតកាឡូរីទាប
នឹងថែមទាំងមានផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើន ដែលជំនួយដល់សុខភាព។
ខណៈក៏មានមនុស្សមួយចំនួន ដែលយល់ដឹងពីវា តែងយកគ្រាប់របស់វាទៅលីង
ទុកគ្រាន់ញ៉ាំកំដរមាត់ ធ្វើជាអាហារសម្រន់ផងដែរ។ ប៉ុន្តែយ៉ាងណាក្តី
វាមិនទាន់គ្រប់គ្រាន់នៅឡើយនោះទេ ជាពិសេសវាក៏មិនល្អប៉ុន្មានឡើយសម្រាប់
សុខភាពរបស់អស់លោក។
ប៉ុន្តែផ្ទុយទៅវិញ
អ្វីដែលល្អសម្រាប់សុខភាពរបស់អ្នក ទាក់ទងទៅនឹងគ្រាប់ឪឡឹកនេះ
គឺអ្នកអាចប្រើវិធីសាស្រ្តមួយ ដោយយកវាទៅបំលែងធ្វើដូចជាតែ
ដើម្បីយកទឹកមកទទួលទាន ព្រោះថាវាគឺពិត
ជាផ្តល់មកនូវសុខភាពល្អទ្វេដងសម្រាប់សុខភាព។
![](https://s4.kh1.co/68/682124d8296d98b5fdabfcc2b967c9ca800d8085.jpg)
ខាងក្រោមនេះនឹងបង្ហាញពីរបៀបធ្វើវា៖
យកគ្រាប់ឪឡឹកប្រមាណជា ២០ទៅ៣០គ្រាប់ ទៅកិនឬបុក
រួចស៊ឹមយកទៅស្ងោរ ឬដាំទុករយៈពេល ប្រមាណជា១៥នាទី ក្នុងបរិមាណទឹក២លីត្រ។
បន្ទាប់មកទទួលវាមកទាន ក្នុងរយៈពេលតែ២ថ្ងៃ ខណៈនៅថ្ងៃទី៣
អ្នកត្រូវតែផ្អាកញ៉ាំវាសិន។ បន្តធ្វើបែបនេះក្នុងរយៈពេល ៣ ទៅ៤សប្តាហ៍
នោះអ្នកនឹងមើលឃើញប្រសិទ្ធភាពរបស់វា ដោយខ្លួនឯងជាក់ជាមិនខាន។
អត្ថប្រយោជន៍គ្រាប់ឪឡឹក៖
• ជួយព្យាបាលជំងឺទឹកនោមផ្អែម
• ជួយកាត់បន្ថយភាពចាស់ ធ្វើឲ្យក្មេងជាងវ័យ
• ជួយកាត់បន្ថយបញ្ហាកើតមុខមុន
• ការពារមិនឲ្យសក់ខូច ធ្វើឲ្យសក់មានទម្ងន់
• ជួយព្យាបាលជំងឺហើម
• ជួយការពារបញ្ហាបេះដូង ដែលនឹងអាចបង្កឡើងដោយជំងឺផ្សេងៗ
• ជួយបង្កើនថាមពលផ្លូវភេទបុរស
• និង ពង្រឹងប្រព័ន្ធការពាររាងកាយជាដើម។
នៅចាំអីទៀត! កុំភ្លេចសាកល្បងរូបមន្តពិសេសខាងលើនេះ នោះអ្នកនឹងអាចមើលឃើញលទ្ធផល បានដោយខ្លួនអ្នកក្នុងរយៈដ៏ខ្លីមួយជាក់ជាមិនខាន។
![](https://s5.kh1.co/ab/ab0c39277683e8394e3a91413f8a25b46330d0f7.jpg)
![](https://s4.kh1.co/26/2643f87ad7e01cf72c69e8106b34590678bc19e8.jpg)
![](https://s4.kh1.co/dc/dc58e7c0a041bbd560d47f3fca9bf865695ccd27.jpg)
0 comments:
Post a Comment