ភ្នំពេញ៖ ថ្ងៃនេះ ក្រុមហ៊ុន Sugar France Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយស្មាតហ្វូន Sugar បានប្រកាសផ្តល់ប្រម៉ូសិនដ៏ពិសេស ទៅលើស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនចំនួន 3 ម៉ូដែល នៅក្នុងឱកាសបុណ្យចូលឆ្នាំចិន ដែលរួមមានដូចជា Sugar F7, Sugar F7 mini និង Sugar S ដោយធ្វើការលក់បញ្ចុះតម្លៃ រួមជាមួយនឹងការបន្ថែមជូននូវកាដូរយ៉ាងច្រើនផងដែរ។
សម្រាប់អ្នកប្រើប្រាស់ ដែលចូលចិត្តប្រើប្រាស់ស្មាតហ្វូន បែបស៊ីវីល័យ គឺពិតជាមិនខកបំណងទេ ដោយសារស្មាតហ្វូនទាំងនេះ មិនត្រឹមតែមានសមត្ថភាពនៅក្នុងការប្រើប្រាស់នោះទេ វាថែមទាំងត្រូវបានគេរចនា ជាមួយនឹងរូបរាងស្អាត ទាក់ទាញបំផុត អ្វីដែលពិសេសនោះ គឺវាមានបំពាក់នូវគ្រាប់ត្បូងពេជ្រ Swarovski Zirconia នៅតួទាំងមូលថែមទៀតផង ដែលមើលទៅពិតជាស្រស់ស្អាត ប្លែកពីស្មាតហ្វូនម៉ូដែលផ្សេងៗទៀត។ សំរាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង Sugar Cambodia ដែលមានលេខទូរស័ព្ទ 099 98 96 98៕
![](https://s5.kh1.co/73/732638e3c57f34225d2cefdb243c565fa015d57b.jpg)
![](https://s5.kh1.co/56/563273629b14946a2cb4eaf11cd3a184e609aa60.jpg)
![](https://s5.kh1.co/7f/7f483aa2cdb1955beb4a731627b53af46331849f.jpg)
![](https://s5.kh1.co/32/3289cb7519b10146367160c1e21830a40c9e067a.jpg)
![](https://s4.kh1.co/ba/ba3f3b729f64436c88ad85aaadfe3828ab292f5c.jpg)
![](https://s4.kh1.co/89/89385e39f8ccb564fe7486e6b05ea99a0541a860.jpg)
0 comments:
Post a Comment