“ហេតុអ្វីបានជារកសង្សារមិនបានដូចគេចឹង?” “តើពេលណាទើបជួបបុរស
ឬនារី ក្នុងក្តីស្រមៃទៅ?” ទាំងនេះសុទ្ធតែជាសំនួរ ដែលអ្នកអត់គូ ទាំងឡាយ
ឧស្សាហ៍សួរខ្លួនឯងបំផុតហើយ។ អ្នកប្រហែលជាគិតថា វាជាភ័ព្វព្រេងវាសនា
របស់អ្នកហើយមើលទៅ ប៉ុន្តែជាក់ស្តែង វាបណ្តាលមកពីខ្លួនអ្នកទៅវិញទេ។
ហេតុនេះ
យើងនឹងនាំគ្នា មកតាមដាន មូលហេតុមួយចំនួន ដែលអ្នកប្រហែលជាមិនដឹងថា
ធ្វើឲ្យអ្នកអត់លិឍ (អត់សង្សារ) ដោយមិនខ្លួន ដូចខាងក្រោមនេះ ៖
![](https://s5.kh1.co/70/7062b67a0ba9d850ab9a9bbc60d2cb1d3bf7423e.jpg)
១. មិនចូលចិត្តរាប់អានមនុស្សថ្មីៗ
ការដែលអ្នកមិនចូលចិត្ត ជួប រាប់អានមនុស្សថ្មីៗ នោះវាក៏មានន័យថា
ឱកាសនៅតែឯង គ្មានសង្សារក៏ខ្ពស់ ទៅតាមហ្នឹងដែរ។
អ្នកត្រូវចេះពង្រីកដែនមិត្តភាព របស់អ្នក ពីព្រោះវាជាឱកាស
សម្រាប់អ្នកឲ្យឃើញមនុស្សថ្មីៗជាច្រើន ជាពិសេស គឺមនុស្សពិសេសនោះឯង។
២. រើសច្រើនពេក
វាជារឿងពិត ដែលយើងម្នាក់ៗចង់បានដៃគូ ឲ្យមានភាពសក្តិសម
និងល្អឥតខ្ចោះ ប៉ុន្តែដោយសារតែគិតបែបនេះហើយ ទើបធ្វើឲ្យមានអ្នក
អត់គូច្រើនយ៉ាងនេះ។ ប្រសិនបើអ្នកសេពគប់គេមួយរយៈ រួចគិតថាគេមិនសក្តិសម
សឹមអ្នកបញ្ចប់ទំនាក់ទំនងក៏គ្មានអ្វីខាតដែរ។
៣. ចេះតែគិតថា លើលោកនេះគ្មានអ្នកល្អទៀតទេ
ហេតុផលមួយទៀតនេះ គឺដោយសារតែអ្នកចេះតែគិតថា មនុស្សប្រុស
មនុស្សស្រីល្អៗ គេមានគូគេអស់ហើយ គ្មានសេសសល់សម្រាប់មនុស្សដូចអ្នកឯណាទៀតទេ។
ត្រូវចាំថា ក្នុងសមុទ្រដ៏ធំធេង គឺមានត្រីច្រើនណាស់ ហេតុនេះ មិនប្រាកដថា
អ្នកមិនអាចរកបានមនុស្សល្អនោះទេ។
៤. គិតតែពីខ្លួនឯង
ទំនាក់ទំនងស្នេហា គឺតម្រូវឲ្យមានទៅ មានមក រវាងភាគីទាំងពីរ
មិនមែនចាំឲ្យតែដៃគូម្ខាងទៀត ចំណាយកម្លាំង និងពេលវេលា សម្រាប់តែអ្នកនោះទេ។
ហេតុនេះ ប្រសិនបើអ្នកជាមនុស្ស ដែលគិតតែពីចំណង់ និងតម្រូវការខ្លួនឯងនោះ
ភាពនៅលីវជាជម្រើសល្អបំផុត។
៥. មានគំនិតអវិជ្ជមាន
ប្រសិនបើអ្នកជាមនុស្សដែលចេះតែចង់ឈ្នះ ចង់ឲ្យគេចាញ់
រអ៊ូរទាំច្រើន នោះប្រាកដហើយថាអ្នកជាមនុស្សអត់លិឍ ពីព្រោះគ្មានអ្នកណា
ចូលចិត្តទ្រាំនៅ ជាមួយមនុស្សប្រភេទនេះទេ។ ផ្ទុយទៅវិញ អ្នកគួរធ្វើជាមនុស្ស
ដែលចូលចិត្តញញឹម មិនតឹងតែង និងរីករាយជានិច្ចទើបប្រសើរ។
៦. រៀបឫកពារមិនត្រឹមត្រូវ
អ្នកត្រូវតែជាមនុស្ស ដែលគួរឲ្យចង់រាប់អាន និងរួសរាយ
ប្រសិនបើអ្នកមិនចង់ អត់សង្សាររហូតទេនោះ។ ជាពិសេស គឺនៅពេលនៅខាងក្រៅ
ជាមួយមិត្តភក្តិ អ្នកត្រូវចេះរៀបចំឫកពារ យ៉ាងណា ឲ្យមានភាពស្វាគមន៍
និងរាក់ទាក់ ទៅកាន់អ្នកជុំវិញ មិនមែនជាកាយវិការ ដែលស្ងៀមៗ ហាក់ដូចជា
បិទខ្លួនឯង មិនចង់រាប់អានអ្នកជុំវិញនោះទេ៕
![](https://s5.kh1.co/ee/eec011743e9b12c132c83272261f9fb0132165fa.jpg)
ប្រភព ៖
Dumb Little Man
ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖
ហេតុផលដែលបញ្ជាក់ថា ភាពនៅលីវ ជារឿងដែលល្អបំផុត សម្រាប់អ្នក
ប្រាកដណាស់ថា
វាជាការល្អណាស់ ដែលមានដៃគូ ដើម្បីប្រលែងលេង និងរួមសុខទុក្ខជាមួយ
ប៉ុន្តែទំនាក់ទំនងស្នេហា ក៏ដូចជាការដែលយើងធ្វើដំណើរផ្សងព្រេងដូច្នោះដែរ
វាអាចធ្វើឲ្យមានសម្ពាធ ឬបញ្ហារអាក់រអួលខ្លាំងជាច្រើន ក្នុងជីវិតរបស់អ្នក។
រឿងល្អ និងរឿងអាក្រក់ គឺសុទ្ធតែមាន ទោះជាយើងមានដៃគូ ឬគ្មានដៃគូក៏ដោយ។
តែខាងក្រោមនេះ ជាហេតុផលការដែលយើងនៅលីវ គឺជារឿងដែលអស្ចារ្យបំផុត៖
១. ចង់ទៅណាក៏បាន
តើអ្នកគិតថា
ដៃគូរបស់អ្នកនឹងមានប្រតិកម្មយ៉ាងណា
នៅពេលដែលអ្នកមានគំនិតចង់ទៅដើរលេងទីណាមួយ? គេអាចយល់ស្រប
ហើយក៏មិនអាចយល់ស្របដូចគ្នាដែរ។ តែប្រសិនបើអ្នកនៅលីវវិញ
អ្នកមានសេរីភាពក្នុងការធ្វើដំណើរ ទៅកន្លែងដែលអ្នកចង់ទៅ
ដោយគ្មានភាពស្ទាក់ស្ទើរ ដោយគ្មាននរណាម្នាក់មកឃាត់ឃាំង
ចំណង់ចំណូលចិត្តរបស់អ្នកបានឡើយ។
២. បង្កើនចំនងមិត្តភាព
ការដែលមានដៃគូ
ប្រាកដជាធ្វើឲ្យអ្នកមិនសូវមានពេលទាក់ទង មិត្តភក្តិរបស់អ្នកនោះទេ។
អ្នកត្រូវតែលះបង់ពេលទំនេរ និងសេរីភាពផ្ទាល់ខ្លូន ជាមួយតែគូសេ្នហ៍ប៉ុណ្ណោះ។
ប្រសិនបើអ្នកត្រូវការការគាំទ្រ មិត្តភក្តិរបស់អ្នកនឹងប្រាកដជាជួយអ្នក
ពេលដែលអ្នកត្រូវការជាមិនខាន។ មិត្តភក្តិទាំងអស់របស់អ្នក
មិនមែននៅជុំវិញយើងគ្រប់ពេល នឹងគ្រប់រឿងនោះទេ ហេតុនេះអ្នកអាច
ណាត់ជួបមិត្តភក្តិផ្សេងៗទៀត រួចពិភាក្សាពីប្រធានបទដទៃ បានកាន់តែច្រើនទៀតផង។
៣. មានភាពរឹងមាំ និងឯករាជ្យ
អ្នកធ្វើនេះ
ធ្វើនោះ អ្នកធ្វើការសំអាត ធ្វើការងារផ្ទះ ដើរទិញម្ហូប ដើរផ្សារ ចំអិនអាហារ
និងធ្វើការដោយខ្លួនអ្នកផ្ទាល់ទាំងអស់។ អ្នករៀបចំ ដំណើរផ្លូវជីវិត
ដោយខ្លួនឯង។ គ្មានអ្នកណាចាំមើលបំណាំ
គ្មានអ្នកចាំថាអ្នកធ្វើមិនត្រូវអ្វីទាំងអស់។ អ្នកមិនត្រូវការនរណាម្នាក់
មកគ្រប់គ្រងលើគំនិត ការសម្រេចចិត្ត ឬកំណត់ភាពជោគជ័យរបស់អ្នកឡើយ។ អ្នកនឹងមាន
ឯករាជ្យភាពពេញលេញ ដែលនេះជាសេចក្តីសុខសុភមង្គលក្នុងផ្លូវចិត្តរបស់យើងផងដែរ
ព្រោះអ្វីៗយើងជាអ្នកកំណត់ដោយខ្លួនឯង។
៤. គ្មានអ្នកធ្វើបាបចិត្ត
អ្នកមិនចាំបាច់
បារម្ភថាត្រូវគេមកសុំបែកគ្នា ឬភ័យខ្លាចគេឈប់ស្រលាញ់នោះទេ។ អ្នកមិនចាំបាច់
ត្រូវឈឺក្បាលដោះស្រាយបញ្ហាផ្សេងៗ ជាមួយដៃគូ ឬមានសម្ពាធដោយសារសកម្មភាពផ្សេងៗ
ឬត្រូវរងអារម្មណ៍ប្រច័ណ្ឌអ្វីនោះឡើយ។ និយាយរួម គឺមិនពិបាកចិត្តរ៉ាំរ៉ៃ
ដូចអ្នកដែលមានបញ្ហាស្នេហាឡើយ។
៥. មិនបំផ្លាញពេលវេលាអត់ប្រយោជន៍
អ្នកអាចគិតថា
ជារឿងរីករាយនៅពេលដែលឆ្លើយឆ្លងសារ ជាមួយដៃគូស្នេហាទៅវិញទៅមក រាប់ម៉ោង។
ក៏មានមនុស្សជាច្រើនធុញ ជាមួយនឹងការទំនាក់ទំនងបែប ឆ្លើយតបសារ
និងនិយាយទូរស័ព្ទនេះណាស់ដែរ ព្រោះមួយថ្ងៃៗ
ត្រូវចំណាយពេលខាតបង់អស់ជាច្រើនម៉ោង។ ហេតុនេះប្រសិនជាអាច
អ្នកគួរចំណាយពេលវេលា របស់អ្នកទៅវិនិយោគ
លើសកម្មភាពដែលផ្តល់ផលប្រយោជន៍មកឲ្យអ្នកល្អជាង។
៦. ខូចរាង
ក្រុមអ្នកស្រាវជ្រាវចក្រភពអង់គ្លេស
បានធ្វើការស្ទង់មតិ និងរកឃើញថា ៦២% នៃអ្នកឆ្លើយសំណួរ
បានឡើងទម្ងន់យ៉ាងហោចណាស់ក៏ ១៤ ផោន (៦.៣៥ គីឡូក្រាម) ឬច្រើនជាងនេះទៀត
បន្ទាប់ពីពួកគេចាប់ផ្តើមមានដៃគូស្នេហា។ ការឡើងទម្ងន់ហាក់ដូចជា
មកពីសកម្មភាពដែលពួកគេធ្វើការណាត់ជួបគ្នា។ ក្នុងនោះ ៣០% ចំណាយតែពេល
“នៅមើលទូរទស្សន៍” ហើយ ២០% ទៀត “ចេញញ៉ាំអីខាងក្រៅ”។ ដូចនេះ
បើអ្នកស្រលាញ់រាងកាយ អ្នកគួរតែរក្សាភាពនៅលីវ ក៏ល្អម្យ៉ាងដែរ។
៧. ចេះស្រលាញ់ខ្លួនឯង
បើអ្នកមិនស្រលាញ់ខ្លួនឯងផង
តើអ្នកអាចស្រលាញ់នរណាម្នាក់ផ្សេងបានយ៉ាងម៉េចទៅ?
នៅក្នុងទំនាក់ទំនងស្នេហាជាច្រើន អ្នកខ្លះស្រលាញ់គេ
រហូតសឹងតែភ្លេចស្រលាញ់ខ្លួនឯងទៅហើយ។ ហេតុនេះភាពនៅលីវ នឹងធ្វើឲ្យអ្នកយល់ដឹង
យល់តម្លៃ និងស្រលាញ់ខ្លួនឯង ដើម្បីអភិវឌ្ឍន៍គំនិត
មិនឲ្យដៃគូរបស់អ្នកគ្រប់គ្រង និងជ្រៀតជ្រែកគំនិត និងបំណងរបស់អ្នក
បានទាំងស្រុងទៀតនោះទេ៕
![](https://s4.kh1.co/45/4592aa9752196d72c07a506a46c0c374d4c39bfe.jpg)
0 comments:
Post a Comment