មនុស្សប្រុស គួរកាត់សក់ម៉ូតបែបណា ទើបសក្តិសមជាមួយនឹងទម្រង់មុខ?

ម៉ូតសក់ក៏ដូចជា សំលៀកបំពាក់ដែរ ពីព្រោះវាជួយបង្កើនសម្រស់របស់អ្នករាល់គ្នា ទាស់ត្រង់ថា សម្លៀកបំពាក់បើស្លៀកមិនសម អាចបោះចោលបាន ប៉ុន្តែសក់បើ កាត់ខុសហើយ គឺកែលែងបានតែម្តង។
ហេតុនេះ យើងនឹងនាំប្រិយមិត្ត ជាពិសេសបុរសៗ មកតាមដានម៉ូតសក់ ដែលសក្តិសមបំផុត ជាមួយប្រភេទទម្រង់មុខ ដូចខាងក្រោមនេះ ៖
១. ទម្រង់មុខពងក្រពើ
បុរសៗ ដែលមានទម្រង់មុខនេះ គឺជាក្តីស្រមៃរបស់នារីៗគ្រប់រូប ជាពិសេស ម៉ូតសក់បែបណា ក៏ស៊ីនឹងមុខដែរ។ ម៉ូតសក់ដែលសក្តិសមបំផុត គឺម៉ូតដែលលើកសក់ឡើងទៅលើ និងមិនគួរមានជើងសក់វែងទេ ដើម្បីបង្ហាញថ្ងាស និងទម្រង់មុខដ៏ស៊ិចស៊ីរបស់អ្នក។ 
២. ទម្រង់មុខជ្រុងបែបការ៉េ
បុរសដែលមានទម្រង់មុខបែបនេះ មានឆ្អឹងថ្គាម យ៉ាងច្បាស់ ប៉ុន្តែ មិនថាម៉ូតសក់ខ្លី ឬវែងទេ គឺសក្តិសមទាំងអស់ ដូចជាបុរសមានទម្រង់មុខពងក្រពើដែរ។ អ្នកអាចទុកពុកមាត់ និងពុកចង្ការតិចៗ ដើម្បីបិទបាំង ឆ្អឹងថ្គាម របស់អ្នកក៏ជាការល្អមួយដែរ។ 
៣. ទម្រង់មុខវែងដូចចតុកោណ
នេះជាប្រភេទទម្រង់មុខដែល វែងជាងគេ ហេតុនេះ បុរសៗយើង គួរតែចៀសវាង កាត់ម៉ូតសក់ណា ដែលធ្វើឲ្យមុខមើលទៅកាន់តែវែង។ អ្នកគួរជ្រើសរើសម៉ូតសក់ ដែលមានសក់ធ្លាក់តាមចំហៀងៗ និងពីលើថ្ងាស ដើម្បីជួយឲ្យមើលទៅមុខ មិនសូវជាវែងខ្លាំង។ 
៤. ទម្រង់មុខមូល
បុរស ដែលស្ថិតក្នុងទម្រង់មុខមូល គឺពួកគេគ្មានឆ្អឹងថ្គាមផុសឡើងច្បាស់នោះទេ។ ហេតុនេះ សម្រាប់ម៉ូតសក់ អ្នកគួរជ្រើសរើស ម៉ូតចូកទៅលើខ្ពស់ៗ រួចកាត់សក់ចំហៀងៗឲ្យខ្លី។ អ្នកក៏អាចទុកពុកមាត់ ពុកចង្ការខ្លះ ដើម្បីមុខមើលទៅពេញជាងមុន ក៏បាន។ 
៥. ទម្រង់មុខដូចគ្រាប់ពេជ្រ
បុរសដែលមានទម្រង់មុខនេះ មានចង្ការស្រួច និងចិញ្ចើមស្រួចចុះ ជាពិសេស វាជាទម្រង់មុខដែលកម្រមាន។ ម៉ូតសក់ដែលស៊ីបំផុតគឺ ម៉ូតដែលមានសក់ទម្លាក់ (ដឺមី) មកពីមុខ។ ត្រូវចាំថា កាត់សក់ចំហៀងខ្លីពេក ពីព្រោះវានឹងធ្វើឲ្យត្រចៀករបស់អ្នកឃើញកាន់តែធំ និងមិនស្អាតឡើយ។ 
៦. ទម្រង់មុខបេះដូង
បុរសទម្រង់មុខនេះ គឺមានលក្ខណៈ ចាប់ពីសៀតផ្កាចុះ មករួមតូចនៅនឹងចង្ការ។ អ្នកត្រូវចៀសវាង កាត់សក់ម៉ូតខ្លីខ្លាំង ពីព្រោះវាធ្វើឲ្យឃើញតែចង្ការ និងថ្ងាសពេក ផ្ទុយមកវិញ អ្នកគួរជ្រើសរើស ម៉ូតសក់ណាក៏បានឲ្យតែវែងបន្តិច។ 
៧. ទម្រង់មុខដូចត្រីកោណ
បុរសសក្ថិតក្នុងទម្រង់មុខនេះ មានថ្ងាសតូច តែថ្គាមក្រោមធំ ឬអាចនិយាយថាជាទម្រង់មុខបញ្រ្ចាសពីទម្រង់មុខបេះដូង។ អ្នកគួរជ្រើសរើស ម៉ូតសក់ណា ដែលមើលទៅក្រាស់ៗ សក់ចំហៀងឲ្យវែង និងមានពុកមាត់ ពុកចង្ការតិចៗ គឺសក្តិសមបំផុត៕ 

0 comments:

Post a Comment

Search This Blog

Popular Posts

Recent Posts

Text Widget

Pages

Copyright © សាលារៀន​ KS | Powered by Blogger
Design by Viva Themes | Blogger Theme by NewBloggerThemes.com