តើជំនួយកាល់ស្យូមបន្ថែម សក្ដិសមសម្រាប់កុមារដែរឬទេ?

អ្នកគួរកត់សម្គាល់ថាកូនៗរបស់អ្នក ត្រូវការអាហារូបត្ថម្ភច្រើនដើម្បីលូតលាស់។ គ្មានអ្វីប្លែកទេ ដែលកុមារតែងញ៉ាំអាហារកាន់ តែច្រើនតាមវ័យរបស់គេ។ ពួកគេមិនត្រឹមតែត្រូវការអាហារច្រើន ប៉ុន្តែក៏ត្រូវការ ប្រភេទអាហារចម្រុះផងដែរ។ កត្តានេះមានសារៈសំខាន់ណាស់ ព្រោះអាហារច្រើនប្រភេទផ្ដល់ នូវសារធាតុចិញ្ចឹមខុសៗគ្នាដែលជួយទ្រទ្រង់ការលូតលាស់ និងការវិវត្តរូបរាងកាយក្នុងវ័យកុមារ។
ដោយសាររាងកាយមនុស្សផ្ទាល់មិនអាចផលិតបរិមាណវីតាមីន និងរ៉ែខនិកបានគ្រប់គ្រាន់ ដូច្នេះទាមទារឲ្យ យើងស្រូបយកបន្ថែមតាមរយៈរបបអាហារទទួលទាន។ ក្នុងចំណោមនោះ កាល់ស្យូមជាសារធាតុចិញ្ចឹមយ៉ាងសំខាន់មួយ។ សារធាតុខនិកនេះមានសារៈសំខាន់បំផុត ក្នុងការធ្វើឲ្យឆ្អឹង និងធ្មេញរឹងមាំ។ កំហាប់ដង់ស៊ីតេឆ្អឹងមានបញ្ហាប៉ះពាល់កាលណាទទួលជាតិកាល់ស្យូម មិនគ្រប់គ្រាន់តាមតម្រូវការក្នុងដំណាក់កាលវ័យកុមារ។
ហេតុអ្វីបានជាកាល់ស្យូមសំខាន់? កុមារតូចៗ និងទារកដែលមិនទទួលបានជាតិកាល់ស្យូម និងវីតាមីន D (ដែលជាជំនួយក្នុងការស្រូបយកជាតិកាល់ស្យូម) ក៏ប្រឈមហានិភ័យច្រើនដូចជា៖
• ជំងឺក្រិសដែលបណ្ដាលឲ្យឆ្អឹងទារកទន់ នឹងជំងឺពុកឆ្អឹងដែលបណ្ដាលមកពីឆ្អឹងចុះខ្សោយ
• ជំងឺឆ្អឹងទន់ដែលបណ្ដាលឲ្យជើងកោង ខ្សោយសាច់ដុំ និងការលូតលាស់យឺត។
រយៈពេលច្រើនឆ្នាំក្រោយ នៅពេលកូនរបស់អ្នកធំធាត់ គេនឹងប្រឈមមុខខ្ពស់ នឹងជំងឺពុកឆ្អឹង ដែលជាជំងឺបណ្ដាលឲ្យឆ្អឹងស្រួយ ហើយវាជះឥទ្ធិពលប៉ះពាល់នៅកុមារឈានដល់ពេលពេញវ័យ ហើយជំងឺនេះច្រើនចាប់ផ្ដើម ក្នុងវ័យកុមារភាព ប្រសិនបើកូនអ្នកទទួលបានកាល់ស្យូម ពីរបបអាហារមិនគ្រប់គ្រាន់ទេនោះ។
កាល់ស្យូមជួយបង្ការបញ្ហាទាំងនេះ ហើយវាជាមធ្យោបាយល្អ បំផុតសម្រាប់កុមារក្នុងការទទួល បានសារធាតុខនិកប្រភេទនេះ តាមរយៈរបបអាហាររបស់ខ្លួន។ អ្នកប្រហែលជា ទម្លាប់បានជាមួយប្រភពអាហារល្អៗ មួយចំនួន ដែលសម្បូរកាល់ស្យូមដូចជាប្រភេទអាហារ ផលិតពីទឹកដោះ (ទឹកដោះគោស្រស់ ឈីស និងយ៉ាអ៊ួ) និងសាច់ត្រី ប៉ុន្តែអ្នកក៏អាចទទួលបានសារធាតុខនិកនេះ ពីអាហារមួយចំនួនទៀតដូចជា ស៊ុត បង្គា ប៉ាស្តា ក្រូច គីវី ជាដើម។ល។
ប្រសិនបើទទួលទានអាហា រដែលគ្មានជាតិកាល់ស្យូមគ្រប់គ្រាន់ ទោះបីការខិតខំប្រឹងប្រែងខ្លាំងយ៉ាងណា ជួនកាលកូនលោកអ្នកក៏នៅ តែមិនអាចទទួលបាន តម្រូវការកាល់ស្យូមប្រចាំថ្ងៃ គ្រប់គ្រាន់ពីរបបអាហារដែរ។ នេះអាចជាកត្តាមួយបង្កមកពីហេតុផល ឬកត្តាផ្សេងៗដូចខាងក្រោម៖
- ប្រតិកម្មជាមួយស្ករទឹកដោះឡាក់តូស
- អាល្លែកហ្ស៊ីអាហារ
- ក្មេងធំ ភាគច្រើនចំពោះក្មេងស្រី ប្រហែលជាអាចបដិសេធ លើអាហារដែលផលិតពីទឹកដោះព្រោះខ្លាចធាត់។
ប្រសិនបើកូនលោកអ្នកប្រឈមស្ថានភាព ដូចបានរៀបរាប់ខាងលើ សូមគិតដល់ជំនួយកាល់ស្យូមបន្ថែម។ យ៉ាងណាវាជាមធ្យោយបាយល្អមួយ សម្រាប់កុមារដើម្បីទទួលបានកាល់ស្យូមគ្រប់គ្រាន់ តាមតម្រូវការពីរបបអាហារទទួលទានរបស់ខ្លួន ហើយជំនួយកាល់ស្យូមបន្ថែម ជាទូទៅមានសុវត្ថិភាព កាលណាអ្នកប្រើតាមការណែនាំរបស់ផលិតផលនោះត្រឹមត្រូវ។
ការជ្រើសរើសជំនួយកាល់ស្យូមបន្ថែមសម្រាប់កុមារ នៅពេលជ្រើសរើសជំនួយកាល់ស្យូមបន្ថែមសម្រាប់កុមារ គប្បីពិចារណាលើចំណុចមួយចំនួន៖
• ជ្រើសរើសរបបអាហារ ឬផលិតផល ដែលមានកាល់ស្យូមខ្ពស់
• បរិមាណ និងការស្រូបយក៖ សូមពិនិត្យស្លាកសញ្ញាដើម្បីកំណត់បរិមាណកាល់ស្យូម ដែលត្រូវទទួលទានម្ដង។
ការណែនាំ សម្រាប់កុមារ និងមនុស្សពេញវ័យ ដែលទទួលមិនបានបរិមាណកាល់ស្យូមគ្រប់គ្រាន់តាមតម្រូវការប្រចាំថ្ងៃ គប្បីប្រើកាល់ស្យូមជំនួយបន្ថែមដូចជាកាល់ស្យូមអំពូលជាដើម។ យ៉ាងណា កាល់ស្យូមជំនួយ មានកម្រិតជ្រាបចូលសរសៃឈាមរបស់វាខុសគ្នា កម្រិតជ្រាបចូលក្នុងសរសៃឈាម អាចប្រហាក់ប្រហែលគ្នា ឬខ្ពស់ជាងផលិតផលធ្វើពីទឹកដោះ និងអាហាដែលសម្បូរជាតិកាល់ស្យូម។
គ្រូពេទ្យកុមារ ឬឱសថការីជាបុគ្គលសំខាន់ ដែលអាចណែនាំអ្នកអំពីវិធីប្រើប្រាស់ជំនួយកាល់ស្យូមបន្ថែម ដែលត្រូវការ។ សូមជម្រាបប្រាប់ទម្លាប់ទទួលទានអាហារប្រចាំថ្ងៃរបស់កូនអ្នក ពិនិត្យកម្រិតប្រើប្រាស់ និងរបៀបប្រើប្រាស់ ប្រភេទជំនួយកាល់ស្យូម និងរយៈពេល។ នៅពេលអ្នកទទួលបានគ្រប់គ្រាន់ អ្នកប្រាកដជាមានភាពងាយស្រូល ក្នុងការសម្រេចចិត្តជ្រើសរើស យកផលិតផលកាល់ស្យូម ឬអាហារសម្បូរជាតិកាល់ស្យូមបែបណាសម្រាប់កូន។

0 comments:

Post a Comment

Search This Blog

Popular Posts

Recent Posts

Text Widget

Pages

Copyright © សាលារៀន​ KS | Powered by Blogger
Design by Viva Themes | Blogger Theme by NewBloggerThemes.com