មនុស្សមិនអាចរស់នៅ ដោយគ្មានអាហារនោះទេ។ ម្ហូបអាហារ
គឺមានសារៈសំខាន់ ណាស់ចំពោះរាងកាយទាំងសុខភាព និងសម្រស់ ដែលក្នុងនោះមានអាហារ
៥យ៉ាងដែលផ្ដល់ផលប្រយោជន៍ខ្លាំង ដល់ស្ដ្រីដែលមានវ័យចាប់ពី ៣០ឆ្នាំឡើងទៅ
ដែលមិនគួរណាខ្វះនូវអាហារទាំង ៥មុខនេះដាច់ខាត ដើម្បីថែទាំសុខភាព
ការពារជំងឺផ្សេងៗដែលនឹងមកយាយី។ អាហារទាំង ៥មុខនោះមានដូចតទៅ៖
១. ទឹកដោះគោជូរធម្មជាតិដែលមានជាតិខ្លាញ់ទាប៖ វាមានប្រយោជន៍អាចជួយ
កាត់ បន្ថយហានិភ័យនៃជំងឺមហារីកសុដន់ និងការឆ្លងមេរោគចូលទៅក្នុង
ទ្វារមាសស្រ្តី ក្រៅពីនេះវាថែមទាំងមាន ផ្ទុកសារធាតុកាល់ស្យូមខ្ពស់
ជួយបង្ការជំងឺពុកឆ្អឹងបានយ៉ាងល្អផងដែរ។
គួរទទួលទានវាឱ្យបាន៖ ក្នុងមួយសប្តាហ៍ ៣-៥ ដង។

២. ខ្លាញ់ត្រី៖ ត្រីដែលមានជាតិខ្លាញ់ដូចជា ត្រីសាលម៉ុង
និងពពួកត្រីសមុទ្រជាដើម មានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា 3ជាច្រើន
ដែលអាចជួយបង្ការជំងឺរលាកសន្លាករ៉ាំរ៉ៃ ដែលជាទូទៅត្រូវបានគេរកឃើញថា
វាច្រើនកើតមានឡើងចំពោះស្ត្រី ច្រើនជាងបុរស។
គួរទទួលទានខ្លាញ់ត្រីឱ្យបាន៖ ២-៣ដង ក្នុងមួយសប្តាហ៍។

៣. គ្រាប់សណ្តែក រាប់ទាំងសណ្តែកដែលអាចបរិភោគបានទាំងសំបកផង៖
ដូចជាសណ្តែកខៀវ សណ្តែកក្រហម សណ្តែកខ្មៅជាដើម រួមទាំងសណ្តែកសៀង និង
សណ្តែកដីផងដែរ សុទ្ធតែមានសារជាតិសរសៃខ្ពស់ដែលអាចជួយ អង់ហ្ស៊ីមប្រូទីអេស
ការពារ និងកាត់បន្ថយការរីកសាយនៃកោសិកាមហារីក ជួយការពារជំងឺមហារីកសុដន់
និងបន្ថយផលប៉ះពាល់យ៉ាងខ្លាំង ទៅលើអ័រម៉ូនភេទរបស់ស្រី្ត។
គួរទទួលទានឱ្យបាន៖២-៣ ដង ក្នុងមួយសប្តាហ៍។

៤. ប៉េងប៉ោះ និងឪឡឹក៖ ពួកវាមានផ្ទុកសារជាតិលីកូពីន
ដែលអាចជួយការពារ ជំងឺមហារីកសុដន់ និងប្រឆាំងនឹងប្រតិកម្មអុកស៊ីត
ដែលវាធ្វើឱ្យស្រ្តីមើលទៅ មានវ័យក្មេងជាងមុន
ថែមទាំងអាចជួយការពារស្បែកពីកាំរស្មីឡាស៊ែ
ដែលធ្វើឱ្យខូចខាតដល់ស្បែកបានទៀតផង។
គួរទទួលទានឱ្យបាន៖ ៣-៥ដង ក្នុងមួយសប្តាហ៍។

៥. ប្រភេទប៊ឺរី៖ ដូចជា ផ្លែប្លូប៊ឺរី (blueberry)
ស្ត្រ៊រប៊ឹរី (strawberry) រ៉ាស់ប៊ឺរី (raspberry) ជាដើម
សុទ្ធតែបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួសជុលកោសិកាក្នុង រាងកាយរបស់យើង។
ដូចគ្នានេះផងដែរ តាមការស្រាវជ្រាវបានបញ្ជាក់ថា
វាមានសមត្ថភាពអាចជួយកាត់បន្ថយហានិភ័យ នៃជំងឺមហារីកជាច្រើនរួម
ទាំងជំងឺមហារីកសុដន់ ជំងឺមហារីកប្រព័ន្ធរំលាយអាហារបានយ៉ាង
មានប្រសិទ្ធភាពទៀតផង។
គួរទទួលទានឱ្យបាន៖ ៣-៤ ដង ក្នុងមួយសប្តាហ៍។

ដូច្នេះប្រសិនចង់ក្លាយជានារី ដែលមានសុខភាពល្អ
និងសម្រស់ស្រស់ស្អាត ទោះឈានចូលដល់វ័យជ្រេបន្តិចក្តី ក៏អស់បារម្ភដែរជាមួយនឹង
អាហារទាំង៥មុខខាងលើនេះ៕
0 comments:
Post a Comment