ជាការពិត អ្នកម្តាយ គឺជាអ្នកមានគុណដ៏ធំធេងមិនអាចកាត់ថ្លៃបាន
ដែលតែងថ្នាក់ថ្នមកូនគ្រប់ពេលវេលា ទាំងយប់ទាំងថ្ងៃ
និងសុខចិត្តធ្វើអ្វីគ្រប់យ៉ាង ដើម្បីឲ្យកូនបានសុខ។ ជ ចុះតើអ្នកដឹងទេ
នៅមានរឿងជាច្រើនទៀត ដែលអ្នកមិនដឹង ពីអ្នកម្តាយរបស់អ្នក ហើយបើអ្នកបានដឹងនោះ
អាចនឹងរំជួលចិត្ត រហូតអាចស្រក់ទឹកភ្នែកបាន នៅពេលបានអាននូវអត្ថបទខាងក្រោម៖
១) អ្នកធ្វើឲ្យគាត់យំរហូត៖
តើអ្នកដឹងទេ ម្តាយរបស់អ្នកតែងតែយំជាច្រើនដង តើក្នុងនោះមានរឿងអ្វីខ្លះ?
គាត់តែងតែយំនៅពេលដឹងថា គាត់មានផ្ទៃពោះ គាត់យំនៅពេលបានផ្តល់កំណើតឲ្យអ្នក
គាត់យំនៅពេលបានកាន់អ្នកជាលើកដំបូង គាត់យំពេលជួបរឿងសុភមង្គល
ភាពភ័យខ្លាចពេលមានវត្តមានអ្នក។ រឿងទាំងអស់នេះ គឺមកពីគាត់
ដាក់អារម្មណ៍ខ្លាំងពេក ទៅលើអ្នកម្នាក់គត់។ អ្នកម្តាយ តែងតែដឹង ពីការឈឺចាប់
និងសុភមង្គលរបស់អ្នក ហើយគាត់តែងចែករំលែកវា ជាមួយនឹងអ្នក ទោះបីអ្នកដឹង
ឬមិនដឹងក៏ដោយ។
២) វាឈឺចាប់៖ កាលអ្នកនៅពីក្មេង នៅពេលអ្នកចាប់បោចសក់ ចាប់ខ្វាចជាមួយនឹងក្រចកស្រួចៗរបស់អ្នក ទៅលើអ្នកម្តាយ សួរថាឈឺអត់? គឺឈឺណាស់។ នៅពេលអ្នកខាំសុដន់របស់គាត់ ខណៈពេលកំពុងក្រេបជញ្ជក់ទឹកដោះ គាត់ក៏ឈឺចាប់ដូចគ្នា។ ជាពិសេស នៅពេលអ្នកនៅក្នុងពោះរយៈពេលជាង៩ខែ គឺគាត់ត្រូវ ជួបរឿងឈឺចាប់ជាច្រើនយ៉ាង ទម្រាំអ្នកបានឃើញពិភពលោកមួយនេះ ព្រោះតែ គ្រប់យ៉ាង គាត់ធ្វើដើម្បីអ្នកទាំងអស់។
៣) អ្នកម្តាយតែងលួចមើលអ្នកពេលអ្នកគេង៖ នៅពេលយប់ម្តងៗ អ្នកម្តាយតែងបើកភ្នែក មកច្រៀងបំពេអ្នក និងសុំអ្នកឲ្យឆាប់គេង បន្ទាប់មកអ្នកក៏គេង។ តើដឹងទេ ពេលអ្នកគេង អ្នកម្តាយតែងតែធ្វើអ្វី? គ្រប់អ្នកម្តាយ តែងលួចសម្លឹងមើលមុខកូន ដ៏គួរឲ្យក្នាញ់របស់គាត់។
៤) គាត់តែងធ្វើឲ្យអ្នកមុនជានិច្ច៖ រឿងមួយ ដែលអ្នកមិនចាប់អារម្មណ៍នោះគឺ អ្នកម្តាយ តែងតែរៀបចំ និងធ្វើគ្រប់យ៉ាងឲ្យអ្នកមុន ទោះបីរូបគាត់ មិនទាន់បានញ៉ាំអាហារ ងូតទឹក និងមិនបានគេង។ អ្នកម្តាយតែងតែធ្វើបែបនេះ រហូតដល់យប់ ហើយនៅថ្ងៃបន្ទាប់ រូបគាត់ ក៏នៅតែក្រោកពីគេង ហើយធ្វើរឿងទាំងអស់នេះដដែល ក៏ព្រោះតែអ្នក មានន័យខ្លាំងសម្រាប់គាត់។
៥) អ្នកម្តាយតែងតែនៅខាងក្រោយខ្លួនអ្នក ទោះបីអ្នកធ្វើខុសក៏ដោយ៖ ទោះបីជាអ្នកបានធ្វើខុស ក៏អ្នកម្តាយនៅតែស្រលាញ់ មិនបោះបង់អ្នក ហើយនៅតែនៅក្បែរអ្នកជានិច្ច។
៦) ម្តាយតែងតែស្រលាញ់ ទោះបីក្នុងពេលវេលាលំបាកប៉ុណ្ណាក៏ដោយ៖ ពាក្យថាជីវិត គឺមិនមែនជួបតែរឿងសប្បាយរហូតនោះទេ ពេលខ្លះ ក៏ជួបរឿងពិបាក តែទោះបីជាយ៉ាងណា ក៏អ្នកម្តាយនៅតែ ផ្តល់ក្តីស្រលាញ់របស់គាត់ ទៅកាន់អ្នកជានិច្ច មិនដែលសាបសូន្យ។
៧) ម្តាយតែងតែស្តាប់ នៅពេលអ្នកត្រូវការអ្នកណាម្នាក់និយាយជាមួយ៖ មានត្រចៀក និងមានស្មាកើយ ដើម្បីឲ្យអ្នកយំឲ្យអស់ចិត្ត ហើយនៅពេលនោះ អ្នកនឹងមានអារម្មណ៍ថាស្រស់ថ្លាជាងមុន។ នេះហើយជាទឹកចិត្តអ្នកម្តាយ មានចំពោះកូន។
៨) មិត្តនឹងអាចមក និងទៅចោលយើងបានគ្រប់ពេល តែម្តាយ មិនដែលចោលអ្នកទេ៖ បើទោះបី អ្នកម្តាយមិនអាចស្ថិតក្នុងរាងកាយរបស់អ្នកក៏ដោយ ក៏គាត់ តែងតែនៅជិត និងមើលថែអ្នកជានិច្ច។ ជាពិសេស ត្រូវចងចាំថា អ្នកនៅតែជា ទារករបស់គាត់ជានិច្ច គ្មានថ្ងៃណា ដែលគាត់បោះបង់អ្នកចោលនោះទេ។
៩) ម្តាយរបស់អ្នកដឹងខ្លួនអ្នក ច្រើនជាងអ្នកដឹងពីខ្លួនឯង៖ អ្នកម្តាយ នឹងដឹង ថាអ្នកកំពុងគិតអ្វី មុនពេលអ្នកធ្វើ។ គាត់អាចមើលដឹង ពីអារម្មណ៍របស់អ្នក ជាងអ្នកមើលដឹងខ្លួនឯង ហើយជាពិសេស គាត់ក៏ដឹងថាតើគួរធ្វើយ៉ាងណា នៅពេលអ្នកបាក់ទឹកចិត្តម្តងៗ។ ដូច្នេះមានតែអ្នកម្តាយទេ ដែលអាចធ្វើរឿងទាំងអស់នេះបាន ក្នុងឆាកជីវិតរបស់អ្នក។
នេះហើយ ជារឿងមួយចំនួនរបស់អ្នកម្តាយ ដែលកូនមិនដែលដឹង ដូច្នេះកូនៗ គប្បីស្រលាញ់ម្តាយរបស់ខ្លួន ឲ្យច្រើនៗ ព្រោះថា មានអ្នកម្តាយទេ ដែលយល់ចិត្ត និងព្រមធ្វើអ្វីគ្រប់យ៉ាង ដើម្បីអ្នកជាងអ្នកណាទាំងអស់៕

![](https://s5.kh1.co/53/5312827cd249c52c0f945a7f807f6436ec3dcce7.jpg)
0 comments:
Post a Comment