តើអ្នកធ្លាប់ដឹងទេថា ការទទួលទានអាហារមួយចំនួន ជាមួយគ្នា
អាចផ្តល់នូវសារធាតុចិញ្ចឹមបាន យ៉ាងពិសេសលើសលុបខុសពីធម្មតាដែរឬទេ?
ជាការពិតណាស់ មានប្រភេទអាហារជាច្រើន ដែលជាគូនឹងគ្នា
ដើម្បីអាចជួយឲ្យអ្នកស្រូបយកសារធាតុចិញ្ចឹមរបស់ពួកគេបានយ៉ាងមានប្រសិទ្ធភាព
ជាងការបរិភោគអាហារធម្មតារាល់ដង។
ខាងក្រោមនេះ គឺជាបញ្ជីអាហារដែលជាគូ សម្រាប់បរិភោគជាមួយគ្នា ដោយយោងតាមការសិក្សារបស់អ្នកជំនាញខាងផ្នែកចំណីអាហារ ៖
១. ផ្លែប៉ោម និងសូកូឡាខ្មៅ
ការទទួលទានបែបនេះ អាចនឹងចម្លែកបន្តិចហើយ សម្រាប់អ្នករាល់គ្នា។
អង់ហ្ស៊ីម catechin ដែលមាននៅក្នុងផ្លែប៉ោម និងសារធាតុប្រឆាំងអុកស៊ីតកម្ម
quercetin ដែលមានក្នុងសូកូឡាខ្មៅ អាចធ្វើការយ៉ាងអស្ចារ្យរួមគ្នា
ដើម្បីជួយលើកកម្ពស់ប្រព័ន្ធភាពស៊ាំ ភ្ញោចសកម្មភាពខួរក្បាល
ជួយឲ្យសរសៃឈាមនិងបេះដូងឲ្យមានភាពប្រសើរឡើង ហើយជាពិសេស
គឺអាចកាត់បន្ថយជំងឺមហារីកបានទៀតផង។
![](https://s5.kh1.co/95/95ef806c2b2d6dc9626280ee452891def5db5892.jpg)
២. ស្រូវ oat និងទឹកក្រូចច្របាច់
ស្រូវ oat និងទឹកក្រូចច្របាច់ គឺជាប្រភពសារធាតុចិញ្ចឹម phenol
យ៉ាងសម្បូរបែប។ នេះមានន័យថា ប្រសិនបើអាហារ ២
មុខនេះត្រូវបានទទួលទានជាមួយគ្នា
នោះវានឹងជួយទៅដល់ប្រព៍ន្ធរំលាយអាហារឲ្យមានភាពប្រសើរឡើង
ហើយថែមទាំងជួយជម្រះកាកសំណល់ និងជាតិពុលចេញពីរាងកាយបានទៀតផង។
![](https://s5.kh1.co/54/540f184beb3d3ae0f53f5c20b06201804c83765f.jpg)
៣. សាច់ជ្រូក និងស្ពៃក្តោប
សាច់ជ្រូក គឺជាអាហារដែលមានជាតិខ្លាញ់ច្រើន
មិនសូវជាល្អសម្រាប់ការបរិភោគប្រចាំថ្ងៃនោះទេ។ ប៉ុន្តែទោះជាយ៉ាងណា
សាច់ជ្រូកមានសារធាតុ selenium
ដែលអាចជួយទប់ស្កាត់ការលូតលាស់កោសិកាមហារីកបាន។
ប្រសិនបើអ្នកទទួលទានសាច់ជ្រូក ជាមួយនឹងស្ពៃក្តោប នោះសារធាតុ sulforaphane
របស់ស្ពៃក្តោប នឹងជួយបង្កើនប្រសិទ្ធភាពសារធាតុ selenium បាន ១៣ ដងថែមទៀត។
![](https://s4.kh1.co/00/003e4a06d19de97dc68487fbb3fb9f4b68de11a4.jpg)
៤. ប៉េងប៉ោះ និងថ្លើមសត្វ
កង្វះជាតិដែកនៅក្នុងខ្លួន អាចបណ្តាលឲ្យមានភាណល្ហិតល្ហៃ
ឬអស់កម្លាំងរ៉ាំរ៉ៃ មានបញ្ហារំលាយអាហារ និងប៉ះពាល់ដល់សរសៃឈាម និងបេះដូង។
ហេតុនេះទោះបីជា ថ្លើមសត្វមានសារជាតិដែកក៏ពិតមែន
ក៏រាងកាយអ្នកមិនអាចទាញយកបានគ្រប់គ្រាន់ដែរ បើគ្មានវីតាមីន C
បានពីផ្លែប៉េងប៉ោះមកជំនួយ។
![](https://s4.kh1.co/f0/f08d71692cbab90dfb45a130737147887a3db7a0.jpg)
៥. ជីវ៉ាន់ស៊ុយ និងក្រូចឆ្មារ
អ្នកប្រហែលជាមិនដឹងទេថា ជីវ៉ាន់ស៊ុយ គឺជាដៃគូរបស់ក្រូចឆ្មារ។
ជាតិដែក ដែលមានក្នុងជីវ៉ាន់ស៊ុយ ជួយដល់ការស្រូបយកវីតាមីន C ពីក្រូចឆ្មារ
ចូលទៅក្នុងឈាម។ វីតាមីនដ៏សំខាន់នេះ មានតួនាទីពង្រឹងប្រព័ន្ធភាពស៊ាំ
និងជួយដល់ការរំលាយអាហារឲ្យមានភាពប្រសើរឡើង។
![](https://s4.kh1.co/2b/2b96cfaea6b1af0574668285e4cd4fc6f717ea12.jpg)
៦. បន្លែ និងយ៉ាអួ
ដំបូងបំផុត គឺអ្នកត្រូវជ្រើសរើសយ៉ាអួ ធម្មជាតិ ដែលគ្មានជាតិគីមី
គ្មានពណ៌ និងគ្មានជាតិស្ករ។ យ៉ាអួ សម្បូរទៅដោយកាល់ស្យូម
ដែលអាចជួយសម្រួលដល់មុខងារក្រពះ និងពោះវៀនដែលមានភាពមិនប្រក្រតី។ ហេតុនេះ
យើងសូមណែនាំអ្នកឲ្យទទួលទានជាមួយបន្លែ (ដូចជា ការ៉ុតជាដើម) ដែលជាតិសរសៃ
ក្នុងបន្លែ នឹងជួយដល់ការស្រូបយកជាតិកាល់ស្យូម បានយ៉ាងល្អ។
![](https://s5.kh1.co/36/36118ba8fd04cb74dec4645bd69543ad6ba90c5e.jpg)
៧. តែបៃតង និងក្រូចឆ្មារ
ការទទួលទានតែបៃតង ជាមួយក្រូវឆ្មារ គឺជាវិធីដ៏អស្ចារ្យមួយ
ដែលអាចជួយបំបាត់ភាពស្រេកទឹក និងបំពេញថាមពលបាន។ តែបៃតង មានផ្ទុកសារជាតិ
catechins ដែលជួយប្រព័ន្ធភាពស៊ាំខ្លាំងបានយូរអង្វែង ជាពិសេស វីតាមីន C
របស់ក្រូចឆ្មារ នឹងធ្វើឲ្យសារជាតិនោះ មានប្រសិទ្ធភាពកាន់តែខ្លាំងជាងមុន ២
ទៅ ៣ ដងទៀតឯណោះ។
![](https://s4.kh1.co/0e/0edbdd31489f5fde2b5564bad2d5244a79cb3d9a.jpg)
៨. ប៉េងប៉ោះ និងប្រេងអូលីវ
អ្នកដឹងទេថា ជនជាតិអ៊ីតាលី ពិតជាចូលចិត្តរសជាតិអាហារ ២
មុខនេះរួមគ្នាណាស់។ គេសង្កេតឃើញថា ប្រជាពលរដ្ឋនៃប្រទេសអ៊ីតាលី
កម្រទទួលរងជំងឺសរសៃឈាមបេះដូងណាស់។ នេះក៏ដោយសារតែសារជាតិ lycopene
ក្នុងប៉េងប៉ោះ ជួយដល់សរសៃឈាម និងបេះដូងឲ្យមានភាពប្រសើរឡើង។ ជាងនេះទៅទៀត
ការទទួលទានរួមគ្នា ជាមួយនឹងសារជាតិខ្លាញ់ វានឹងជួយឲ្យរាងកាយស្រូបយកជាតិ
lycopene បានយ៉ាងមានប្រសិទ្ធភាព។
![](https://s5.kh1.co/5b/5b8aef7c165455dddbd8491cf02ad0fe765892bb.jpg)
៩. ប៉េងប៉ោះ និងកម្តៅ
ការសិក្សាមួយបានបញ្ជាក់ថា ប៉េងប៉ោះដែលត្រូវបានចំអិន ក្នុងរយៈពេល
៣០ នាទី មានសារជាតិ lycopene ខ្ពស់ជាង ប៉េងប៉ោះឆៅ ដល់ទៅ ៣៥%។
សូម្បីតែសារធាតុប្រឆាំងអុកស៊ីតកម្មសរុប ក្នុងប៉េងប៉ោះដែលចំអិនក៏កើនឡើងដល់
៦២% ដែរ បើធៀបទៅនឹងប៉េងប៉ោះឆៅ។
![](https://s4.kh1.co/0f/0fbd589222bcd8cc8a04f98f7372ded9fd9f29c3.jpg)
១០. រមៀត និងម្រេច
រមៀត គឺជាគ្រឿងទេសម្យ៉ាង ដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់
ជួយប្រឆាំងនឹងបញ្ហារលាក ជួយឲ្យអារម្មណ៍មានភាពប្រសើរឡើង
ជំនួយដល់មុខងារយល់ដឹងរបស់ខួរក្បាល និងសុខុមាលភាពទាំងមូល។ ហេតុនេះ
ថ្ងៃក្រោយនៅពេលដែលអ្នកចម្អិនអាហារ ដោយប្រើប្រាស់រមៀត
កុំភ្លេចរោយម្រេចមួយចិបផង
ដើម្បីឲ្យសារធាតុចិញ្ចឹមរបស់រមៀតកាន់តែមានប្រសិទ្ធភាព
និងស្រូបចូលរាងកាយបានយ៉ាងឆាប់រហ័ស។
![](https://s4.kh1.co/f6/f6efec40d0ac57abbfff97b5a551c99c81e3a388.jpg)
១១. វីតាមីន C និងវីតាមីន E
វីតាមីន E សម្បូរទៅដោយ សារធាតុប្រឆាំងអុកស៊ីតកម្ម
ប៉ុន្តែមានប្រសិទ្ធភាពមិនបានយូរឡើយ។ ប៉ុន្តែ ប្រសិនបើមានវត្តមានវីតាមីន C
មកជាជំនួយ វានឹងជួយដលើការកកើតវីតាមីន E ឡើងវិញ និយាយរួមគឺជួយរក្សាសក្តានុពល
សារធាតុប្រឆាំងអុកស៊ីតកម្មរបស់វីតាមីន E ឲ្យនៅបន្តជារៀងរហូត។
គ្រាប់អាល់មុន សណ្តែកសៀង គ្រាប់ផ្កាឈូករ័ត្ន និងស្រូវសាឡី
សុទ្ធតែសំបូរវីតាមីន E ហេតុនេះសាកល្បងទទួលទានជាមួយ
ប័រដែលផ្សំពីគ្រាប់ធញ្ញជាតិ ជាមួយផ្លៃស្រ្តប៊ឺរី (វីតាមីន C)
បន្ថែមទៀតទៅមើល។ ធានាថាឆ្ងាញ់ ហើយមានប្រយោជន៍ដល់សុខភាពទៀត!
![](https://s4.kh1.co/f4/f44507aba888b526eddb49b966b6b8b95ef4e4a1.jpg)
0 comments:
Post a Comment