ជប៉ុន៖ កន្លងផុតទៅជាង ២សប្តាហ៍ហើយដែល ចាន់ វឌ្ឍនាកា
បានទៅលេងឲ្យក្លិប Fujieda MYFC លីកលំដាប់ទី៣ ក្នុងប្រទេសជប៉ុន។ យ៉ាងណាក៏ដោយ
ទោះបីជាផ្លាស់ទៅលេងក្លិបថ្មីក៏ពិតមែន ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំរូបនេះ
នៅតែមានចិត្តស្រលាញ់ នឹករលឹកដល់អ្នកគាំទ្រនៅកម្ពុជា
ជាពិសេសក្លិបចាស់របស់ខ្លួនបឹងកេតអង្គរផងដែរ។
ខ្សែប្រយុទ្ធចំនូលថ្មីរបស់ក្លិប Fujieda MYFC រូបនេះផ្ទាល់បាននិយាយថា «ពិតជាចាកឆ្ងាយមែន ប៉ុន្តែបេះដូងមួយនេះនៅតែនឹក នៅតែស្រលាញ់ក្លឹបបាល់ទាត់មួយនេះ ជួបគ្នាពេលក្រោយ» ។ នេះបើយោងតាមគណនីបណ្តាញសង្គមហ្វេសប៊ុករបស់ វឌ្ឍនាកា។
គួរឲ្យដឹងថា ចាន់ វឌ្ឍនាកា
បានកំពុងធ្វើការហ្វឹកហាត់យ៉ាងសស្រាក់សស្រាំដើម្បីស៊ាំការលេងជាមួយមិត្តរួមក្រុមថ្មី
ជាពិសេសដើម្បីអាកាសធាតុនៅទីនោះ ដែលមានសីតុណ្ហភាពត្រជាក់ជាងនៅកម្ពុជា
ធ្វើឲ្យវឌ្ឍនាកា ពិបាកសម្របខ្លួននៅទីនោះ ក្នុងរយៈពេលមួយសប្តាហ៍ដំបូង។
បើតាមការឲ្យដឹងពីគ្រូបង្វឹករបស់ក្លិប
Fujieda MYFC អះអាងថា ថ្មីៗនេះ ចាន់ វឌ្ឍនាកា សម្របបាន
និងស៊ាំនឹងអាកាសធាតុនៅទីនោះហើយ បន្ទាប់ពីទទួលបានការហ្វឹកហាត់
និងធ្វើការប្រកួតមិត្តភាពដើម្បីដកស្រង់បច្ចេកទេសអស់ជាច្រើន។
មួយវិញទៀត
ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ ថែមទាំងទទួលបានការកោតសរសើរពីមិត្តរួមក្រុម
និងគ្រូបង្វឹកទៀតផង អំពីទេពកោសល្យ និងសមត្ថភាពរបស់គេក្នុងការដណ្តើមបាល់
ហើយស៊ុតបាល់ Free Kick បញ្ចូលទីបានយ៉ាងល្អទៀតផង
កាលពីការប្រកួតមិត្តភាពកន្លងទៅ៕
ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ Ronaldo ប្រច័ណ្ឌមិត្តស្រី ពេលឃើញថតរូបជាមួយប្រុសផ្សេង?
អេស្ប៉ាញ៖
មិនដែលដឹងសោះថាកីឡាករកំពូលលំដាប់ពិភពលោក Cristiano Ronaldo
ចេះយកចិត្តទុកដាក់ និងចាប់អារម្មណ៍ទៅលើមិត្តស្រី នាង Georgina Rodriguez
យ៉ាងដូច្នេះសោះ ដោយជាក់ស្តែង កាលពីថ្ងៃពុធកន្លងទៅនេះ Ronaldo
បានចូលទៅឆ្លើយតបជាសារ Comment មួយនៅក្នុងគណនី Instagram
នៅពេលដែលឃើញមិត្តស្រីរបស់ខ្លួនថតរូបជាមួយអ្នកផ្សេង។
ក្រោយពីនាង
Georgina Rodriguez
បានបង្ហោះរូបថតមួយសន្លឹកជាមួយមនុស្សប្រុសម្នាក់នៅក្នុងបណ្តាញសង្គមរូបភាព
Instagram រួចមក គេឃើញមានអ្នកគាំទ្រជាច្រើនបានចូលមក Mentioned ឈ្មោះកីឡាករ
Cristiano Ronaldo នៅក្នុងរូបភាពនោះ ដើម្បីបង្ហាញឲ្យ Ronaldo បានដឹង។
ក្រោយមក
ពេល Ronaldo ឃើញរួច រូបគេផ្ទាល់ក៏បានចួលទៅ Comment ថា «Cuidado»
ដែលមានន័យថា «ប្រយ័ត្ន» ហាក់បីដូចជាកំពុងប្រច័ណ្ឌនឹងមិត្តស្រី។
ប៉ុន្តែយ៉ាងណាក៏ដោយ បើតាមការឲ្យដឹងពីប្រភពបានបញ្ជាក់ថា
ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប Real Madrid រូបនេះ គ្រាន់តែលេងសើច
ដើម្បីជាការកម្សាន្តជាមួយអ្នកគាំទ្រតែប៉ុណ្ណោះ ដោយសារតែគេឃើញ Ronaldo
ភ្ជាប់ជាមួយរូបត្លុក emoji បែបលេងសើចផងដែរ។
ប្រភពបានបញ្ជាក់បន្ថែមទៀតថា
ចំពោះបុរសនៅក្នុងរូបថតមួយសន្លឹកនោះ
គឺគ្រាន់តែជាមិត្តភក្តិរបស់មិត្តស្រីកីឡាករ Ronaldo
ដែលធ្វើការជាមួយគ្នាពីមុនមកប៉ុណ្ណោះ។
0 comments:
Post a Comment