ខាងក្រោមនេះគឺជាអាជីពចម្លែកៗក្នុងលោកដែលយើងនឹកមិនដល់៖
អាជីពធ្វើជាម្ចាស់ផ្ទះរស់នៅក្នុងផ្ទះទំនើបៗ
៖ ក្រុមហ៊ុនអចលនវត្ថុ បានរកឃើញថាផ្ទះដែលមានមនុស្សរស់នៅ
ងាយស្រួលលក់ដាច់ជាងផ្ទះដែលទុកចោលទំនេរ
ហេតុនេះក្រុមហ៊ុនទាំងនោះ
បានជួលមនុស្សមួយក្រុមឲ្យរស់នៅក្នុងផ្ទះទំនើបៗធ្វើហាក់ដូចជាម្ចាស់ផ្ទះពិតៗ។
រាល់បុគ្គលិកដែលត្រូវគេជួលត្រូវគោរពតាមលក្ខខណ្ឌក្រុមហ៊ុន
និងត្រូវថែរក្សាផ្ទះឲ្យស្ថិតក្នុងលក្ខណៈល្អប្រសើរ។

អាជីពជាអ្នកដេកក្នុងសណ្ឋាគារលំដាប់ខ្ពស់
៖ មានសណ្ឋាគារមួយចំនួនតែងជួលមនុស្សឲ្យទៅដេកក្នុងសណ្ឋាគារខ្លួន
ដើម្បីតេស្តមើលកម្រិតផាសុកភាពរបស់សណ្ឋាគារ
និងអារម្មណ៍ដែលមនុស្សទទួលបានពេលស្នាក់នៅសណ្ឋាគារ។

អាជីពជាអ្នកពិនិត្យថ្នាំពណ៌ស្ងួត
៖ ក្រុមហ៊ុនឌូឡិច-Dulex
បានជួលមនុស្សឲ្យអង្គុយចាំសង្កេតមើលសភាពស្ងួតរបស់ថ្នាំលាប
និងការប្រែប្រួលពណ៌។
បុគ្គលិកដែលគេជួលមកក៏ត្រូវប្រើកែវពង្រីកពិនិត្យមើលជញ្ជាំងផងដែរ។

អាជីពជាអ្នកជួយជិះក្នុងរថយន្ត
៖ នៅប្រទេសឥណ្ឌូនេស៊ី ដោយសារតែជួបបញ្ហាស្ទះចរាចរណ៍ខ្លាំងពេក
រដ្ឋាភិបាលបានដាក់កំហិតតំបន់មួយចំនួន
ដោយអនុញ្ញាតឲ្យតែរថយន្តដែលដឹកមនុស្សចាប់ពីបីនាក់ឡើងទៅធ្វើចរាចរណ៍តែប៉ុណ្ណោះ។
បម្រាមនេះ បានធ្វើឲ្យលេចចេញជាមុខរបរថ្មីមួយ
គឺមុខរបរទទួលជួយជិះក្នុងរថយន្តដើម្បីឲ្យគ្រប់ចំនួនមនុស្ស
ដើម្បីឲ្យរថយន្តអាចជិះក្នុងតំបន់ទាំងនោះបាន។

អាជីពជាអ្នកយំសោកក្នុងបុណ្យសព ៖ នៅតៃវ៉ាន់គេនិយមជួលមនុស្សឲ្យមកយំសោក សម្តែងការសោកស្តាយ ចំពោះមនុស្សដែលបានស្លាប់បាត់បង់ជីវិតទៅ។

អាជីពធ្វើជាទីងមោងដេញចាប ៖
នៅអង់គ្លេសដោយសារតែការប្រើទីងមោងដេញបក្សីមិនសូវមានប្រសិទ្ធភាព
កសិករអង់គ្លេសបានសម្រេចចិត្តជួលមនុស្សឲ្យអង្គុយធ្វើជាទីងមោងចាំដេញបក្សី។

0 comments:
Post a Comment