ខ្លាំងបាត់! ស្ងាត់ៗហុងដា បង្ហាញម៉ូតូ អាចរក្សាលំនឹងដោយស្វ័យប្រវត្តិ មិនដួល ហើយចេះបើកតាមម្ចាស់ទៀត (មានវីដេអូ)

បរទេស៖ ម្ចាស់ម៉ូតូគ្រប់រូបដឹងច្បាស់ណាស់ ការរក្សាម៉ូតូឱ្យមានលំនឹង ពេលខ្លះអាចជារឿងលំបាកមួយ។ ប៉ុន្តែកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនហុងដា បានចូលខ្លួនមកជួយដោះស្រាយបញ្ហាមួយនេះ ដោយនាំយកមកនូវម៉ូតូរក្សាលំនឹងដោយស្វ័យប្រវត្តិ មិនតែប៉ុណ្ណោះថែមទាំងអាចបើកបរ ដោយខ្លួនវាថែមទៀតផង។
ក្រុមហ៊ុនបានថ្លែងឲ្យដឹងថា វាអាចបើកបរក្នុងល្បឿនលឿន ហើយមានសុវត្ថិភាពខ្ពស់ និងបានបង្ហាញម៉ូតូកង់មួយដ៏ចម្លែក ដែលប្រើបច្ចេកវិទ្យាដូចគ្នានេះផងដែរ។ ម៉ូតូនេះត្រូវបានគេដាក់ឈ្មោះថា Honda Riding Assist គឺជាគំនិតនៃម៉ូតូ ដែលប្រើបច្ចេកវិទ្យារ៉ូបូត របស់ក្រុមហ៊ុនហុងដា   ដើម្បីរក្សាលំនឹង ខណៈម៉ាស៊ីនម៉ូតូ មិនបានបើកដំណើរការ ហើយមិនត្រូវការជន្ទល់ឡើយ។ 
គួរបញ្ជាក់ថា ម៉ូតូរក្សាលំនឹងដោយស្វ័យប្រវត្តិនេះ ក៏មានបំពាក់នូវបច្ចេកវិទ្យាពិសេស ដែលអាចគ្រប់គ្រងល្បឿន ការផ្លាស់ប្តូរចលនាទៅកាន់ទិសដៅផ្សេងៗ និងការឈប់ តាមរយៈកន្លែងអង្គុយរបស់អ្នកបើកបរផងដែរ ដោយគ្រាន់តែធ្វើចលនាផ្លាស់ប្តូរទំងន់រាងកាយរបស់អ្នក នៅលើកន្លែងអង្គុយនោះងាយៗតែប៉ុណ្ណោះ។
ប្រភពព័ត៌មានបានឲ្យដឹងថា ខាងក្រុមហ៊ុន ក៏បានបញ្ចេញវីដេអូ ដែលបង្ហាញពីលក្ខណៈសម្បត្តិរបស់ម៉ូតូនេះ ដោយបើកបរតាមពីក្រោយម្ចាស់នៅជុំវិញអគារតាំងបង្ហាញផងដែរ។ ក្នុងអំឡុងពេលនៃការដាក់បង្ហាញនៅពិព័រណ៍ CES ក្នុងទីក្រុងឡាសវេហ្គាស (Las Vegas) ម៉ូតូរក្សាលំនឹងស្វ័យប្រវត្តិ របស់ក្រុមហ៊ុន ហុងដា មួយនេះ ក៏ត្រូវបានគេដាក់បង្ហាញ នៅក្បែរម៉ូតូកង់មួយដែលរក្សាលំនឹងស្វ័យប្រវត្តិ ហៅថា Uni-Cub ផងដែរ។
ប្រភពព័ត៌មានបានឲ្យដឹងថា ទោះជាយ៉ាងណាខាងក្រុមហ៊ុននៅមិនទាន់និយាយថា ពេលណាដែលម៉ូតូមួយនេះត្រូវបានដាក់ចូលក្នុងសង្វាក់ផលិតកម្មផលិតនោះទេ។ ខណៈក្រុមបានត្រឹមនិយាយថា ខ្លួនមានទស្សនៈវិស័យអំពីពេលអនាគត ដែលជាកន្លែងដែលយានជំនិះទាំងអស់នឹងអាចធ្វើការទាក់ទងគ្នាទៅវិញទៅមក និងហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីកាត់បន្ថយការកកស្ទះចរាចរ រួមទាំងការលុបបំបាត់គ្រោះថ្នាក់ចរាចរណ៍ផងដែរ៕ 

0 comments:

Post a Comment

Search This Blog

Popular Posts

Recent Posts

Text Widget

Pages

Copyright © សាលារៀន​ KS | Powered by Blogger
Design by Viva Themes | Blogger Theme by NewBloggerThemes.com