![](https://www.salarean.com/uploading/ckfinder_files/images/Knowledge/yuthasas-2.jpg)
ដោយយល់ឃើញថាខ្លឹមសារនៅក្នុងសៀវភៅនេះ មានប្រយោជន៍ខ្លាំងសម្រាប់មហាជនប្រើប្រាស់ជាឧទាហរណ៍សម្រាប់រៀបចំដំណើរជីវិតខ្លួន គេហទំព័រសាលារៀន សូមលើកយកខ្លឹមសារសំខាន់ៗមួយចំនួនមកបង្ហាញ។ សម្រាប់ខ្លឹមសារលម្អិត មិត្តអ្នកអាន គួរជាវសៀវភៅ យុទ្ធសាស្ត្រទម្លុះគោលដៅ ដែលមានលក់នៅតាមបណ្ណាគារនានា សិក្សាបន្ថែមដោយខ្លួនឯង។
ការដែរភ្នំថៃសានមានកម្ពស់ខ្ពស់ត្រដែត
ការដែរមហាសមុទ្រមានទំហំធំល្វឹងល្វើយ ហើយជ្រៅ
សុទ្ធតែកើតដោយការមិនបដិសេធ មិនប្រឆាំង
រីករាយទទួលយកសមាជិកពីគ្រប់ទិសទី។
ខ្ពស់ដូចភ្នំ ធំដូចសមុទ្រ
មុននឹងធ្វើអ្វីមួយគេត្រូវស្ទាបស្ទង់មើលប្រតិកម្មមនុស្សជុំវិញខ្លួនជាមុនសិន
ថាតើអាចធ្វើបាន ឬមិនបាន?
អ្វីទាំងនេះគឺការពារមិនឲ្យមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ
ដោយសារតែការប្រញាប់ប្រញាល់ធ្វើទាំងបន្ទើបបន្ទាន់ពេក។
បោះថ្មស្ទះផ្លូវ
បុគ្គលម្នាក់ៗមិនអាចសម្រេចកិច្ចការធំធេងតែម្នាក់ឯងបានឡើយ
ហើយក៏មិនចាំបាច់ទៅធ្វើអ្វីគ្រប់ៗរឿងផងដែរ
មានយុទ្ធសាស្ត្រម្យ៉ាងដែលជួយយើងសម្រេចគោលដៅ។
ខ្ចីដៃគេប្រើ
ដើម្បីឲ្យអាហារដែលត្រូវបំប៉នដើមឈើ
មិនពិបាកបែងរំលែកទៅណាទៅណីច្រើនពេក
គេគួរតែកាច់មែកណាដែលគ្មានប្រយោជន៍ចោល
ដើម្បីឲ្យដើមនោះទទួលបានអាហារគ្រប់គ្រាន់ពេញលេញ។
កាត់មែកបំប៉នដើម
ទឹកដែលថ្លាឆ្វង់ហួសហេតុពេក
ត្រីមិនអាចរស់នៅដោយសុវត្ថិភាពបានទេ
ធម្មជាតិរបស់មនុស្សតែងមានខុសនិងត្រូវ ជាគូនឹងគ្នា
ការមិនចេះអធ្យាស្រ័យដល់និស្ស័យធម្មជាតិខ្លះរបស់មនុស្ស
នោះហើយគឺជាអ្វីដែលគេហៅថា ល្ងង់។
ទឹកថ្លាពេក ត្រីមិនហ៊ាននៅ
ចំណេះវិជ្ជាណាមួយក៏ដោយ ឲ្យតែចេះប្រាកដ
ទោះបីជាពេលខ្លះយើងតែងគិតថា វាឥតប្រយោជន៍ក៏ដោយ
តែពេលចាំបាច់ត្រូវប្រើវា
វានឹងមានតម្លៃដ៏ធំធេង មិនអាចកាត់ថ្លៃបានឡើយ។
ចិញ្ចឹមរាប់ឆ្នាំ ប្រើមួយថ្ងៃ
0 comments:
Post a Comment