បរទេស៖ ប្រិយមិត្តដែលស្នេហាកីឡាបាល់ទាត់
និងជាពិសេសអ្នកគាំទ្រកាលពីជំនាន់ព្រឹត្តការណ៍ World Cup ឆ្នាំ២០០២
ច្បាស់ជាបានដឹងហើយអំពី ម៉ូតសក់ដ៏ល្បីរបស់អតីតខ្សែប្រយុទ្ធកំពូលរបស់ប្រេស៊ីល
Ronaldo។ តើធ្លាប់ដឹងទេថា មួលហេតុអ្វីបានជា Ronaldo
សម្រេចចិត្តលេងម៉ូតទុកតែមួយដុំខាងមុខនេះ?
![](https://s5.kh1.co/c3/c353eb7c87ed9b04c1973ab8de5709107ccfaefd.jpg)
បន្ទាប់ពីបានផ្តល់កិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន ESPN
កាលពីពេលថ្មីៗនេះ Ronaldo បានអះអាងឲ្យដឹងថា
មូលហេតុដែលខ្លួនកោរសក់ទុកមួយដុំខាងមុខនេះ
ដោយសារតែចង់ឲ្យអ្នកគាំទ្រភ្លេចនូវរបួសក្រលៀនរបស់គេ
ហើយមកចាប់អារម្មណ៍ត្រង់ម៉ូតសក់នេះវិញ។
អតីតខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីលបានប្រាប់ទៅកាន់ ESPN ដោយផ្ទាល់ថា «ខ្ញុំមានរបួសត្រង់ក្រលៀន ហើយកាលនោះខ្ញុំលេងបានតែ៦០%ប៉ុណ្ណោះ ដូច្នេះដើម្បីកុំឲ្យអ្នកគាំទ្របារម្ភ ទើបខ្ញុំសម្រេចចិត្តកោរសក់» ។
Ronaldo បន្តទៀតថា
«គ្រប់គ្នាបាននាំគ្នានិយាយ និងបារម្ភពីបញ្ហារបួសរបស់ខ្ញុំ
ប៉ុន្តែនៅពេលដែលខ្ញុំត្រលប់មកធ្វើការហ្វឹកហាត់ជាមួយម៉ូតសក់ថ្មីនេះ
គ្រប់គ្នាក៏លែងនិយាយពីបញ្ហារបួសទៀត ហើយមកនិយាយអំពីម៉ូតសក់នេះវិញម្តង» ។
គួរបញ្ជាក់ថា
Ronaldo គឺជាខ្សែប្រយុទ្ធឆ្នើមមួយរូប ដែលជួយឲ្យប្រេស៊ីលឈ្នះជើងឯក World
Cup ឆ្នាំ២០០២ ដោយបានបំបាក់ក្រុមជម្រើសជាតិអាល្លឺម៉ង់ ២-០
ដោយគ្រាប់បាល់ទាំង២នោះ គឺស៊ុតចូលដោយ Ronaldo ទាំងអស់។ ដោយឡែក
ចំពោះបច្ចុប្បន្នភាពនេះវិញ Ronaldo
បានសម្រេចចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់ហើយ៕
![](https://s5.kh1.co/14/14470fb46cdbb7b73f5e574186095bf9e85ac1d6.jpg)
![](https://s5.kh1.co/e0/e0395148b4a0d88e5dc953f4e0385145696c2550.jpg)
ប្រភព ៖
Dailymail
ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ អាយុទើប២២ឆ្នាំសោះ កីឡាការិនីកូរ៉េស្រស់ស្អាតម្នាក់ សម្រេចចិត្តបែបនេះ
កូរ៉េខាងត្បូង៖
ទើបតែអាយុ២២ឆ្នាំសោះ អត្តពលិកវ័យក្មេង ស្រស់ស្អាត Son Yeon Jae
សញ្ជាតិកូរ៉េខាងត្បូង បានសម្រេចចិត្តចូលនិវត្តន៍ពីអាជីពកាយសម្ព័ន្ធ
កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅនេះ។
ភ្នាក់ងាររបស់កីឡាការិនីរូបនេះបានបញ្ជាក់ថា
Yeon Jae បានសម្រេចចិត្តចូលនិវត្តន៍ហើយ
នឹងមិនចូលរួមជាបេក្ខភាពជ្រើសរើសដើម្បីទៅប្រកួតឲ្យក្រុមជម្រើសជាតិអត្តពលិករបស់កូរ៉េខាងត្បូងទៀតនោះទេ។
បើយោងតាមរបាយការណ៍ស្តីពីការចូលនិវត្តន៍របស់
Yeon Jae បានរៀបរាប់ឲ្យដឹងថា «កីឡាការិនីកាយសម្ព័ន្ធ Song Yeon Jae
នឹងមិនបានចូលរួមជ្រើសរើសជាបេក្ខភាពដើម្បីទៅប្រកួតក្នុងក្រុមជម្រើសជាតិទៀតទេ
ហើយស្របពេលជាមួយគ្នានេះដែរ
នាងបានសម្រេចចិត្តចូលនិវត្តន៍ពីអាជីពមួយនេះតែម្តង» ។
របាយការណ៍ដដែលបានបន្ថែមទៀតថា
« Son Yeon Jae មិនមានការអន់ចិត្ត និងសោកស្តាយអ្វីទេ មិនតែប៉ុណ្ណោះ
នាងបានអរគុណទៅអ្នកគ្រប់គ្នាដែលតែងតែគាំទ្រនិងស្រលាញ់នាងប៉ុន្មានឆ្នាំចុងក្រោយនេះទៀតផង»
។
Son Yeon Jae អត្តពលិកវ័យក្មេង
នឹងសម្រេចចិត្តដើរលើវិថីថ្មីមួយទៀតនៅក្នុងជីវិតរបស់នាង
បើទោះបីជានាងបានលាចេញពីអាជីពជាកីឡាការិនីកាយសម្ព័ន្ធក៏ដោយ។
0 comments:
Post a Comment