(ភ្នំពេញ)៖ ជំនួបមិត្តភាពអន្តរជាតិ ដើម្បីអបអរខួបលើកទី ២០ឆ្នាំ
នៃទំនាក់ទំនងការទូតកម្ពុជា និងម៉ារ៉ុក រវាងក្រុមម្ចាស់ផ្ទះ Cambodia All
Stars និងក្រុម Moroccan All Stars បានបញ្ចប់ការប្រកួតពេញម៉ោងហើយ
ដោយលទ្ធផលស្មើគ្នា ១-១ នៅលើទីលានកីឡដ្ឋាន RSN របស់ក្លឹបភ្នំពេញក្រោន ។
ការប្រកួតនេះ
តង់ទី១ កីឡាករក្រុមCambodia All Stars រុឹង ប៊ុនហៀង
បានភ្លាត់ស្នៀតទាត់ចូលទីខ្លួនឯង នៅនាទី៦ ធ្វើឳ្យក្រុមភ្ញៀវមកពីម៉ារ៉ុក ១-០
និងមានឱកាសវាយសម្រុករកគ្រាប់បាល់បន្ថែមជាច្រើនលើកទៀត តែធ្វើមិនបានសម្រេច
ខណៈក្រុមម្ចាស់ផ្ទះក៏គ្មានឱកាសវាយបកតាមស្មើដែរ ។
ចូលតង់ទី២ ក្រោយលោក
ទេព ឡុងរចនា ផ្លាស់ប្តូរយុត្តិសាស្ត្រលេង ក្រុម Cambodia All Stars
បានធ្វើឳ្យអ្នកគាំទ្រមានកម្លាំងហោឡើងវិញ ក្រោយកីឡាករ Osa
វាយបកតាមស្មើឳ្យCambodia All Stars នៅនាទីទី៦៦
ហើយលទ្ធផលនេះបានរក្សាដល់ចប់តែម្តង៕



0 comments:
Post a Comment