ភ្នំពេញ៖ ការសម្រកទម្ងន់ ជារឿងពិបាក
និងគួរឲ្យធុញទ្រាន់បំផុតសម្រាប់អ្នកធាត់ កាន់តែចង់ស្គមគឺកាន់តែធាត់ ។
ខាងក្រោមនេះជាវិធីសាស្ត្រងាយៗជួយឲ្យអ្នកស្គមស្អាត
ដោយមិនត្រលប់មកធាត់វិញទៀត ៖
១. បន្លែបៃតង៖
បន្លែពណ៍បៃតង ផ្តល់គុណប្រយោជន៍ជាច្រើន ទៅលើសុខភាព សម្រស់ និង
រាងកាយរបស់អ្នក ។ វាជួយឲ្យ ក្បាលពោះ រាបស្មើ ស្អាតបាន ព្រោះបន្លែប្រភេទនេះ
ផ្ទុកនូវជាតិកាល់ស្យូម និងសារធាតុចិញ្ចឹមជាច្រើន ដែលអាចកាត់បន្ថយកាឡូរី
មានក្នុងរាងកាយបាន ។

២. ដំឡូងជ្វា៖
ដំឡូងជ្វា សំបូរដោយវីតាមីនអេ (vitamin A) វីតាមីនស៊ី (vitamin
C) និងម៉ង់ហ្កាណែស (Manganese) រុក្ខជាតិប្រភេទនេះសំបូរ ជាតិដែក និង
ជាតិសរសៃ ជួយកាត់បន្ថយជាតិខ្លាញ់បានច្រើន ។

៣. តែបៃតង ៖
ជាតែមួយប្រភេទល្អបំផុត ក្នុងការស្រកទម្ងន់ ព្រោះថា វាផ្ទុកនូវ
គ្រឿងផ្សំម្យ៉ាង ហៅថា Polyphenols ដែលអាច រំលាយជាតិខ្លាញ់ ទ្រីគ្លីសេរីដ
(triglycerid) ដែលមានក្នុងរាងកាយរបស់អ្នក។

៤.ផឹកទឹកឲ្យបានច្រើន ៖
ទឹកជាសារធាតុមួយដែល ល្អចំពោះសរីរាង្គខាងក្នុងរបស់អ្នក ។
វាជួយលាងសម្អាតជាតិពុលពីក្នុងខ្លួន និងអាចឲ្យអ្នកឆ្អែតផងដែរ
ពីព្រោះនៅពេលអ្នកពិសារទឹកចាប់ពី១៥កែវឡើងទៅក្នុងមួយថ្ងៃ
អ្នកនឹងមានអារម្មណ៍ថា តឹងពោះ ដូច្នេះអ្នកនឹងមិននឹកឃើញអាហារផ្សេងៗទៀតទេ។

៥ . ហាត់ប្រាណ ៖
វាជាវិធីមួយដែលអាចជួយអ្នកឲ្យមានសុខភាពល្អ និងអាចស្រកទម្ងន់បានទៀតផង ។ ជាពិសេសអ្នក គួរតែចំនាយពេល យ៉ាងហោចណាស់ ត្រឹម៣០នាទី មកហាត់ប្រាណ ដើម្បីកម្ចាត់ជាតិពុល និងជាតិខ្លាញ់ចេញពីរាងកាយ ។

ដើម្បីសម្រកទម្ងន់បានឆាប់រហ័ស និង មានប្រសិទ្ធិភាពខ្ពស់
ងាយស្រួលជាងនេះ និងមិនប៉ះពាល់ដល់សុខភាព អ្នកអាចប្រើផលិតផលអាហារបំប៉ន Superior Fat Burner ផ្ដល់ឱ្យអ្នក
នូវរាងកាយស្រលូនស្អាត គ្មានជាតិខ្លាញ់ តឹងណែន មិនយារធ្លាក់
បង្កើនភាពទាក់ទាញដល់រាងកាយ ជួយការពាររាងកាយមិនឲ្យធាត់ឡើងវិញ ។

0 comments:
Post a Comment