អាមេរិក៖ សារព័ត៌មានដេលីម៉ែល បានចុះផ្សាយកាលពីថ្ងៃទី១១
ខែមីនា ឆ្នាំ២០១៧ថា រថយន្តដែលគ្មានដៃចង្កូតបញ្ជា
គ្មានប្រព័ន្ធប្រអប់លេខហ្វ្រាំង ហើយគ្មានមនុស្សបើក
នឹងត្រូវដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
កាលពីថ្ងៃសុក្រកន្លងទៅនេះ នាយកដ្ឋានមធ្យាបាយធ្វើដំណើរ របស់សហរដ្ឋអាមេរិក បានដាក់សំណើ នៃដំណើរការររថយន្តដែលពុំមានមនុស្សបើក នឹងអាចចរាចរលើផ្លូវសាធារណនៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកបាននៅចុងឆ្នាំ២០១៧។
ប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងរយៈពេល៧ឆ្នាំមុន មានក្រុមហ៊ុនបច្ចេកវិទ្យា និងផលិតរថយន្តជាច្រើន បានធ្វើតេស្តលើរថយន្តគ្មានមនុស្សបើករបស់ពួកគេ នៅលើផ្លូវសាធារណៈក្នុងរដ្ឋកាលីហ្វ័រញ៉ា។ ប៉ុន្តែរថយន្តទាំងនោះនៅតែមានដៃចង្កូតបញ្ជា ប្រអប់លេខ ហ្វ្រាំង និងកន្លែងបម្រុងទុក សម្រាប់អ្នកបើកបរ ធ្វើការបញ្ជាពេលមានហេតុការណ៍អាសន្នណាមួយកើតឡើង។
ប្រភពព័តមានបានបន្តថា រថយន្តគ្មានមនុស្សបើកនេះ
នឹងមាននៅក្នុងទីផ្សារសហរដ្ឋអាមេរិក នាដើមឆ្នាំ២០១៨ តែទោះជាយ៉ាងណា
បើទោះជាបានតេស្តដោយជោគជ័យ លើដងផ្លូវក្នុងអាមេរិកក៏ដោយ
ក៏មានបទបញ្ញត្តិមួយចំនួន ស្នើឲ្យរោងចក្រផលិត ត្រូវបំពាក់ចង្កូតឡាន
និងប្រព័ន្ធសុវត្ថិភាពមួយចំនួនផងដែរ
ដើម្បីបង្ការក្នុងករណីមានហេតុការណ៍អាសន្នណាមួយ។
រថយន្តគ្មានមនុស្សបើកនេះ មានឈ្មោះថា Waymo វាត្រូវបានផលិតឡើងដោយក្រុមហ៊ុនយក្ស Google ។ របៀបប្រើអ្នកគ្រាន់តែចុចប៉ូតុងមួយប៉ុណ្ណោះ ដើម្បីកំណត់ពីគោលដៅដែលចង់ទៅ។ វាបំពាក់មកជាមួយនូវ សេនសឺ (sensors) ឬឧបករណ៍ចាប់សញ្ញា និងកម្មវិធីកុំព្យូទ័រដែលត្រូវបានរចនាឡើង ដើម្បីចាប់យកសញ្ញាអ្នកដំណើរថ្មើរជើង អ្នកជិះកង់ ឬរថយន្តផ្សេងទៀត ព្រមទាំងស្ថានភាពផ្លូវផងដែរ។
វាអាចចាប់យកសញ្ញា ក្នុងរយៈចម្ងាយស្មើនឹងទំហំតារាងបាល់ទាត់ចំនួន ២ឯណោះ ហើយសេនសឺ(sensors) របស់រថយន្តមួយនេះ ក៏អាចចាប់សញ្ញារបស់មនុស្ស ដូចជាលើកដៃសុំបត់ជាដើម៕
ចង់ដឹងថារថយន្តនេះ អស្ចារ្យប៉ុណ្ណា មកទស្សនាវីដេអូទាំងអស់គ្នា៖
កាលពីថ្ងៃសុក្រកន្លងទៅនេះ នាយកដ្ឋានមធ្យាបាយធ្វើដំណើរ របស់សហរដ្ឋអាមេរិក បានដាក់សំណើ នៃដំណើរការររថយន្តដែលពុំមានមនុស្សបើក នឹងអាចចរាចរលើផ្លូវសាធារណនៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកបាននៅចុងឆ្នាំ២០១៧។
ប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងរយៈពេល៧ឆ្នាំមុន មានក្រុមហ៊ុនបច្ចេកវិទ្យា និងផលិតរថយន្តជាច្រើន បានធ្វើតេស្តលើរថយន្តគ្មានមនុស្សបើករបស់ពួកគេ នៅលើផ្លូវសាធារណៈក្នុងរដ្ឋកាលីហ្វ័រញ៉ា។ ប៉ុន្តែរថយន្តទាំងនោះនៅតែមានដៃចង្កូតបញ្ជា ប្រអប់លេខ ហ្វ្រាំង និងកន្លែងបម្រុងទុក សម្រាប់អ្នកបើកបរ ធ្វើការបញ្ជាពេលមានហេតុការណ៍អាសន្នណាមួយកើតឡើង។
![](https://s5.kh1.co/e9/e9287766918aa9460717f6a1521af7e9329e9e2d.jpg)
![](https://s4.kh1.co/0d/0d3c868034e236e24a157cacc8d786969a3b1329.jpg)
រថយន្តគ្មានមនុស្សបើកនេះ មានឈ្មោះថា Waymo វាត្រូវបានផលិតឡើងដោយក្រុមហ៊ុនយក្ស Google ។ របៀបប្រើអ្នកគ្រាន់តែចុចប៉ូតុងមួយប៉ុណ្ណោះ ដើម្បីកំណត់ពីគោលដៅដែលចង់ទៅ។ វាបំពាក់មកជាមួយនូវ សេនសឺ (sensors) ឬឧបករណ៍ចាប់សញ្ញា និងកម្មវិធីកុំព្យូទ័រដែលត្រូវបានរចនាឡើង ដើម្បីចាប់យកសញ្ញាអ្នកដំណើរថ្មើរជើង អ្នកជិះកង់ ឬរថយន្តផ្សេងទៀត ព្រមទាំងស្ថានភាពផ្លូវផងដែរ។
វាអាចចាប់យកសញ្ញា ក្នុងរយៈចម្ងាយស្មើនឹងទំហំតារាងបាល់ទាត់ចំនួន ២ឯណោះ ហើយសេនសឺ(sensors) របស់រថយន្តមួយនេះ ក៏អាចចាប់សញ្ញារបស់មនុស្ស ដូចជាលើកដៃសុំបត់ជាដើម៕
ចង់ដឹងថារថយន្តនេះ អស្ចារ្យប៉ុណ្ណា មកទស្សនាវីដេអូទាំងអស់គ្នា៖
![](https://s5.kh1.co/c8/c834d986090ee4c46b0077353b8a1fa33d345703.jpg)
![](https://s4.kh1.co/b8/b892c826fe531732e34c7fd238dfc8be4a0174ff.jpg)
Say hello to Waymo
ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ ឌូបៃ នឹងដំណើរការតាក់ស៊ីលើមេឃ ដំបូងគេបង្អស់ នៅក្នុងខែកក្កដា ខាងមុខនេះ
ទីក្រុងឌូបៃ
គ្រោងនឹងដំណើរការសេវាកម្ម តាក់ស៊ីលើមេឃ ដំបូងគេបំផុតនៅក្នុងឆ្នាំ២០១៧
ដោយប្រើប្រាស់ដ្រូន ដំណើរការស្វ័យប្រវត្តិ ដែលផលិតដោយក្រុមហ៊ុនចិន ឈ្មោះ
EHang Inc ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន VOA
របស់អាមេរិក។
ប្រភពព័ត៌មានបានឲ្យដឹងថា តាក់ស៊ីដ្រូន EHang 184 នេះ
ដំណើរការដោយថាមពលថ្ម នឹងត្រូវបានរចនាឡើយដោយមានរាងដូចជាស៊ុតមួយគ្រាប់។
វាអាចផ្ទុកអ្នកដំណើរចំនួនម្នាក់ និងធ្វើដំណើរលើរយៈចម្ងាយជិត ឬមធ្យម
ហើយអាជ្ញាធរក្នុងទីក្រុងឌូបៃ បាននិយាយថា ពួកគេគ្រោងនឹងប្រើដ្រូន
ដែលផលិតដោយក្រុមហ៊ុនចិនមួយនេះ ក្នុងការដំណើរការសេវាកម្មតាក់ស៊ីលើមេឃ
ឲ្យបានឆាប់បំផុតនៅក្នុងខែកក្កដា។
ប្រភពបន្តថា ដ្រូន EHang 184
ដែលផលិតដោយក្រុមហ៊ុនចិនមួយនេះ មានស្លាប កង្ហារចំនួន ០៤
ហើយវាត្រូវបានរចនាឡើង ដើម្បីដាក់អ្នកដំណើរចំនួនម្នាក់ និងអាចផ្ទុកទំងន់បាន
១០០គីឡូក្រាម ព្រមទាំងមានកន្លែងដាក់អីវ៉ាន់តូចមួយ នៅខាងក្រោយ។
ប្រធាននាយកដ្ឋានផ្លូវថ្នល់
និងដឹកជញ្ជូនរបស់ទីក្រុងឌូបៃ បានឲ្យដឹងថា តាក់ស៊ីលើមេឃ
ស្វ័យប្រវត្តិមួយនេះ ត្រូវបានធ្វើការសាកល្បងរួចទៅហើយនៅក្នុងទីក្រុង
នៃប្រទេសអារ៉ាប់រួមមួយនេះ។ ហើយសេវាកម្មរបស់វា ត្រូវបានគេរំពឹងថា
នឹងចាប់ផ្តើមដំណើរការនៅក្នុងខែកក្កដាឆ្នាំ២០១៧។
តាក់ស៊ីដ្រូន
ដែលមានរាងដូចជាស៊ុតមួយនេះ អាចធ្វើដំណើរបានក្នុងល្បឿនអតិបរមា
១៦០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយវាអាចហោះបានរយៈពេល ៣០នាទី
រាល់ការសាកថ្មពេញម្តងៗ និងអាចហោះហើរក្នុងរយៈចម្ងាយឆ្ងាយបំផុត ៥០គីឡូម៉ែត្រ។
តាមរយៈវីដេអូបង្ហាញពីតាក់ស៊ីដ្រូននេះ
បានឲ្យយើងឃើញថា ដំណើរការទាំងអស់ត្រូវបានធ្វើឡើងដោយស្វ័យប្រវត្តិ។
រីឯការហៅតាក់ស៊ីមួយនេះ អាចធ្វើឡើងតាមរយៈកម្មវិធីទូរស័ព្ទមួយ
ដើម្បីឲ្យវាហោះមកទទួលអ្នកដំណើរ នៅទីតាំងដែលបានកំណត់
ហើយអ្នកដំណើរអាចកំណត់ពីគោលដៅដែលត្រូវទៅ ដោយចុចនៅលើផែនទី
ដែលរចនាឡើងនៅក្នុងតាក់ស៊ីស្រាប់។
មន្រ្តីបច្ចេកទេសរបស់ក្រុមហ៊ុនចិន
EHang បានឲ្យដឹងថា ដើម្បីបង្កើនសុវត្តិភាពរបស់អ្នកដំណើរ រាល់ការធ្វើដំណើរ
និងដំណើរការនៃម៉ាស៊ីនរបស់តាក់ស៊ីដ្រូនទាំងអស់
ត្រូវបានតាមដានយ៉ាងល្អិតល្អន់ដោយបុគ្គលិក នៅក្នុងមជ្ឈមណ្ឌបញ្ជា
និងគ្រប់គ្រង ហើយអ្នកដំណើរនៅក្នុងតាក់ស៊ី
ក៏អាចធ្វើការទំនាក់ទំនងជាមួយមជ្ឈមណ្ឌបញ្ជា និងគ្រប់គ្រង
ប្រសិនបើមានការចាំបាច់៕
0 comments:
Post a Comment