ខ្យល់ ក៏ធ្លាក់មកកាន់តែត្រជាក់ សីតុណ្ហភាព ក៏ចាប់ផ្តើមធ្លាក់ចុះ
ទន្ទឹមនឹងនោះដែរ ហានិភ័យប្រឈមនឹងការកើតជំងឺផ្សេងៗ ក៏ខ្ពស់ណាស់ដែរ។
មិនត្រឹមតែគ្រុនផ្តាសាយ ប៉ុណ្ណោះទេ អាកាសធាតុត្រជាក់នេះ
ក៏អាចនាំបញ្ហាជំងឺផ្សេងទៀត រួមមានដូចជា ៖
# អាឡែស៊ី តាមរដូវកាល
អ្នកដែលធ្លាប់មានប្រវត្តិអាឡែស៊ី
ប្រាកដជាងាយនឹងរងគ្រោះដោយសារមេរោគជាមិនខាន
ពីព្រោះពួកគេមានប្រព័ន្ធភាពស៊ាំខ្សោយស្រាប់។ មនុស្សភាគច្រើន
មិនទាំងដឹងថាពួកគេមានបញ្ហាអាឡែស៊ីឡើយ ពីព្រោះមិនមែនមានន័យថា អាកាសធាតុក្តៅ
គ្មានមេរោគអាឡែស៊ីនោះទេ។ ផ្សិត និងធូលីផ្សេងៗពីខែក្តៅ
នឹងធ្វើឲ្យអ្នកងាយនឹងឈឺ ដោយសារមេរោគអាឡែស៊ី ក្នុងខែត្រជាក់។
# ជំងឺរលាកទងសួត និងរលាកសួត
គេតែងជឿថា អាកាសធាតុត្រជាក់អាច
បង្កឲ្យសម្ពាធឈាមឡើងខ្ពស់បានគ្រប់ពេល ប៉ុន្តែបើយោងតាមគ្រូពេទ្យជំនាញវិញ
បានលើកឡើងថា បញ្ហាទាក់ទងនឹងផ្លូវដង្ហើមមានច្រើនជាង
អ្នកឡើងសម្ពាធឈាមឆ្ងាយណាស់។ ការមិនព្យាបាល បញ្ហាផ្លូវដង្ហើមបានទាន់ពេល
អាចបង្កជាជំងឺរ៉ាំរ៉ៃ រហូតធ្ងន់ធ្ងរដូចជា ហឺត និងស្ទះសួតរ៉ាំរ៉ៃទៀតផង។
# គ្រុនផ្តាសាយ
អាកាសធាតុត្រជាក់បែបនេះ
មិនអាចឲ្យអ្នកចៀសផុតពីគ្រុនផ្តាសាយបានឡើយ ជាពិសេសចាប់ពីខែធ្នូ ដល់ខែមីនា
នេះបើយោងតាម Centers for Disease Control and Prevention ។ ហេតុនេះ
អ្នកត្រូវចេះថែរក្សាសុខភាព និងទៅពិគ្រោះជាគ្រូពេទ្យ ឲ្យបានឆាប់បំផុត
ប្រសិនបើអ្នកដឹងថា អ្នកកើតគ្រុនផ្តាសាយ
ពីព្រោះវាអាចបង្កជាជំងឺធ្ងន់ធ្ងរបាន។
# កត្តាហានិភ័យផ្សេងទៀតមានដូចជា
• ស្បែកស្ងួត
• ស្បែកបែកស្រកា
• ក្តៅខ្លួន
• ខ្សោះជាតិទឹក (មិនសូវហ៊ានផឹកទឹកច្រើន)។
![](https://s4.kh1.co/64/64acb185c0cbe4a40654f5f67f34854f88a8d7db.jpg)
ខណៈនេះដែរ មនុស្សម្នាក់ៗ ប្រាកដជាខិតខំអនុវត្តន៍
វិធីសាស្រ្តដទៃផ្សេងគ្នាជាច្រើន ក្នុងគោលបំណងដើម្បីធ្វើយ៉ាងណា
ឲ្យចៀសផុតពីជំងឺទាំងឡាយឲ្យបាន។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មានមនុស្សភាគច្រើន
បែរជាអនុវត្តទម្លាប់ទាំងនោះខុស រហូតបង្កជាបញ្ហាដល់សុខភាពវិញក៏មាន។ ហេតុនេះ
សូមមកតាមដាន និងបញ្ឈប់ទម្លាប់មួយចំនួនដូចខាងក្រោមនេះចេញ
ដើម្បីការពារខ្លួនអ្នក ក្នុងលក្ខខណ្ឌអាកាសធាតុត្រជាក់បែបនេះ ៖
១. បន្តក់ថ្នាំច្រមុះ មុនពេលចេញក្រៅ
![](https://s5.kh1.co/55/551c2df9c612b9f05e798d032ba7e08d6b3cf871.jpg)
បរិស្ថានត្រជាក់ ធ្វើឲ្យរន្ធច្រមុះរបស់អ្នកប្រែជា កាន់តែតូច។
ប្រសិនបើអ្នកបន្តក់ថ្នាំច្រមុះ ដើម្បីជាជំនួយបន្ថែម នោះភ្នាសកោសិកាច្រមុះ
មិនអាចការពារមីក្រូសារពាង្គកាយដែលជ្រៀតចូលតាមច្រមុះ
និងការពារខ្យល់ត្រជាក់ដែលអ្នកដកដង្ហើមចូលបានឡើយ។ ហេតុនេះ
អ្នកគ្រាន់តែផ្លុំខ្យល់ដង្ហើមតាមច្រមុះចេញមក (ហ៊ីសច្រមុះឲ្យស្អាត)
មុនពេលចេញទៅក្រៅ គឺបានហើយ។
២. ដកដង្ហើមតាមមាត់
![](https://s4.kh1.co/48/48818ad585914a9712e001af4abd82e7c4522ab3.jpg)
នៅពេលដែលអ្នកដកដង្ហើមតាមមាត់
អ្នកមិនអាចធ្វើឲ្យខ្យល់ត្រជាក់ប្រែជាក្តៅបានដូចជាច្រមុះនោះទេ។ ជាងនេះទៅទៀត
វានឹងបង្កជាខ្យល់ស្ងួត ចូលទៅក្នុងរាងកាយ ដែលជាហេតុបណ្តាលឲ្យមាន
បញ្ហាថប់ដើមទ្រូង លើមនុស្សភាគច្រើន។ ហេតុនេះគួរតែ
ដកដង្ហើមដោយប្រើច្រមុះតាមធម្មតាយឺតៗ និងវែងៗទើបជាការប្រសើរ។
៣. ស្លៀកពាក់ខោអាវ និងស្បែកជើងតឹងពេក
![](https://s5.kh1.co/3d/3d06ed1a0cd14896145181203d16385ddba909e8.jpg)
ការស្លៀកសម្លៀកបំពាក់ដែលចង្អៀត និងពាក់ស្បែកជើងណាដែលតឹងពេក
នឹងធានាថា ធ្វើឲ្យអ្នករងារខ្លាំង ជាងមុនៗទៅទៀត។ ហេតុនេះ
អ្នកគួរតែជ្រើសរើសសម្លៀកបំពាក់ណា ដែលមិនតឹងពេក មិនរលុងពេក ទើបជាការល្អ
ពីព្រោះខ្យល់ ដែលនៅចន្លោះស្បែក និងសម្លៀកបំពាក់របស់អ្នក
នឹងជួយរក្សាភាពកក់ក្តៅ ដល់រាងកាយរបស់អ្នក។
៤. ទទួលទានទឹក ឬតែក្តៅ មុនចេញក្រៅ
![](https://s4.kh1.co/8c/8cb3ff3492a09f80820cf93e968aaeada025e373.jpg)
តែក្តៅ អាចជួយដល់ចលនាឈាមរត់ និងធ្វើឲ្យដំណើរការពាររាងកាយរបស់អ្នក
មានលក្ខណៈប្រសើរឡើង ប៉ុន្តែវាក៏អាចធ្វើឲ្យសរសៃឈាម ប្រែជារីក
ដោយសារកម្តៅបានដែរ។ នេះមានន័យថា ប្រសិនបើអ្នកចេញទៅក្រៅ
ដោយសារទទួលទានទឹកក្តៅ នោះរាងកាយអ្នកនឹងថយកម្តៅ ឬចុះត្រជាក់យ៉ាងលឿនជាមិនខាន។
ហេតុនេះ អ្នកគួរទទួលទានទឹកមានសីតុណ្ហភាពធម្មតា ឬឧណ្ណៗក៏បាន
ដែលល្អជាងទទួលទានទឹកក្តៅ។
៥. ពោះទទេរ ទាំងអាកាសធាតុត្រជាក់
![](https://s4.kh1.co/d4/d4b4443145d46381693eb44cd4be70636cdd45c1.jpg)
ដើម្បីអាចផលិតកម្តៅ ក្នុងរាងកាយបាន អ្នកត្រូវការថាមពលគ្រប់គ្រាន់
បើមិនដូច្នោះទេ អ្នកប្រាកដជាកាន់តែមានអារម្មណ៍ថាកាន់តែរងារខ្លាំងទៅៗ
ជាក់ជាមិនខាន។ ហេតុនេះ ប្រសិនបើអ្នក មានអារម្មណ៍ថាឃ្លាន
សូមប្រញាប់រកអ្វីមកទទួលទាន។ យ៉ាងហោចណាស់ ក៏គួរមានអាហារសម្រន់ណាមួយ
ទ្រាប់ពោះ ដើម្បីរក្សាថាមពលផងដែរ។
៦. លាបឡេ ឬគ្រីម រួចចេញទៅក្រៅភ្លាមៗ
![](https://s5.kh1.co/7d/7d678cb0177d7d8f66d22963093286f87c6f4c42.jpg)
ប្រសិនបើអ្នកលាបឡេ ឬគ្រីម លើផ្ទៃមុខ និងស្បែក ក្នុងរយៈពេល ៣០ ទៅ ៤០
នាទីដំបូង វានឹងមានសភាពហួត (ជ្រាបចូលស្បែក)។ ហេតុនេះ
ក្នុងលក្ខខណ្ឌអាកាសធាតុត្រជាក់ វានឹងកាន់តែធ្វើឲ្យស្បែកកាន់តែស្ងួត
និងបណ្តាលឲ្យស្បែកខូចតែម្តង។ វិធីដែលល្អបំផុតគឺ មុនចេញទៅខាងក្រៅ
អ្នកគួរលាបឡេ ឬក្រែមម្សៅឲ្យបាន ៣០ នាទីជាមុនសិន។
៧. ទទួលទានគ្រឿងស្រវឹង
![](https://s5.kh1.co/16/16aab4190226785c717e47a1279516ae617ad3ba.jpg)
អ្នកអាចមានអារម្មណ៍ថា មានកម្តៅក្នុងខ្លួន ប្រមាណជា ៣០ ទៅ ៤០ នាទី
បន្ទាប់ពីទទួលទានគ្រឿងស្រវឹងណាមួយរួច។ ក្រោយមក រាងកាយអ្នកនឹងចុះត្រជាក់
យ៉ាងឆាប់រហ័ស ហើយខួរក្បាលរបស់អ្នកនឹងមិនអាច តបប្រតិកម្ម
ដែលបញ្ជូលសញ្ញាថាត្រជាក់ បានទាន់ពេលទេ។ ហេតុនេះ នៅពេលអាកាសធាតុត្រជាក់
គួរពិសារគ្រឿស្រវឹងក្នុងផ្ទះ ឬកន្លែងណាដែលមានភាពកក់ក្តៅ ទើបជាការប្រសើរ។
0 comments:
Post a Comment