ដៃស្បូន គឺជាផ្នែកមួយនៃប្រព័ន្ធបន្តពូជរបស់ស្រ្តី។
ដៃស្បូនមានទីតាំងនៅផ្នែកខាងក្រោមពោះសងខាងតួស្បូន។ ស្រ្តីមានក្រពេញអូវែ ២
ដែលមានតួនាទីផលិតស៊ុត ព្រមទាំងអ័រម៉ូន estrogen និង progesterone ផងដែរ។
នៅពេលណាមួយ ថង់រាវពេញមួយ ដែលហៅថាគីស នឹងកកើតលើក្រពេញអូវែ របស់ដៃស្បូន។
គីសនៅក្នុងក្រពេញអូវែ
គឺជាថង់ ដែលពោរពេញទៅដោយ អង្គធាតុរាវ ដែលកកើតក្នុងក្រពេញអូវែ របស់ស្បូន។
គីសក្នុងក្រពេញអូវែ មានច្រើនប្រភេទខុសៗគ្នា ប៉ុន្តែ មានគីស ២ ប្រភេទ
ដែលកើតឡើងជាទូទៅបំផុត គឺគីសឫស និងកម្រងគីស luteum ។
# ៣ ចំនុចដែលអ្នកត្រូវតែដឹងពី គីសក្នុងក្រពេញអូវែ
• ស្រ្តីសឹងតែគ្រប់គ្នា ត្រូវតែកើតគីសក្នុងក្រពេញអូវែ
យ៉ាងហោចណាស់ម្តង ជាពិសេស ស្រ្តីភាគច្រើនមិនមានការឈឺចាប់
មិនមានចេញរោគសញ្ញាអ្វីឡើយ។
• កត្តាហានិភ័យ
ដែលបង្កជាគីសក្នុងអូវែមានដូចជា ការជក់បារី តំណពូជ មហារីកសុដន់ ធាត់ជ្រុល
ស្រ្តីដែលគ្មានកូន ស្រ្តីដែលមិនបំបៅដោះកូន និងបញ្ហាការប្រើថ្នាំ
(ដូចជាថ្នាំឲ្យមានកូនជាដើម)។
• គីសក្នុងអូវែភាគច្រើន
មិនបណ្តាលឲ្យមានរោគសញ្ញាណាមួយ ហើយបាត់ទៅវិញដោយខ្លួនវា។ ទោះជាយ៉ាងណា
ក្នុងករណីកម្រផ្សេងទៀត ដែលទំហំរបស់គីសនោះធំ គឺត្រូវតែទៅទទួលការព្យាបាល
ពីគ្រូពេទ្យជំនាញ ជាចាំបាច់។
![](https://s5.kh1.co/c2/c2a852031ea9e4619a60ae7c15b7691ff4c3b380.jpg)
# រោគសញ្ញាប្រកាសអាសន្ន ទាំង ១០ នៃគីសក្នុងក្រពេញអូវែ ដែលត្រូវតែទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់
១. ឈឺចាប់ត្រង់អាងត្រគាក
ការឈឺចាប់នៅត្រង់អាងត្រគាក និងនៅក្រោមចង្កេះក្រោយ
គឺជារោគសញ្ញាចម្បង នៃគីសក្នុងក្រពេញអូវែ។ ការរីកធំ
នៃឫសគីសនឹងបង្កជាការសម្ពាធដល់បរិវេណនោះ រហូតបណ្តាលឲ្យមានការឈឺចាប់។
គីសដែលមានលក្ខណៈធម្មតា អាចបង្កជាការឈឺចាប់ស្រាលៗ ប៉ុន្តែប្រសិនបើគីសនោះរហែក
អ្នកនឹងមានការឈឺចាប់ខ្លាំង រហូតសឹងតែទ្រាំមិនបានជាក់ជាមិនខាន។ ជាក់ស្តែង
ការឈឺចាប់ត្រង់អាងត្រគាក និងក្រោមចង្កេះក្រោយគឺជារឿងធម្មតា
សម្រាប់ស្រ្តីដែលកំពុងមករដូវ ឬអ្នកមានបញ្ហារំលាយអាហារ។ ប៉ុន្តែ
ប្រសិនបើការឈឺចាប់ត្រង់បរិវេណដូចដែលបានរៀបរាប់ នៅតែបន្តឥតស្រាកស្រាន្ត
នោះអ្នកត្រូវតែឆាប់ទៅពិនិត្យ និងព្យាបាលឲ្យបានត្រឹមត្រូវ ជាមួយគ្រូពេទ្យ។
![](https://s4.kh1.co/bc/bc63eecb46e05a5a425fa105d99232d8236a1a1b.jpg)
២. ហើមពោះ
អាការៈធ្ងន់ពោះ គឺជារឿងធម្មតា នៅអំឡុងពេល ដែលស្រ្តីមករដូវ។
ប៉ុន្តែ អាការៈហើមពោះ អាចបណ្តាលមកពីមូលហេតុជាច្រើន រួមមានគីសក្រពេញអូវែ
និងជំងឺមហារីកក្រពេញអូវែ។ គីស ដែលនឹងរីកធំ នឹងធ្វើឲ្យមានសម្ពាធ
ក៏ដូចជាធ្វើឲ្យពោះរបស់អ្នកហើម និងឡើងប៉ោងគួរឲ្យកត់សម្គាល់។ អាការៈហើមពោះនោះ
ក៏អាចបណ្តាលមកពីមូលហេតុផ្សេងទៀតដែរ ដូចជាបញ្ហាមិនរំលាយអាហារ
ឬការបរិភោគច្រើន។ ប៉ុន្តែ ប្រសិនបើវានៅតែបន្តកើតមានលើសពី ៣ អាទិត្យ
អ្នកត្រូវតែទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់។
![](https://s5.kh1.co/5d/5d3a676d6bd1743f524c86f07366994b8a79f552.jpg)
៣. ឈឺចាប់នៅពេលរួមភេទ
ដោយសារតែគីសក្នុងក្រពេញអូវែ គឺបង្កជាសម្ពាធស្រាប់ទៅហើយ ហេតុនេះ
ប្រសិនបើបន្ថែមសម្ពាធលើបរិវេណអាងត្រគាក ឬតំបន់ក្រោមពោះនោះ
ដោយសារតែការរួមភេទ វានឹងធ្វើឲ្យានការឈឺចាប់យ៉ាងខ្លាំង។ ជាក់ស្តែង
ប្រសិនបើគីសនោះកាន់តែធំ សូម្បីតែការជ្រៀតចូល ដោយរបស់របរតូចៗ
ក៏បង្កជាការឈឺចាប់ខ្លាំងបានដែរ។ សម្រាប់ស្រ្តីដែលអស់រដូវ
វាអាចជារោគសញ្ញានៃជំងឺមហារីកស្បូន ហើយមានតែវេជ្ជបណ្ឌិតទេ
ដែលអាចដោះស្រាយបាន។ ហេតុនេះ ប្រសិនបើអ្នកទទួលរងការឈឺចាប់មិនប្រក្រតី
នៅក្រោយ ឬអំឡុងពេលរួមភេទ អ្នកត្រូវទៅមន្ទីរពេទ្យជាបន្ទាន់។
![](https://s5.kh1.co/ae/aec4e3ecc70953fd98ffd4fa71a69eae93308f63.jpg)
៤. រាន់នោម ឬនោមញឹក
រោគសញ្ញានៃ គីសក្នុងក្រពេញអូវែ មួយទៀតគឺ
ចេះតែចង់ទៅបត់ជើងតូចបន្ទាន់ៗ (រាន់នោម) ឬឈឺបត់ជើងតូចញឹកជាងរាល់ដង។
នៅពេលដែលថង់គីសនោះរីកកាន់តែធំ វានឹងធ្វើឲ្យមានឥទ្ធិពលសម្ពាធដល់តម្រងនោម
ជាហេតុបណ្តាលឲ្យអ្នកចេះតែឈឹបត់ជើងតូច
ពីព្រោះវាកាត់បន្ថយសមត្ថភាពរបស់ផ្លោកនោម។ ការនោមញឹកញាប់ពេកបែបនេះ
នឹងបង្កជាការឈឺចាប់ និងរលាកទៀតផង។
![](https://s5.kh1.co/ec/ecc53cf9d4ba9f8c183df44fbf7ffb4af99fda08.jpg)
៥. រដូវមកមិនប្រក្រតី ឬមានការឈឺចាប់
ការដែលសុខៗ អ្នកមានការឈឺចាប់ពេលមករដូវខ្លាំង
ឬមានធ្លាក់ឈាមច្រើនហួសប្រមាណ ខុសពីប្រក្រតី គឺសុទ្ធតែជាសញ្ញាដែលបញ្ជាក់ថា
ក្រពេញអូវែរបស់អ្នកមានថង់គីស។ គីសក្នុងក្រពេញអូវែដែលដាច់រហែក
នឹងធ្វើឲ្យធ្លាក់ឈាមរដូវមកយ៉ាងច្រើន ហើយថែមទាំងឈឺក្រោមពោះ ទាំងមុន
នឹងក្រោយមករដូវថែមទៀត។ ការធ្លាក់ឈាមរដូវមកច្រើនលើសលុប
បណ្តាលឲ្យអ្នកមានការឈឺចាប់ខ្លាំង
ហេតុនេះត្រូវតែទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់ ដើម្បីស្វែងរកឫសគល់របស់វា
ជាពិសេស នៅពេលដែលអ្នកនៅតែបន្តធ្លាក់ឈាម ទាំងហួសថ្ងៃមករដូវ។
![](https://s4.kh1.co/25/257e20610da18023b6e6e66713d08eaf7656e1fd.jpg)
៦. មានការឈឺចាប់ ពេលមានចលនាពោះវៀន
ការឈឺចាប់ ក្នុងអំឡុងពេលមានចលនាពោះវៀន
ឬមានអារម្មណ៍ថាមានសម្ពាធត្រង់ពោះវៀន ក៏ជាសញ្ញាព្រមានដល់អ្នកថា
ប្រហែលជាមានថង់គីស ក្នុងក្រពេញអូវែជាមិនខាន។ ការដែលសុខៗ មានការឈឺចាប់
នៅពេលមានចលនាពោះវៀន គឺដោយសារតែថង់គីសឡើងធំ រហូតជះឥទ្ធិពលប៉ះពាល់ដល់ ក្រពះ
ពោះវៀន និងផ្លោកនោម។ អ្នកអាចមានការឈឺចាប់តាមបរិវេណទាំងនោះ ពីស្រាល
រហូតខ្លាំងទៅៗ។ ហេតុនេះ ប្រសិនបើអ្នកនៅតែបន្តមានការឈឺចាប់ខ្លាំងញឹកញាប់
មិនផ្តល់សញ្ញាណាមួយមុននោះអ្នកត្រូវទៅណាត់ជួបគ្រូពេទ្យជាបន្ទាន់។
![](https://s4.kh1.co/48/484b4ee71f2ce9178a747d0c6528925f466adb87.jpg)
៧. ក្អួតចង្អោរ
អាការៈ បែបក្អួតចង្អោរ ដូចដែលស្រ្តីមានផ្ទៃពោះនោះ
ក៏អាចជារោគសញ្ញា នៃគីសក្នុងក្រពេញអូវែដែរ។ អាការៈចង់ក្អួតបែបនេះកើតឡើង
ក៏ដោយសារតែ ថង់គីសក្នុងក្រពេញអូវែ រីកធំរហូតដាច់រហែក។ នេះក៏ដោយសារតែ
អង្គធាតុរាវក្នុងថង់គីស កំពប់ចូលតៅក្នុងបរិវេណពោះ រហូតធ្វើឲ្យរលាក
នៅត្រង់តំបន់ក្នុងពោះនោះ។ ហេតុនេះហើយ
បានជាបណ្តាលឲ្យមានអាការៈក្អួតចង្អោរបែបនេះ។ ប្រសិនបើអាការៈក្អួតចង្អោរនេះ
នៅតែបន្ត ជាញឹកញាប់ និងមិនបានដឹងមុនបាននោះ
អ្នកត្រូវតែប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់។
![](https://s5.kh1.co/c4/c49bfa7fba48be6158a5ab61e271be5649f15dad.jpg)
៨. ហូរឈាមតាមទ្វារមាស
នៅពេលដែលឈាម និងអង្គធាតុរាវ ពីថង់គីសរហែក
ហូរទៅបរិវេណពោះច្រើនពេក អង្ញធាតុរាវទាំងនោះ នឹងហូរចេញមកក្រៅរាងកាយ ដែលហៅថា
ការហូរ ឬធ្លាក់ឈាមតាមទ្វារមាស។ ថង់គីស ភាគច្រើនដាច់រហែក នៅពេលមករដូវ
ដែលជាហេតុនាំឲ្យស្រ្តីភាគច្រើន មិនសូវជាចាប់អារម្មណ៍
ពីភាពមិនប្រក្រតីប៉ុន្មានទេ។ ប៉ុន្តែ
ក្នុងករណីដែលអ្នកសង្កេតឃើញមានការហូរឈាមចេញពីទ្វារមាស ទាំងមុន
និងក្រោយមករដូវ ហើយមានការឈឺចាប់ខ្លាំងនោះ
អ្នកត្រូវតែទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញឲ្យបានឆាប់រហ័ស។
![](https://s5.kh1.co/51/51f0446f38ac4f10328ce94eefd3e97d335c6109.jpg)
៩. ឈឺសុដន់
បន្ថែមពីលើអាការៈក្អួតចង្អោរ អ្នកក៏អាចមានបញ្ហាឈឺចាប់ត្រង់សុដន់
ដូចជាស្រ្តីមានផ្ទៃពោះអញ្ចឹងដែរ។ ការផ្លាស់ប្តូរនូវ អ័រម៉ូន ក្នុងរាងកាយ
នឹងបង្កឲ្យមានបញ្ហាកកើតថង់គីស ក្នុងក្រពេញអូវែ និងឈឹត្រង់សុដន់ផងដែរ។
ជាក់ស្តែង នៅពេលដែលមករដូវ អ្នកក៏អាចមានអាការៈឈឺត្រង់សុដន់ដែរ។
ប៉ុន្តែទោះជាយ៉ាងណា ប្រសិនបើអ្នកមានការឈឺចាប់ត្រង់សុដន់
រួមផ្សំជាមួយនឹងរោគសញ្ញាគីសក្នុងក្រពេញអូវែដទៃផ្សេងទៀតនោះ
អ្នកត្រូវតែទៅជួបគ្រូពេទ្យឲ្យបានឆាប់បំផុត។
![](https://s4.kh1.co/40/400c4ba5a5a47f313dbd2757d57db949e40cbd09.jpg)
១០. មិនឃ្លានអាហារ
ស្រ្តី ដែលកើតមានគីសក្នុងក្រពេញអូវែ
ក៏អាចមានបញ្ហាមិនចង់ទទួលទានអាហារដែរ។ ប្រសិនបើអ្នកធ្លាប់តែ
ចូលចិត្តទទួលទានអាហារច្រើន ហើយស្រាប់តែលែងចង់ទទួលទានអាហារ ទាំងញ៉ាំតែពីរ
ឬបីម៉ាត់នោះ គឺមិនមែនជារឿងល្អនោះទេ ពីព្រោះវាជាសញ្ញានៃគីសក្នុងក្រពេញអូវែ។
ថង់គីសធំ គឺអាចធ្វើឲ្យប៉ះពាល់ដល់ ដំណើរការរំលាយអាហារបាន
ដោយសារតែវាមានទំហំធំ និងធ្វើឲ្យទទួលទានចូលក្រពះ ដែលតូចចង្អៀតមិនបានច្រើន
បណ្តាលមកពីសម្អាធរបស់ថង់គីស។ មិនត្រឹមតែធ្វ់ឲ្យអ្នកប្រែជាស្គម
និងគ្មានកម្លាំងកំហែងប៉ុណ្ណោះទេ វាថែមទាំងអាចបង្កជា ជំងឺមហារីកក្រពេញអូវែ
ទៀតផង។
![](https://s4.kh1.co/f0/f064a4cae03bd359f2b9a5fed224a5b89edddb05.jpg)
# រោគសញ្ញាធ្ងន់ធ្ងរបន្ថែមទៀត ៖
• ឈឺចាប់ ដូចជាមានកាំបិតចាក់ត្រង់បរិវេណក្រោមពោះ
• ក្តៅខ្លួន
• វិលមុខ ឬសន្លប់
• ដកដង្ហើមញាប់។
# សរុបសេចក្តី
ជាក់ស្តែង ថង់គីសក្នុងក្រពេញអូវែ
ដែលកើតឡើងលើស្រ្តីវ័យមិនទាន់អស់រដូវ គឺជារឿងល្អ
ហើយគីសទាំងនោះក៏នឹងជ្រុះបាត់អស់ ក្នុងរយៈពេល ២ ទៅ ៣ ខែ។ ប៉ុន្តែ
គ្រូពេទ្យនឹងធ្វើការតាមដាន ក៏ដូចជាពិនិត្យជាប្រចាំ
និងអាចឈានដល់ការវះកាត់យកចេញ ប្រសិនបើវាកើតឡើងចំពោះស្រ្តី ដែលមានវ័យអស់រដូវ
ឬទំហំគីសធំពេក។ គ្រូពេទ្យភាគច្រើន តែងផ្តល់អនុសាសន៍ឲ្យធ្វើការវះកាត់ចេញ
ប្រសិនបើគីសក្នុងក្រពេញអូវែ មានអង្កត់ផ្ចិត ធំជាង ៥ សង់ទីម៉ែត្រ៕
0 comments:
Post a Comment