ម៉ាឡេស៊ី៖ ក្រុមតោកំណាចជម្រើសជាតិ ម៉ាឡេស៊ី
បច្ចុប្បន្នកំពុងស្ថិតក្នុងចំណាត់ថ្នាក់១៦៤
នៃតារាងចំណាត់ថ្នាក់ប្រចាំខែរបស់ FIFA
ដោយស្ថិតនៅលើក្រុមជម្រើសជាតិកម្ពុជាយើង តែ៣លេខប៉ុណ្ណោះ ពោលគឺ១៦៧
ទូទាំងពិភពលោក។
ដោយឡែកពីម្សិលមិញនេះ ម៉ាឡេស៊ី បានយកឈ្នះ កម្ពុជា
ក្នុងពានរង្វាន់ AFF Suzuki Cup ក្នុងលទ្ធផល ៣-២
ដែលធ្វើឲ្យសារព័ត៌មានកីឡានៅអាស៊ីភ្ញាក់ផ្អើលថា ម៉ាឡេស៊ី ឈ្នះកម្ពុជា
ទាំងយ៉ាប់យឺនបំផុត ទោះបីជាម៉ាឡេស៊ី សម្បូរទៅដោយកីឡាករកំពូលៗ
និងមានប្រាក់ខែខ្ពស់ និងច្រើនយ៉ាងណាក្តី។
ពាក់ព័ន្ធនឹងប្រាក់ខែរបស់កីឡាករម៉ាឡេស៊ី
ចង់ដឹងអត់ថាកីឡាកំពូលនីមួយៗនៅក្លិបប្រទេសម៉ាឡេស៊ីទទួលបានចំណូលប៉ុន្មាន?
បើយោងតាមប្រភព News Spare Time បានឲ្យដឹងថា មានកីឡាករចំនួន៥រូប
ដែលលេងឲ្យក្លិបក្នុងប្រទេសម៉ាឡេស៊ី
ដែលទទួលបានប្រាក់ចំនូលកប់ពពកខ្ទង់មឺុនដុល្លារក្នុងមួយខែ។ ក្នុងនោះមានដូចជា៖

១. កីឡាករ Norshahrul Idlan Talaha លេងឲ្យក្លិប Terengganu FA ទទួលប្រាក់ចំណូល ៨០,០០០ រីងហ្គីត ក្នុងមួយខែ (១៨,០៦៦ ដុល្លារអាមេរិក)

២. កីឡាករ Indra Putra Mahayuddin លេងឲ្យក្លិប Felda United ទទួលបានប្រាក់ចំណូលចំនួន ៧៥,០០០ រីងហ្គីតក្នុងមួយខែ (១៦,៩៣៧ ដុល្លារអាមេរិក)

៣. កីឡាករ Shukor Adan លេងឲ្យក្លិប Felda United ទទួលបានប្រាក់ចំនូល ៧០,០០០ រីងហ្គីតក្នុងមួយខែ (១៥,៨០៨ ដុល្លារអាមេរិក)

៤. កីឡាករ Mohd Safiq Rahim លេងឲ្យក្លិប Johor Darul Takzim ទទួលបានប្រាក់ចំនូល ៧០,០០០ រីងហ្គីតក្នុងមួយខែ (១៥,៨០៨ ដុល្លារអាមេរិក)

៥. កីឡាករ Safee Sali លេងឲ្យក្លិប Johor Darul Takzim ទទួលបានប្រាក់ចំនូល ៤០,០០០ រីងហ្គីត ក្នុងមួយខែ (៩,០៣៣ ដុល្លារអាមេរិក)

ដោយឡែក បើប្រឡេកមកមើលប្រាក់ចំណូលរបស់កីឡាករជម្រើសជាតិកម្ពុជាវិញ
ពុំទាន់មានប្រភពច្បាស់លាស់ណាមួយបានបញ្ជាក់នោះទេ ទោះបីជាយើងមាននូវ
កីឡាករកំពូល និងមានសមត្ថភាពជាច្រើនរូបក៏ដោយ៕
0 comments:
Post a Comment