សាខាក្រុមហ៊ុនថៃសាមសុងអេឡិកត្រូនិកប្រចាំប្រទេសកម្ពុជា មានសេចក្តីសោម នស្សរីករាយជូនដំណឹងដល់អតិថិជនទាំងអស់ អោយបានជ្រាបថា ក្រុមហ៊ុនសាមសុងនឹងរៀបចំ កម្មវិធីសម្ភោធសំរាប់លក់ជា ផ្លូវការនូវទូរស័ព្ទសាមសុង Galaxy A ស៊េរី 2017 រួមមាន Galaxy A7 Galaxy 5 និង Galaxy A3 នៅថ្ងៃទី 21 ខែមករា ឆ្នាំ 2017 ចាប់ពីម៉ោង 8:00 ព្រឹករហូតដល់ម៉ោង 7:00 យប់ដែលមានទីតាំង នៅសួនច្បារខាងមុខវត្តបទុមវត្តីរាជធានីភ្នំពេញ។
![](https://s4.kh1.co/f3/f3852e69c1d093ee0742eca3e793ae2e3190e815.jpg)
ក្រុមហ៊ុនសាមសុង ក៏សូមអញ្ជើញអតិថិជនទាំងអស់ចូលរួម ដើម្បីទស្សនានិងធ្វើ តេស្តសាកល្បង លក្ខណៈពិសេសរបស់ត្រកូល Galaxy A ស៊េរី 2017 ជាមួយការរចនាប្រកបដោយប្រណីតភាព និងបច្ចេកវិទ្យាថ្មីៗរួមមាន ការមេរ៉ាទាំងមុខនិងក្រោយទំហំ 16 មេហ្គាភីកស៊ែល (Galaxy A7 និង Galaxy A5) មុខងារ IP68 ជាអាវក្រោះការជ្រាបទឹកជម្រៅរហូតដល់ 1.5m រយៈពេល 30នាទី និងការពារធូលី មុខងារស្គេនក្រយ៉ៅដៃ និងUSB-C សំរាប់សាកថ្ម។ កាន់តែលេចធ្លោជាងគេនោះគឺ Galaxy A7 មានអេក្រង់ធំរហូតដល់ 5.7 អ៊ីញ មានថ្មទំហំធំរហូតដល់ 3600mAh មាន Ram 3GB និង មេម៉ូរីក្នុងម៉ាស៊ីន 32GB រីឯ Galaxy A5 និង Galaxy A3 ក៏មានលក្ខណៈពិសេស និងសម្ថភាពប្រហាក់ប្រហែលនិង Galaxy A7 ផងដែរ។
នៅក្នុងកម្មវិធីដាក់សម្ភោធសំរាប់ដាក់លក់ជាផ្លូវការ នូវទូរស័ព្ទសាមសុង Galaxy A ស៊េរី 2017 នេះ អ្នកចូលរួមនឹងសប្បាយរីករាយ ក្នុងការចូលរួមលេងហ្គេមងាយៗ និងសប្បាយៗ ដើម្បីឈ្នះរង្វាន់អនុស្សាវរីយ៍ ជាច្រើនពីក្រុមហ៊ុនសាមសុងផងដែរ។
អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រុមហ៊ុនសាមសុង សូមអញ្ជើញអតិថិជនទាំងអស់ចូលរួមដោយសេរី អោយបានច្រើនកុះករ។ សូមកុំភ្លេចណាជួបគ្នា និងសប្បាយរីករាយជាមួយគ្នា ជាមួយទូរស័ព្ទសាមសុង Galaxy A ស៊េរី 2017 នៅថ្ងៃទី21 ខែមករា ឆ្នាំ2017 ចាប់ពីម៉ោង 8:00 ព្រឹក ស្ថិតនៅសូនច្បារខាងមុខ វត្តបទុមវត្តី។
![](https://s5.kh1.co/ce/ceb826e1e4c16329c7887b6bd45fc09a2a078d0e.jpg)
![](https://s4.kh1.co/2f/2fdc9d237ec0dab8366f6acd9aa73d4dfae8c73c.jpg)
![](https://s5.kh1.co/a3/a37930f8bc9a8058432724584c97716e67d76fdc.jpg)
0 comments:
Post a Comment